មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ យុវជនដែលមានជំនាញច្រើន ពួកគាត់នឹងមានឱកាសកាន់តែច្រើនក្នុងការមានការងារធ្វើ ឬបង្កើតមុខរបរ
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានលើកឡើងថា ការចេះជំនាញវិជ្ជាជីវៈយ៉ាងតិចមួយ គឺជាការផ្តល់ឱកាសឱ្យយុវជនមានការងារធ្វើ ប៉ុន្តែបើយុវជនចេះជំនាញកាន់តែច្រើន នោះពួកគាត់ក៏មានឱកាសច្រើននៅក្នុងការមានការងារធ្វើ ឬការបង្កើតមុខរបរផងដែរ។ ក្នុងឱកាសចុះបំពេញការងារនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ លោកស្រី យឹម ពេជ្រម៉ាលីកា អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ ...







