Tag: ​ជួសជុល​ផ្លូវ

តំណាងរាស្ត្រមណ្ឌលសៀមរាប បើកការដ្ឋានជួសជុលផ្លូវលំ១ខ្សែ ប្រវែងជាង ៣គីឡូម៉ែត្រ នៅក្នុងឃុំស្រណាល ស្រុកក្រឡាញ់

តំណាងរាស្ត្រមណ្ឌលសៀមរាប បើកការដ្ឋានជួសជុលផ្លូវលំ១ខ្សែ ប្រវែងជាង ៣គីឡូម៉ែត្រ នៅក្នុងឃុំស្រណាល ស្រុកក្រឡាញ់

ផ្លូវលំមួយខ្សែ ដែលមានប្រវែងជាង ៣កីឡូម៉ែត្រ ក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបើកការដ្ឋានជួសជុលកែលំអឡើងវិញជាផ្លូវការ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ ដើម្បីជាការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប រួមនឹងវត្តមានប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមការងារចុះជួយមូលដ្ឋានឃុំស្រណាល អាជ្ញាធរមូលដ្ឋាន ...

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បើកការដ្ឋានជួសជុលផ្លូវគ្រួសដីក្រហមប្រវែង ១៤គ.ម

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បើកការដ្ឋានជួសជុលផ្លូវគ្រួសដីក្រហមប្រវែង ១៤គ.ម

ផ្លូវដីគ្រួសក្រហមប្រវែង ១៤គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្ទីង ឃុំពាក់ស្នែង និងជាផ្លូវតភ្ជាប់ទៅកាន់ភូមិត្រពាំងទូក នៃឃុំជប់តាត្រាវ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ដែលរងការខូចខាត ត្រូវបានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាក់ស្នែង បើកការដ្ឋានជួសជុលឡើងវិញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និង ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ។ ...

ពលរដ្ឋក្នុងឃុំពាក់ស្នែង សម្ដែងការរីករាយនិងថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលដែលបានជួសជុលផ្លូវមួយខ្សែនៅស្រុកអង្គរធំ ឡើងវិញ

ពលរដ្ឋក្នុងឃុំពាក់ស្នែង សម្ដែងការរីករាយនិងថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលដែលបានជួសជុលផ្លូវមួយខ្សែនៅស្រុកអង្គរធំ ឡើងវិញ

ប្រជាពលរដ្ឋរស់នៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បានសម្ដែងការសប្បាយចិត្ដ និងថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំពាក់ស្នែង និងសប្បុរសជន ដែលបានផ្ដល់ថវិកាជួយជួសជុលផ្លូវមួយខ្សែ ចេញពីស្រុកអង្គរធំ ទៅឃុំពាក់ស្នែង ខេត្ដសៀមរាប ដែលមានប្រវែងជិត១០គីឡូម៉ែត្រ។ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ ពួកគាត់បានឲ្យដឹងថា កន្លងមកផ្លូវមួយខ្សែនេះ បានខូចខាតស្ទើរទាំងស្រុង ដោយសាររថយន្ដធំៗដឹកថ្ម ដឹកដីចេញពីតំបន់ភ្នំនៅស្រុកអង្គរធំ ឆ្លងកាត់តាមផ្លូនោះ បណ្ដាលឱ្យផ្លូវមានជង្ហុកធំៗ ព្រមទាំងមានដីហុយ ...

គម្រោងជួសជុលផ្លូវជាតិលេខ៦ក្នុងក្រុងសៀមរាប ពីស្តុបសុខាដល់រង្វង់មូលរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ផ្លូវបំបែកទៅព្រលានយន្តហោះអន្តរជាតិសៀមរាប សម្រេចបានជិត៥០ភាគរយហើយ គិតមកទល់ថ្ងៃនេះ

គម្រោងជួសជុលផ្លូវជាតិលេខ៦ក្នុងក្រុងសៀមរាប ពីស្តុបសុខាដល់រង្វង់មូលរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ផ្លូវបំបែកទៅព្រលានយន្តហោះអន្តរជាតិសៀមរាប សម្រេចបានជិត៥០ភាគរយហើយ គិតមកទល់ថ្ងៃនេះ

លោក គង់ វណ្ណសុភី ប្រធានបច្ចេកទេសនៃក្រុមហ៊ុន Gaungdong ដែលទទួលម៉ៅការជួសជុលកំណាត់ផ្លូវជាតិលេខ៦ក្នុងក្រុងសៀមរាប ឱ្យដឹងថា កំណាត់ផ្លូវពីស្តុបសុខាដល់រង្វង់មូលរូបសំណាកព្រះបាទជ័យវរ្ម័នទី៧នេះ មានប្រវែង៥.៨០០ម៉ែត្រ ដែលបានអនុវត្តចាប់ពីខែតុលាឆ្នាំ២០២០ ដែលមកដល់ពេលនេះ សម្រេចបានជិត៥០ភាគរយហើយ ហើយប្រសិនបើគ្មានការរាំងស្ទះទេនេះ ការជួសជុសកំណាត់ផ្លូវនេះ នឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ខណៈបច្ចុប្បន្ន កំពុងតែក្រាលកៅស៊ូអេស៊ីបានពីរគន្លង ពីស្ថានីយសាំងកាល់តិចមកសល់ផ្លូវបំបែកស្តុបគ្រួស ...

អាជ្ញាធរជាតិអប្សរា នឹងធ្វើការជួសជុលផ្លូវជាច្រើនខ្សែក្នុងខេត្តសៀមរាប ក្នុងឆ្នាំ២០២០

អាជ្ញាធរជាតិអប្សរា នឹងធ្វើការជួសជុលផ្លូវជាច្រើនខ្សែក្នុងខេត្តសៀមរាប ក្នុងឆ្នាំ២០២០

តាមរយៈកិច្ចប្រជុំ ប្រជុំបច្ចេកទេសលើកទី៣៣ និងពេញអង្គលើកទី២៦ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរា មានគម្រោងជាច្រើនសម្រាប់ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ការងារលើកកម្ពស់សោភ័ណភាពរមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពទាក់ទាញថែមទៀតនៅឆ្នាំ២០២០ខាងមុខ នេះបើតាមប្រសាសន៍ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា។ គម្រោងនេះ ក៏នឹងមានកិច្ចសហការជាមួយបណ្ដាដៃគូអន្តរជាតិជាច្រើន ក្នុងការងារជួសជុល អភិរក្ស និងថែរក្សា ប្រាសាទបុរាណ ...

ក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានចុះពិនិត្យ និងជួសជុលផ្លូវមួយចំនួនក្នុងខេត្ដសៀមរាប

ក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានចុះពិនិត្យ និងជួសជុលផ្លូវមួយចំនួនក្នុងខេត្ដសៀមរាប

ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យបច្ចេកទេសការអនុវត្ដការងារជាប្រចាំតាមបណ្ដាខ្សែផ្លូវក្នុងខេត្ដ ដែលមន្ទីរកំពុងអនុវត្ដ។ លោក គឹម ប៉ុណ្ណា បានឲ្យដឹងថា ក្នុងប្រតិបត្តការណ៍នេះដែរ ក្រុមការងារបានបន្តការងារសម្អាតផ្លូវខេត្តលេខ២៦៧ ចំនុចខាងកើតផ្សារកន្ត្រក បាន250ម៉ែត្រ ហើយបានកាយពង្រីកផ្លូវខេត្តលេខ២៦៦F ក្នុងផែនការពហុឆ្នាំ ថ្ងៃនេះអនុវត្តបាន200ម៉ែ ...

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​មមាញឹក​ក្នុង​ការជួសជុល​ផ្លូវ​សំខាន់ៗ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​មមាញឹក​ក្នុង​ការជួសជុល​ផ្លូវ​សំខាន់ៗ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

​តាម​ប្រសាសន៍​របស់​លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ជាតិ​អប្សរា​កំពុងតែ​មមាញឹក​ក្នុង​ការជួសជុល និង​កែលម្អ​ផ្លូវ​សំខាន់ៗ​មួយចំនួន​ក្នុង​តំបន់​អង្គរ​ឱ្យមាន​ភាពល្អប្រសើរ ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវទេសចរ និង​បម្រើ​ផលប្រយោជន៍​ទូទៅ​ផ្សេង​ទៀត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​។​ ​ជាក់ស្តែង កំណាត់​ផ្លូវ​កូម៉ៃ​ចាប់ពី​ចំណុច​ផ្លូវកែង​សួន​គ្រឿងទេស​របស់​អាជ្ញាធរ​ជាតិ​អប្សរា ឆ្ពោះ​ទៅ​ប្រាសាទ​អង្គរ ត្រូវបាន​ជួសជុល និង​កែលម្អ​ឡើងវិញ​ហើយ​ដោយ​អ៊ុត​កៅស៊ូ​បេទីម ដែល​មាន​គុណភាព​ខ្ពស់ និង​ប្រើប្រាស់​ជាប់​បាន​យូរ​។ រហូតមកដល់​ថ្ងៃ​២៩ ខែ​មករា ...

ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទDBSTប្រវែង៤.៣០០ម៉ែត្រផ្លូវ​ពី​ឃុំ​សសរស្តម្ភទៅ​ស្រុក​អង្គរ​ជុំកំពុង​ធ្វើ​ការជួសជុល​

ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទDBSTប្រវែង៤.៣០០ម៉ែត្រផ្លូវ​ពី​ឃុំ​សសរស្តម្ភទៅ​ស្រុក​អង្គរ​ជុំកំពុង​ធ្វើ​ការជួសជុល​

​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​នឹង​កំពុង​ធ្វើ​ការជួសជុល​ផ្លូវ​ដោយ​ក្រាល​កៅស៊ូ​ប្រភេទ DBST ប្រវែង​៤.៣០០​ម៉ែត្រ មាន​ទទឹង​ប្រវែង​៧​ម៉ែត្រ រួម​នឹង​ការសាងសង់​លូ​២​ជួរ មាន​មុខកាត់ ១​ម៉ែត្រ កាត់​ទទឹង​ផ្លូវ​ចំនួន​៥​កន្លែង ចាប់​ពី​បង្គោលគីឡូម៉ែត្រ ១៤+២០០ ដល់​បង្គោលគីឡូម៉ែត្រ ១៨+៥០០ នៃ​កំណាត់​ផ្លូវ​ខេត្ត​លេខ​២៦៦F ពី​ឃុំ​សសរស្តម្ភ​ស្រុក​ពួក ទៅ​ស្រុក​អង្គរ​ជុំ ដែល​មក​ដល់ ពេល​នេះ​សម្រេចបាន​៨០​ភាគរយ​ហើយ បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៣ ...

គម្រោង​ជួសជុល​ផ្លូវ​បេតុង​អា​មេ​១​ខ្សែ នៅ​ឃុំ​សំរោង​យា ក្នុង​ស្រុក​ពួក ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​

គម្រោង​ជួសជុល​ផ្លូវ​បេតុង​អា​មេ​១​ខ្សែ នៅ​ឃុំ​សំរោង​យា ក្នុង​ស្រុក​ពួក ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​

​នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ មន្ត្រី​ទីចាត់ការ​ផែនការ និង​វិយោគ​សាលាខេត្ត​សៀមរាប បាន​ចុះ​ទៅ​បិទ​ការដ្ឋាន​គម្រោង​មូលនិធិ​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៨ លើ គម្រោង​ជួសជុល​ផ្លូវ​បេតុង​អា​មេ ចំនួន​១​ខ្សែ ដែល​មាន​ប្រវែង ៣០១​ម៉ែត្រ ក្នុងនោះ​ទុន​មូលនិធិ​ឃុំ​ប្រវែង ១៨៩​ម៉ែត្រ និង​ទុន​ចូលរួម​ពី​ប្រជាពលរដ្ឋ​ប្រវែង ១១២​ម៉ែត្រ មាន​ទទឹង ៥​ម៉ែត្រ កម្រាស់ ០,១៥​ម៉ែត្រ ...

Recommended

សូម Like និង Follow ពួកយើង