ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ពលរដ្ឋងាយរងគ្រោះ៥០គ្រួសារ រស់នៅស្រុកបន្ទាយស្រី បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំសហការី ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ប្រភេទក្រ១ ចំនួន៥០គ្រួសារ រស់នៅក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ មានប្រសាសន៍ក្នុងឱកាសនោះ លោក លោកជំទាវ ទុយ ជិ...

ព័ត៌មានលំអិត

ក្រុមការងារចុះជួយមូលដ្ឋានឃុំពាក់ស្នែង នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌវេនទី១៣ នៅវត្ដព្រៃព្រះ ក្នុងស្រុកអង្គរធំ

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្ដម ស ថាវី អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំពាក់ស្នែង ស្រុកអង្គរធំ បានដឹកនាំក្រុមការងារ និងពុទ្ធបរិស័ទ្ធ ចូលកាន់បិណ្ឌវេនទី១៣ នៅវត្ដខ្នាចត្រាច ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប។ ឯកឧត្ដម ស ថាវី មានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋអាចចូលរួមធ្វើបុណ្យតាមប្រពៃណីទំនៀមទំលាប់យ៉ាងច្រើនកុះករនាពេលនេះបាន...

ព័ត៌មានលំអិត

រថយន្ត១២០គ្រឿងនៃ៤៥៥គ្រឿង នឹងដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ មកកាន់ខេត្តសៀមរាប ក្នុងរយៈពេល ៥ថ្ងៃ

ស្របតាមអនុសាសន៍របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃបិណ្ឌទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង ដើម្បីជូនដំណើរប្រជាពលរដ្ឋទូទៅដោយឥតគិតថ្លៃ ក្នុងការធ្វើដំណើរទៅជួបជុំគ្រួសារនៅស្រុកកំណើត នៅតាមបណ្ដាខេត្តនានា។ ក្នុងនោះ រថយន្តក្រុងពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប មានចំនួនសរុប...

ព័ត៌មានលំអិត

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង២ខ្សែ ក្នុងស្រុកជីក្រែង គឺត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែ នៅក្នុងឃុំគោធ្លកក្រោម និងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ដោយការដេញថ្លៃនេះ មានការចូលរួមពីអាជ្ញាធរស្រុក មន្រ្តីបច្ចេកទេសសាលាខេត្ត គណៈកម្មការលទ្ធកម្មឃុំទាំងពីរ និងអ្នកសារព័ត៌មាន រួមនឹងតំណាងក្រុមហ៊ុនដេញថ្លៃផ្សេងៗផងដែរ។ ប្រធានគណៈកម្មការលទ្ធកម្មឃុំគោកធ្លកក្រោម បានឲ្យដឹងថា សម្រាប់ឃុំគោកធ្លកក្រោម គឺបានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន១ខ្សែប្រវែង០,១៨២គ.ម...

ព័ត៌មានលំអិត

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ និងការបោះឆ្នោះដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ និងការបោះឆ្នោះដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាពេលខាងមុខ ដោយមានការចូលរួមពីសំណាក់តំណាងគណបក្សនយោបាយ រួមនិងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ គឺក្នុងគោលបំណងឱ្យការងារដំណើរការនៃការបោះឆ្នោត ដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា...

ព័ត៌មានលំអិត

ឯកឧត្ដម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង

នៅសាលាខេត្តសៀមរាប នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ជាពិសេសដើម្បីតាមដាន និងត្រួតពិនិត្យការងារដែលក្រុមការងារអនុវត្តក្នុងពេលកន្លងមកនៃវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋ និងស្តាប់ការលើកឡើងនូវសំណូមពរថ្មីៗជាអន្តរវិស័យ ព្រមទាំងទិសដៅចំពោះមុខដែលត្រូវបន្តរួមគ្នាអនុវត្ត។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់វិស័យឯកជនពង្រឹងគុណភាពបន្ថែមទៀត ដើម្បីចូលរួមជាមួយអាជ្ញាធរផ្ដល់សេវាកម្មប្រកបដោយគុណភាពជូនភ្ញៀវទេសចរណ៍

អាជ្ញាធរខេត្តសៀមរាប បានជំរុញដល់គ្រប់វិស័យឯកជនក្នុងខេត្ត ត្រូវពង្រឹងគុណភាពបន្ថែមទៀតទៅលើគ្រប់អាជីវកម្មរបស់ខ្លួន ដើម្បីចូលរួមជាមួយអាជ្ញាធរខេត្ត ផ្ដល់ជូននូវសេវាកម្មប្រកបដោយគុណភាពដល់ភ្ញៀវទេសចរ ស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ២០២១-២០៣៥ និងផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦ ដែលធ្វើយ៉ាងណាទាក់ទាញភ្ញៀវ ទេសចរអន្តរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុង ឱ្យត្រលប់មកកម្សាន្តក្នុងខេត្តសៀមរាបឡើងវិញ។ ថ្លៃងក្នុងពិធីបើកឲ្យដំណើរការផ្ទះល្មូន ក្នុងជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វ នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប...

ព័ត៌មានលំអិត

ពលរដ្ឋងាយរងគ្រោះ ៥០គ្រួសារ រស់នៅស្រុកពួក បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំសហការី ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ប្រភេទក្រ១ ចំនួន៥០គ្រួសារ រស់នៅក្នុងឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ មានប្រសាសន៍ក្នុងឱកាសនោះ លោក លោកជំទាវ ទុយ ជិ...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖កម្ពុជាប្ដេជ្ញាបង្រ្កាបអំពើជួញដូរមនុស្សលើគ្រប់រូបភាព និងផ្តន្ទាទោសជនល្មើសឱ្យបានម៉ឹងម៉ាត់

លើកឡើងក្នុងពិធីដង្ហែរក្បួនព្យុហយាត្រា “ដំណើរឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្ស” នៅក្រុងសៀមរាប ថ្ងៃទី១១ ខែតុលានេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងទទួលបាននូវសន្តិភាព ប៉ុន្តែអំពើជួញដូរមនុស្សនៅលើពិភពលោក នៅមិនទាន់មានសភាពស្ងប់ស្ងាត់ទៅឡើយទេ ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាទប់ស្កាត់ឲ្យខាងតែបាន។ លោកជំទាវ ជូ ប៊ុនអេង បន្ថែមថា ស្ថិតក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបនូវវិបត្តិដូចបច្ចុប្បន្ននេះ...

ព័ត៌មានលំអិត

ការចូលរួមដាំកូនឈើនៅតំបន់អង្គរជាការរួមចំណែកការពារ និងលើកស្ទួយថែរក្សាបរិស្ថានធម្មជាតិ និងអភិរក្សមរតកដូនតាខ្មែរ សម្រាប់កូនចៅជំនាន់ក្រោយ

ថ្លែងក្នុងយុទ្ឋនាការដាំកូនឈើចម្រុះប្រមាណជា២ពាន់ដើម និងស្មៅ ១ពាន់ម៉ែត្រក្រឡា នៅតំបន់អង្គរវត្ត នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ រដ្ឋមន្ដ្រីក្រសួងវប្បធម៌ បានវាយតម្លៃខ្ពស់ក្នុងភាពជាដៃគូរវាងស្ថាប័នរដ្ឋនិងវិស័យឯកជន ក្នុងការចូលរួមដាំកូនឈើនៅតំបន់អង្គរក៏ដូចជាតំបន់ដ៏ទៃទៀត ព្រោះដើមឈើផ្តល់សារៈប្រយោជន៍ច្រើនមិនអាចនឹងគណនាបាននោះទេ ជារួម ការដាំកូនឈើធ្វើឲ្យបរិយាកាសបរិស្ថានធម្មជាតិកាន់តែល្អប្រសើរឡើង និងរក្សាលំនឹងគ្រឺះប្រាសាទព្រមទាំងជួយកាត់បន្ថយឥទ្ធិពលជាអវិជ្ជមានពីការប្រែប្រួលអាកាសធាតុ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកការចូលរួមដាំកូនឈើរបស់វិស័យឯកជន...

ព័ត៌មានលំអិត
Page 156 of 702 1 155 156 157 702

Recommended

សូម Like និង Follow ពួកយើង