Tag: សាខា​កាំកុងត្រូល​ខេត្តសៀមរាប

មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប បានចុះត្រួតពិនិត្យចំណីអាហារនៅតាមទីផ្សារ មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន

មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប បានចុះត្រួតពិនិត្យចំណីអាហារនៅតាមទីផ្សារ មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន

ដើម្បីចូលរួមថែរក្សាសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ជាពិសេសក្នុងខេត្តសៀមរាប មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន នៅថ្ងៃទី២០ និងទី២១ ខែមករា ឆ្នាំ២០២០នេះ សាខាកាំកុងត្រូលខេត្តសៀមរាប ធ្វើការចុះពិនិត្យ ស្វែងរកចំណីអាហារខូចគុណភាព និងហួសកាលបរិច្ឆេទ នៅតាមទីផ្សារចំនួន៣ ក្នុងក្រុងសៀមរាប ។ ជាលទ្ធផល កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប បានចុះត្រួតពិនិត្យចំណីអាហារនៅផ្សារក្រោម ...

ម្ហូបនិង​ចំណីអាហារ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់មួយចំនួន​ត្រូវបាន​រកឃើញ​នៅ​ផ្សារ​ដើម​ក្រឡាញ់ ក្នុង​ក្រុង​សៀមរាប​

ម្ហូបនិង​ចំណីអាហារ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់មួយចំនួន​ត្រូវបាន​រកឃើញ​នៅ​ផ្សារ​ដើម​ក្រឡាញ់ ក្នុង​ក្រុង​សៀមរាប​

​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ ថ្នាក់ដឹកនាំ​មន្ទីរ និង​មន្ត្រី​ពាណិជ្ជកម្ម​ខេត្តសៀមរាប ចូលរួម​សហការ​ជាមួយ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប មន្ត្រីនគរបាល​ខេត្តសៀមរាប និង​គណៈកម្មការ​ផ្សារ បាន​ចុះ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ ដែលមាន​ដាក់តាំង​លក់​នៅក្នុង​ផ្សារ​សម្ដេច​តេ​ជោរ​ដើម​ក្រឡាញ់ ដែលមាន​ទីតាំងនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក និង​ផ្សារ​ទឹក​វិល ស្ថិតនៅ​ភូមិ​ទឹក​វិល សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប​។​ ​មាន​ប្រសា​ស​ន៏​នា​ឪ​កាស​នោះ ...

ក្រុម​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តសៀមរាប ចុះ​ពិនិត្យ​សុ​វត្តិភាព​ចំណីអាហារ​នៅតាម​ទីផ្សារ ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​

ក្រុម​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តសៀមរាប ចុះ​ពិនិត្យ​សុ​វត្តិភាព​ចំណីអាហារ​នៅតាម​ទីផ្សារ ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​

​នា​ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ លោក ព្រៅ ខេមរិន្ទ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​ដឹកនាំ​ក្រុម​មន្ត្រី​ជំនាញ ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​នៅតាម​បណ្តា​ទីតាំង​ផ្សារ​ទំនើប​នានា​ក្នុង​ក្រុង​សៀមរាប ដើម្បី​ធានា​ដល់​សុខុមាលភាព​ប្រជាពលរដ្ឋ រួម​ទាំង​ភ្ញៀវទេសចរ និង​ភ្ញៀវ​បំពេញ​ធុរកិច្ច​ផ្សេងៗ នៅក្នុង​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ​។​ ​លោក ព្រៅ ខេមរិន្ទ បាន​លើកឡើង​ថា ការចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ និង ផលិតផល​ប្រើប្រាស់​មួយចំនួន ...

នំ​បញ្ចុកនិង​ចំណី​ម្ហូបអាហារ​មួយ​ចំនួន​ដែល​ដាក់លក់​នៅក្នុង​ផ្សារលើ​ធំថ្មី ពុំមាន​លាយ​សារធាតុ​គីមី​ហាមឃាត់​ឡើយ

នំ​បញ្ចុកនិង​ចំណី​ម្ហូបអាហារ​មួយ​ចំនួន​ដែល​ដាក់លក់​នៅក្នុង​ផ្សារលើ​ធំថ្មី ពុំមាន​លាយ​សារធាតុ​គីមី​ហាមឃាត់​ឡើយ

​ដើម្បី​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ហូប​នំ​បញ្ចុក​នៅ​ថ្ងៃទី​០៩ ខែមិថុនា ខាងមុខនេះ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តសៀមរាប សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត អាជ្ញាធរ​ដែនដី និង​គណៈ​គ្រប់គ្រង​ផ្សារ បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ទៅលើ​ភាពមិនប្រក្រតី នៃ​ទំនិញ​ម្ហូបអាហារ នៅ​ផ្សារលើ​ធំថ្មី ភូមិ​ដក់​ពោ​ធ៍ សង្កាត់​ស្លក្រាម ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។​ ​លោក ព្រៅ ខេ​ម​រិ​ទ្ធ ...

មន្ត្រី​ជំនាញ​បង្ហាញ​ថា​ម្ហូបអាហារ​ស្រស់​នៅ​ផ្សារ​ក្រោម រក​ពុំ​ឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​ឡើយ​

មន្ត្រី​ជំនាញ​បង្ហាញ​ថា​ម្ហូបអាហារ​ស្រស់​នៅ​ផ្សារ​ក្រោម រក​ពុំ​ឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​ឡើយ​

លោក ព្រៅ ខេ​មរិ​ទ្ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​អះអាង​ថា នៅក្នុង​ខណៈពេល​ដែល​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​នៅក្នុង​ផ្សារ​ក្រោម សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៩​នេះ យើង​ពុំ​បាន​រកឃើញ​សារធាតុ​គីមី​ហាមឃាត់ ដាក់​នៅ​ក្នុង​ប្រភេទ​ទំនិញ​ម្ហូបអាហារ​ស្រស់​មួយចំនួន​ឡើយ ដូចជា​សណ្តែកបណ្តុះ , ស្ពៃ​ជ្រក់ , ស​សៃ​គុយទាវ , ជ្រក់​ទំពាំង ...

សាខា​កាំកុងត្រូល​ខេត្តសៀមរាប រកឃើញ​ទំនិញ​ហួស​កាល​បរិច្ឆទ​មួយចំនួនតូច នៅ​ហាង​លក់ទំនិញ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប កាលពី​ព្រឹក​មិញ​នេះ​

​ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​វេច​ខ្ចប់​រួច និង​គ្រឿង​កំប៉ុង នៅ​តាម​ហាង​លក់ទំនិញ​ក្នុង​ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៨​នេះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប ដែល​បាន​សហការ​ជាមួយ​មន្ត្រី នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប បាន​រកឃើញ​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់​មួយចំនួន​តូច មានដូចជា​ភេសជ្ជៈ​កំប៉ុង​ចម្រុះ​ចំនួន​១៦​កំប៉ុង , កាហ្វេ​ចំនួន​៦​កញ្ចប់ , មី​កំប៉ុង​ចំនួន​៣​កំប៉ុង និង​សាច់ជ្រូក​ងៀត​ចំនួន​២​កញ្ចប់ ហើយ​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់​ទាំងនេះ ត្រូវបាន​ដកហូត​ទៅ​រក្សាទុក ដើម្បី​កម្ទេចចោល​នៅពេល​ក្រោយ ។​ ​លោក ព្រៅ ...

Recommended

សូម Like និង Follow ពួកយើង