Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រយៈពេល៨ខែ ខេត្ដសៀមរាប ទទួលបានភ្ញៀវទេសចរជាង ៣លាននាក់ ខណៈមន្ត្រីជំនាញជឿជាក់ថា “សមរាត្រី” ឆ្នាំនេះ នឹងមានភ្ញៀវទេសចរកាន់តែច្រើន

ដោយ Pothe Thun
19/09/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងកិច្ចប្រជុំពិភាក្សាផ្ដល់របាយការណ៍ ស្ដីពីវឌ្ឍនភាពការងារអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ ខេត្ដសៀមរាប រយៈពេល៩ខែ ឆ្នាំ២០២៥ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដសៀមរាប បានឱ្យដឹងថា រយៈពេល៨ខែ កន្លងទៅ ខេត្ដសៀមរាប ទទួលបានភ្ញៀវទេសចរសរុប ៣ ១១៧ ៧៥៤នាក់ កើនឡើង ៤៥.៧៧ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានចំនួន ២ ១៣៨ ៨៥៧នាក់។

លោក ង៉ូវ សេងកាក់ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ទីផ្សារទេសចរណ៍ទាំង១០ មកកាន់ខេត្ដសៀមរាប ភ្ញៀវទេសចរអន្ដរជាតិដែលមកច្រើនជាងគេ គឺសហរដ្ឋអាមេរិក មានចំនួន ៧៤ ៤៩២នាក់, អង់គ្លេស ៦៣ ៥៥៧នាក់, បារាំង ៦០ ៥៨១នាក់, ចិន ៥៧ ៧៤៦នាក់, កូរ៉េខាងត្បូង ៤១ ៥៩៥នាក់, ជប៉ុន ៣៨ ៨៥៧នាក់, អាល្លឺម៉ង់ ៣៥ ៦៦៨នាក់, អូស្រ្ដាលី ៣៤ ០៥៦នាក់, រុស្ស៊ី ២៤ ៣២៧នាក់ និងឥណ្ឌា ២៣ ៥៥៦ នាក់។ ជាមួយនឹងកំណើនភ្ញៀវទេសចរនេះ លោកក៏បានជំរុញដល់មន្រ្ដីពាក់ព័ន្ធបន្ដខិតខំអនុវត្ដតួនាទី ភារកិច្ចឱ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីជាការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្ដសៀមរាបកាន់តែច្រើន ជាពិសេសត្រូវពិនិត្យលើរឿងអនាម័យ និងសណ្ដាប់ធ្នាប់សាធារណជូនភ្ញៀវទេសចរ។

បើតាម ឯកឧត្ដម សំ វុទ្ធា អគ្គនាយករងគ្រឹះស្ថានអង្គរ បានបង្ហាញថា សម្រាប់ឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ កាន់តែពិសេសជាងរៀងរាល់ឆ្នាំ ព្រោះចំថ្ងៃនេះព្រឹត្តិការណ៍ “សមរាត្រី” ចំថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។ សម្រាប់ “សមរាត្រី” កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ បានទាក់ទាញអ្នកទេសចរចម្រុះជាតិសាសន៍ប្រមាណជាង ២ម៉ឺននាក់។ ដោយឡែកសម្រាប់ “សមរាត្រី” ខែកញ្ញានេះ ចំនួនអ្នកទេសចរនឹងមានច្រើនជាងខែមីនា ដោយមូលហេតុចំថ្ងៃសម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ប្រារព្ធពិធីរំលឹកខួបលើកទី៣២ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៅសួនច្បារព្រះអង្គចេក ព្រះអង្គចម

រដ្ឋបាលខេត្តសៀមរាប ប្រារព្ធពិធីរំលឹកខួបលើកទី៣២ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៅសួនច្បារព្រះអង្គចេក ព្រះអង្គចម

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២២០គ្រួសារ ក្នុងសង្កាត់សាលាកំរើក ទទួលបានអំណោយពីគម្រោងថវិកាសេវាសង្គមរបស់សង្កាត់

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២២០គ្រួសារ ក្នុងសង្កាត់សាលាកំរើក ទទួលបានអំណោយពីគម្រោងថវិកាសេវាសង្គមរបស់សង្កាត់

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកយុទ្ធនាការសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ នាឱកាសបុណ្យភ្ជុំបិណ្ឌ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកយុទ្ធនាការសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ នាឱកាសបុណ្យភ្ជុំបិណ្ឌ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.