ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង ក្នុងស្រុកបន្ទាយស្រី ទទួលបានអំណោយពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហេង ធូ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយជាគ្រឿងឧបភោគបរិភោគរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប និងលោកជំទាវ ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង...

ព័ត៌មានលំអិត

លំនៅឋានប្រជាពលរដ្ឋ ៣ ៦៧១ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងខេត្តសៀមរាប ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ដោយសារតែមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានបណ្ដាលឱ្យលំនៅឋានប្រជាពលរដ្ឋចំនួន ៣ ៦៧១ខ្នងផ្ទះ រួមនឹងសាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ក្នុងក្រុងស្រុកចំនួន១០ ស្មើនឹង ១៤៤ភូមិ ក្នុងខេត្តសៀមរាប រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងតាមក្រុងស្រុក ក្នុងខេត្តសៀមរាប នៅថ្ងៃទី២៤ ខែកញ្ញា...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកយុទ្ធនាការសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ នាឱកាសបុណ្យភ្ជុំបិណ្ឌ

នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសហការជាមួយស្ថាប័នពាក់ព័ន្ធនានា រួមមាន៖ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសាធារណការ និងដឹកជញ្ជូន និងស្នងការដ្ឋាននគរបាលខេត្ត រៀបចំយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងគោលដៅជំរុញការកាត់បន្ថយអត្រាស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ លោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២២០គ្រួសារ ក្នុងសង្កាត់សាលាកំរើក ទទួលបានអំណោយពីគម្រោងថវិកាសេវាសង្គមរបស់សង្កាត់

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២២០គ្រួសារ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប បានទទួលអំណោយពីគម្រោងថវិកាសេវាសង្គមរបស់សង្កាត់ប្រចាំឆ្នាំ២០២៥ ដោយក្នុង១គ្រួសារទទួលបាន អង្ករ១០គីឡូក្រាម ថវិកា១ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ដ មានប្រសាសន៍ថា ដោយសារមានបញ្ហាព្រំដែនជាមួយប្រទេសថៃ ធ្វើឱ្យប្រជាពលរដ្ឋនៅជាប់តំបន់ព្រំដែនបង្ខំចិត្ដជម្លៀសខ្លួនមកកាន់តំបន់សុវត្ថិភាព។ ក្នុងនោះខេត្ដសៀមរាប...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ប្រារព្ធពិធីរំលឹកខួបលើកទី៣២ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៅសួនច្បារព្រះអង្គចេក ព្រះអង្គចម

នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានរៀបចំប្រារព្ធទិវាប្រកាសរដ្ឋធម្មនុញ្ញ លើកទី៣២ នៅបរិវេណសួនច្បារព្រះអង្គចេកព្រះអង្គចម ក្រោមវត្តមាន ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ...

ព័ត៌មានលំអិត

រយៈពេល៨ខែ ខេត្ដសៀមរាប ទទួលបានភ្ញៀវទេសចរជាង ៣លាននាក់ ខណៈមន្ត្រីជំនាញជឿជាក់ថា “សមរាត្រី” ឆ្នាំនេះ នឹងមានភ្ញៀវទេសចរកាន់តែច្រើន

ក្នុងកិច្ចប្រជុំពិភាក្សាផ្ដល់របាយការណ៍ ស្ដីពីវឌ្ឍនភាពការងារអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ ខេត្ដសៀមរាប រយៈពេល៩ខែ ឆ្នាំ២០២៥ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដសៀមរាប បានឱ្យដឹងថា រយៈពេល៨ខែ កន្លងទៅ ខេត្ដសៀមរាប ទទួលបានភ្ញៀវទេសចរសរុប ៣ ១១៧ ៧៥៤នាក់...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកក្រឡាញ់ ណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈស្ថានភាពស្ទឹងក្រឡាញ់អាចនឹងបន្តឈានដល់កំរិតប្រកាសអាសន្ន

អាជ្ញាធរស្រុកក្រឡាញ់ ខេត្តសៀមរាប បានណែនាំឱ្យប្រជាពលរដ្ឋដែលនៅជិតតំបន់ប្រឈមនឹងជំនន់ទឹកភ្លៀងបង្កើនការប្រុងប្រយ័ត្ន ខណៈគិតត្រឹមព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពស្ទឹងក្រឡាញ់ កម្ពស់ទឹកស្ថិតក្នុងកំរិតប្រកាសប្រុងប្រយ័ត្ន (៨.៤០ម៉ែត្រ) នឹងអាចបន្តឈានដល់កម្រិតប្រកាសអាសន្ន (៨.៥០ម៉ែត្រ)។ អាជ្ញាធរស្រុក បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងក្នុងឃុំតាអាន ឃុំកំពង់ថ្កូវ ឃុំក្រឡាញ់ និងឃុំសំបួរ បង្កើនការប្រុងប្រយ័ត្ន រៀបចំទុកដាក់ទ្រព្យសម្បត្តិ សត្វពាហនៈ មធ្យោបាយ...

ព័ត៌មានលំអិត

ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពនៃផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកពួក

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចុះពិនិត្យផ្ទាល់អំពីស្ថានភាពនៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកពួក ខេត្តសៀមរាប។ ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃនៃការខូចខាតឱ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់ ដើម្បីជាវិធានការ...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប៖ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលបានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នាពេលបច្ចុប្បន្ន

ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីបច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍ ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប នៅថ្ងៃទី១៨ ខែកញ្ញានេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានលើកឡើងថា បច្ចុប្បន្នប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ ដែលតម្រូវឱ្យអ្នកពាក់ព័ន្ធគ្រប់រូប និងប្រជាពលរដ្ឋត្រូវតែយល់ដឹង ស្វែងយល់ឱ្យបានកាន់តែច្បាស់ ដើម្បីទាញយកផលប្រយោជន៍អំពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ ឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ឯកឧត្តម...

ព័ត៌មានលំអិត

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជាចលករដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

ថ្លែងបើកសិក្ខាសាលាស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជំនាន់ថ្មី លើកទី១ នៅខេត្តសៀមរាប នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជាចលករដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល និងជាយន្តការកំណែទម្រង់ស៊ីជម្រៅ ក្នុងការកែលម្អការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនៅកម្ពុជា តាមរយៈប្រព័ន្ធគ្រប់គ្រងដែលមានស្តង់ដារួមមួយ ក្នុងការធានាដល់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ទៅតាមប្រភេទនីមួយៗ ឱ្យកាន់តែមានប្រសិទ្ធិភាព។ ឯកឧត្តម...

ព័ត៌មានលំអិត
Page 17 of 704 1 16 17 18 704

Recommended

សូម Like និង Follow ពួកយើង