Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងជួសជុលផ្លូវជាតិលេខ៦ក្នុងក្រុងសៀមរាប ពីស្តុបសុខាដល់រង្វង់មូលរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ផ្លូវបំបែកទៅព្រលានយន្តហោះអន្តរជាតិសៀមរាប សម្រេចបានជិត៥០ភាគរយហើយ គិតមកទល់ថ្ងៃនេះ

ដោយ Pothe Thun
22/06/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
69
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក គង់ វណ្ណសុភី ប្រធានបច្ចេកទេសនៃក្រុមហ៊ុន Gaungdong ដែលទទួលម៉ៅការជួសជុលកំណាត់ផ្លូវជាតិលេខ៦ក្នុងក្រុងសៀមរាប ឱ្យដឹងថា កំណាត់ផ្លូវពីស្តុបសុខាដល់រង្វង់មូលរូបសំណាកព្រះបាទជ័យវរ្ម័នទី៧នេះ មានប្រវែង៥.៨០០ម៉ែត្រ ដែលបានអនុវត្តចាប់ពីខែតុលាឆ្នាំ២០២០ ដែលមកដល់ពេលនេះ សម្រេចបានជិត៥០ភាគរយហើយ ហើយប្រសិនបើគ្មានការរាំងស្ទះទេនេះ ការជួសជុសកំណាត់ផ្លូវនេះ នឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ខណៈបច្ចុប្បន្ន កំពុងតែក្រាលកៅស៊ូអេស៊ីបានពីរគន្លង ពីស្ថានីយសាំងកាល់តិចមកសល់ផ្លូវបំបែកស្តុបគ្រួស និងគន្លងខាងឆ្វេងចាប់ពីស្តុបគ្រួសមកដល់រង្វង់មូលរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ បានប្រវែងជិត៤គីឡូម៉ែត្រហើយដែរ។

សូមជម្រាបថា លោកបានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសដែលឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារខេត្ត អមដំណើរដោយប្រធាន-អនុប្រធានមន្ទីរ អង្គភាពមួយចំនួនក្នុងខេត្ត និងមន្ត្រីជំនាញ នៃមន្ទីរសាធារណការនិងដឹកជញ្ជូន , មន្ត្រីបច្ចេកទេសនៃក្រសួងសាធារណការនិងដឹកជញ្ជូន ទីប្រឹក្សាបច្ចេកទេស និងតំណាងក្រុមហ៊ុនម៉ៅការ បានចុះពិនិត្យវឌ្ឍនភាពនៃការដ្ឋានសាងសង់ផ្លូវ ដែលជាគម្រោងឥណទានរបស់ធនគារអភិវឌ្ឍន៍អាស៊ី លើកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីស្តុបសុខាដល់រង្វង់មូលរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ។

លោក គង់ វណ្ណសុភី បានឱ្យដឹងទៀតថា នារយៈពេលកន្លងមក ការជួសជុលផ្លូវនេះបានជួបនូវបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាខែ្សអគ្គិសនី , បណ្តាញខ្សែកាប្លិ៍ផ្សេងៗ , ប្រព័ន្ឋលូ និងបណ្តាញកប់ក្រោមដីជាដើម តែទោះជាយ៉ាងណាក្តី មកដល់ពេលនេះ គឺបានសហការជាមួយអាជ្ញាធរនិងភាគីពាក់ព័ន្ឋ កែសម្រួល និងកាប់កាយយកចេញអស់ហើយមិនជួបជាបញ្ហាទៀតទេ ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត មានប្រសាសន៍ថា ការពង្រីកកែលំអផ្លូវជាតិលេខ៦ ពីរាជដំណាក់ទៅរង្វង់មូលរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ចំណុចផ្លូវបត់ចូលទៅព្រលានយន្តហោះអន្តរជាតិសៀមរាបនេះ ត្រូវបានពង្រីកជា ៦គន្លង ក្នុងនោះមាន៣គន្លងទៅ និង ៣គន្លងមក ជាថវិកាកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី ដែលត្រូវប្រើរយៈពេលមួយឆ្នាំ ដូច្នេះគ្រោងនឹងបញ្ចប់តាមគម្រោងផែនការនៅអំឡុងខែតុលាឆ្នាំ២០២១។ លោកបានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ និងអ្នកប្រើប្រាស់ផ្លូវដែលកំពុងជួសជុលស្ថាបនាកែលំអនេះ សុំមានការយោគយល់ អធ្យាស្រ័យ អត់ធ្មត់ចំពោះការរំខាន និងផលប៉ះពាល់ដោយសារដំណើរការដ្ឋានសាងសង់ ដូចជាហុយដី ចង្អៀតស្ទះពិបាកក្នុងពេលធ្វើចរាចរណ៍ និងចូលរួមសហការល្អជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារបច្ចេកទេស ដើម្បីឱ្យដំណើរការគម្រោងស្ថាបនាផ្លូវនេះអនុវត្តទៅដោយរលូន៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស ,លោក ងឹន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ​ជួសជុល​ផ្លូវផ្លូវជាតិលេខ៦
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះចៅអធិការវត្តមួយចំនួនក្នុងខេត្តសៀមរាប បាននាំយកទេយ្យទានផ្តល់ជូនគ្រួសារដែលកំពុងធ្វើចត្តាឡីស័ក ចំនួន១០គ្រួសារ ក្នុងសង្កាត់ស្លក្រាម

ព្រះចៅអធិការវត្តមួយចំនួនក្នុងខេត្តសៀមរាប បាននាំយកទេយ្យទានផ្តល់ជូនគ្រួសារដែលកំពុងធ្វើចត្តាឡីស័ក ចំនួន១០គ្រួសារ ក្នុងសង្កាត់ស្លក្រាម

រដ្ឋមន្រ្តីក្រសួងព័ត៌មាននាំយកអំណោយជាស្បៀងអាហារប្រគល់រដ្ឋបាលស្រុកកោះសូទិន ដើម្បីចែកជូនដល់ពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម

រដ្ឋមន្រ្តីក្រសួងព័ត៌មាននាំយកអំណោយជាស្បៀងអាហារប្រគល់រដ្ឋបាលស្រុកកោះសូទិន ដើម្បីចែកជូនដល់ពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម

រថយន្តព្រូស ក្តៅខ្លាំងសម្រុកចូលផ្ទះវេរលុយទាំងកំរោល បង្កការភ្ញាក់ផ្អើល

រថយន្តព្រូស ក្តៅខ្លាំងសម្រុកចូលផ្ទះវេរលុយទាំងកំរោល បង្កការភ្ញាក់ផ្អើល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.