ការកម្សាន្តនៅសហគមន៍ទេសចរណ៍ នាឱកាសឆ្លងឆ្នាំ ផ្ដល់អារម្មណ៍បែបធម្មជាតិ និងរួមចំណែកថែរក្សាប្រពៃណី ទំនៀមទម្លាប់ អ្នកស្រុកដើមខេត្តសៀមរាប
សហគមន៍ទេសចរណ៍ធម្មជាតិ ជាកញ្ចប់ទេសចរណ៍មួយបែប ក្រៅពីប្រាសាទ ដែលផ្ដល់នូវអារម្មណ៍បែបអ្នកស្រុកភូមិមូលដ្ឋាន ដែលសុទ្ធសឹងជាវប្បធម៌ទំនៀមទម្លាប់ប្រពៃណីខ្មែរ និងក្មេងនាសម័យទំនើបពុំធ្លាប់បានជួបប្រទះ។ ចំពោះដំណើរកម្សាន្តអ្នកទេសចរណ៍ជ្រើសរើសការ ជិះរទេះគោ និងជិះទូក ព្រមទាំងសាករសជាតិម្ហូបបែបជនបទ យ៉ាងឆ្ងាញ់ពិសារ។ តាមការលើកឡើងពី លោក អ៉ឹង គឹមហួ ជាភ្ញៀវទេសចរមកពីខេត្តបាត់ដំបង ដែលបានមកទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិក្នុងខេត្តសៀមរាប បង្ហាញថា សហគមន៍ទេសចរណ៍ ក្នុងខេត្តសៀមរាប ...