ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់ក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត ពង្រឹងកិច្ចសហការដោះស្រាយក្ដីកង្វល់ជូនប្រជាពលរដ្ឋ
ក្នុងឱកាសដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញឱ្យក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត ពង្រឹងកិច្ចសហការជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាព និងអាជ្ញាធរទូទាំងខេត្ត សំដៅធ្វើការដោះស្រាយនូវរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសការផ្ដល់សេវាសាធារណៈ។ ឯកឧត្តម លី សំរិទ្ធ មានប្រសាសន៍ថា ការបង្កើតក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត គឺដើម្បីជួបប្រាស្រ័យ ...











