Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋមន្រ្តីក្រសួងព័ត៌មាននាំយកអំណោយជាស្បៀងអាហារប្រគល់រដ្ឋបាលស្រុកកោះសូទិន ដើម្បីចែកជូនដល់ពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម

ដោយ Pothe Thun
23/06/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមដំណើរដោយ ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន បាននាំយកនូវស្បៀងអាហារ រួមមាន៖ អង្ករ ៦០០គីឡូក្រាម ,មី ២៤កេស ,ត្រីខ ២៤យួរ ,ទឹកស៊ីអ៊ីវ ២៤យួរ និងទឹកត្រី ២៤ យួរ មកប្រគល់ជូនដល់រដ្ឋបាលស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ ក្នុងភូមិ/ឃុំនានា នៃស្រុកកោះសូទិន។

តាមការបញ្ជាក់របស់ លោក យី វណ្ណ: អភិបាលនៃគណ:អភិបាល ស្រុកកោះសូទិន ខេត្តកំពង់ចាម បានអោយដឹងថា ចាប់តាំងពីមានការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នេះមក សម្រាប់ស្រុកកោះសូទិន មានអ្នកឆ្លងចំនួន ២៨នាក់ ក្នុងនោះជាសះស្បើយបានចំនួន ៥នាក់ ហើយអ្នកឈឺកំពុងសម្រាកព្យាបាលនៅខេត្តកំពង់ចាម។ សម្រាប់អ្នកដែលធ្វើចត្តាឡីស័កនៅតាមផ្ទះតាំងពីមុនមកដល់ពេលនេះ មានចំនួន ១៦៥នាក់ ហើយត្រូវបានអាជ្ញាធរធ្វើការណែនាំមិនអោយចេញពីផ្ទះនោះទេ។ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានការជាប់ពាក់ពន្ធ័ និងអ្នកកើតជំងឺកូវីដ-១៩ ហើយត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះបានទទួលអំណោយជាស្បៀងអាហារពីឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ជាបន្តបន្ទាប់រួចមកហើយ និងបន្តផ្តល់ជូនបន្ថែមទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានក្រើនរំលឹកដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនកិច្ចការងារនិងវិធានការ បង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជឺងឺកូវីដ-១៩ ក្នុងមូលដ្ឋានភូមិឃុំនៃស្រុកកោះសូទិន ឲ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត ហើយក្នុងនោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ក៏ត្រូវថែរក្សា និងការពារខ្លួនឯងជាចាំបាច់ផងដែរ តាមរយះវិធានការ ៣កុំ និង ៣ការពារ ដែលជាវិធានការល្អបំផុតកុំអោយឆ្លងជំងឺកូវីដ-១៩។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបជូនថា ក្រៅពីនាំយកនូវស្បៀងអាហារទុកសម្រាប់ចែកជូនប្រជាពលរដ្ឋធ្វើចត្តាឡីស័ក នាឱកាសនោះដែរឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានជូននូវថវិកាជូនក្រុមការងារស្រុកកោះសូទិន និងកងកំលាំងនគរបាល អាវុធហត្ថ យោធា ក្នុងស្រុកកោះសូទិន ផងដែរ៕

អត្តបទនិងរូបភាព៖អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

Tags: ក្រសួងព័ត៌មានធ្វើចត្តាឡីស័ក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រថយន្តព្រូស ក្តៅខ្លាំងសម្រុកចូលផ្ទះវេរលុយទាំងកំរោល បង្កការភ្ញាក់ផ្អើល

រថយន្តព្រូស ក្តៅខ្លាំងសម្រុកចូលផ្ទះវេរលុយទាំងកំរោល បង្កការភ្ញាក់ផ្អើល

អាជ្ញាធរខេត្ដសៀមរាប ប្រកាសបើកឡើងវិញនូវតំបន់លឿង លឿងទុំ និងតំបន់ក្រហម នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង !

អាជ្ញាធរខេត្ដសៀមរាប ប្រកាសបើកឡើងវិញនូវតំបន់លឿង លឿងទុំ និងតំបន់ក្រហម នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង !

អាជ្ញាធរខេត្តសៀមរាបគ្រោងបន្ថែមយកវិទ្យាល័យអង្គរជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩

អាជ្ញាធរខេត្តសៀមរាបគ្រោងបន្ថែមយកវិទ្យាល័យអង្គរជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.