ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរជាតិអប្សរា គ្រោងស្ដារស្រះទឹកចំនួន២នៅទិសខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ន

ស្រះទឹកចំនួន២ នៅផ្នែកខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ន ត្រូវបានអាជ្ញាធរជាតិអប្សរា គ្រោងធ្វើការជីកស្តារឡើងវិញ ដើម្បីឱ្យដូចទៅនឹងអត្តសញ្ញាណដើម និងទម្រង់ស្ថាបត្យកម្មដើមនៃប្រាសាទបាយ័នទាំងមូល។ បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាជាធរជាតិអប្សរា លោកស្រី ទឹម ធីតា មានប្រសាសន៍ថា ដើម្បីស្តារស្រះទឹកទាំងពីរនេះ មន្ត្រីជំនាញ ត្រូវធ្វើការរុះរើបំណែកថ្មនៃប្រាសាទបុរាណចេញជាមុន ក្នុងបំណងរៀបចំសណ្តាប់ធ្នាប់គំនរថ្ម និងដឹកជញ្ជូនទៅរក្សាទុកនៅទីតាំងសមស្រប។ លោកស្រីលើកឡើងថា គ្រោងការស្តារស្រះទឹកនេះ...

ព័ត៌មានលំអិត

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប រៀបចំត្រួតពិនិត្យនិងបូកសរុបលទ្ឋផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣

នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានធ្វើការត្រួតពិនិត្យ បូកសរុបលទ្ឋផល និងរៀបចំប្រមូលសម្ភារឯកសារសម្រាប់បំរើឱ្យការបោះឆ្នោតដែលនៅសេសសល់ ដើម្បីបញ្ជូនទៅកាន់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប មានប្រសាសន៍ថា៖ តាមនីតិវិធីនៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបង្កើតមជ្ឈមណ្ឌលមួយ សម្រាប់ការត្រួតពិនិត្យនិងបូកសរុបលទ្ឋផលនៃការបោះឆ្នោតទូទាំងខេត្ត...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ក្នុងស្រុកជីក្រែង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ បានចាត់ឲ្យឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ២០គ្រួសារ រស់នៅក្នុងស្រុកជីក្រែង ក្នុងនោះមានឃុំឫស្សីលក...

ព័ត៌មានលំអិត

ប្រតិបត្ដិករទេសចរណ៍ រំពឹងថា ភ្ញៀវទេសចរកើនឡើង ក្រោយដំណើរការព្រលានយន្ដហោះថ្មី នៅចុងឆ្នាំនេះ 

អ្នកបំរើសេវាកម្មទេសចរណ៍ នៅខេត្ដសៀមរាប សម្ដែងក្ដីរំពឹងថា អ្នកទេសចរអន្ដរជាតិនឹងកើនឡើង នៅចុងឆ្នាំ២០២៣នេះ បន្ទាប់ពីអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ បានដាក់ឱ្យដំណើរការហោះហើរត្រង់ ពីក្រៅប្រទេសមកកាន់រាជធានីភ្នំពេញ និងទៅកាន់ខេត្តសៀមរាប ។ លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងទីផ្សារផលិតផលកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះថា តាមការសង្កេតឃើញបច្ចុប្បន្ននេះ ភ្ញៀវទេសចរអន្ដរជាតិ បានចាប់ផ្ដើមកំរើកជាបណ្ដើរៗហើយ។...

ព័ត៌មានលំអិត

ក្រុមហ៊ុនមួយរបស់ប្រទេសជប៉ុន គ្រោងសាងសង់ផ្ទះបន្តោងដើមឈើប្រណិតលំដាប់សណ្ឋាគារផ្កាយ៥ពិភពលោក នៅលើភ្នំគូលែន

ក្រុមហ៊ុន TreeFul របស់ប្រទេសជប៉ុន គ្រោងបោះទុនវិនិយោគសាងសង់ផ្ទះបន្តោងដើមឈើប្រណិតៗដើម្បីបំបែកកំណត់ត្រាថ្មីនៅលើភ្នំគូលែន ក្រោយបំបែកឯតទគ្កកម្មផ្ទះបន្តោង(Tree house) ប្រណិតកម្រឹតសណ្ឋាគារផ្កាយ៥ពិភពលោក(Guinness World Records) នៅកោះអូគីណាវ៉ា កាលពីដើមសីហាឆ្នាំ២០២២ថ្មីៗនេះ ។ លោក Nabesshima Katsuhito តំណាងក្រុមហ៊ុន TreeFul បានឲ្យដឹងថា កាលពីដើមឆ្នាំ២០២៣នេះ លោក...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា បន្តជួសជុលនិងផ្គុំឡើងវិញចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរែ 

ក្រុមអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលចម្លាក់បង្កាន់ដៃនាគប្រវែង ២៤ម៉ែត្រ ស្ថិតនៅខាងជើង ឈៀងខាងកើតនៃប្រាសាទបន្ទាយសំរែ ដែលធ្លាក់បាក់ជាច្រើនកំណាត់ រយ:ពេលជាយូរមកហើយនោះឱ្យប្រសើរឡើងវិញ។ កិច្ចការងារជួសជុលនេះ ធ្វើឡើងដើម្បីលើកតម្លៃឡើងវិញនូវប្រាសាទបន្ទាយសំរ៉ែ ក៏ដូចជា ធ្វើឱ្យមាននិរន្តរភាពសម្រាប់ការអភិរក្សប្រាសាទខ្មែរ។ ប្រធានក្រុមការងារអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឡុង ណារី បានអោយដឹងកាលពីម្សិលមិញថា ការងារជួសជុលចម្លាក់បង្កាន់ដៃនាគ...

ព័ត៌មានលំអិត

នៅដំណាច់ឆ្នាំ២០២៣ ចំនួនអ្នកដំណើរតាមជើងយន្តហោះមកកាន់ខេត្តសៀមរាប នឹងអាចឈានដល់ជាង ១លាននាក់

គិតត្រឹម ៦ខែដើមឆ្នាំ២០២៣នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលបានអ្នកដំណើរប្រមាណជាង ៥០ម៉ឹននាក់ ដែលចំនួននេះ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រំពឹងថាអាចនឹងកើនដល់ជាង ១លាននាក់ ស្របពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គ្រោងនឹងបើកជាផ្លូវការនៅពាក់កណ្ដាលខែតុលានេះ។ មានប្រសាសន៍ក្នុងដំណើរទស្សនកិច្ចពិនិត្យបច្ចេកទេស នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប៉ុន្មានថ្ងៃ មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ...

ព័ត៌មានលំអិត

កាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប នាំយកអំណោយផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រី ចាស់ជរា ស្រ្តីមេម៉ាយចំនួន ១៥០គ្រួសារ ក្នុងស្រុកក្រឡាញ់ 

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម គុជ លីណា អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រួមជាមួយនាយកប្រតិបត្តិ និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសមាជិក សមាជិកា អនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ បានអញ្ជើញសាកសួរសុខទុក្ខ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងសាធារណ:ពីរាជធានីភ្នំពេញ ដើម្បីមកបោះឆ្នោត នៅក្នុងខេត្តសៀមរាប មានចំនួនច្រើនលើសការរំពឹងទុក !

រថយន្តក្រុងសាធារណ:ចំនួន ១០គ្រឿង ដែលបានដឹកជញ្ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប ដើម្បីមកចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដាស្អែកនេះ គឺពុំទាន់គ្រប់តម្រូវការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅឡើយទេ ខណ:ក្រុមការងារ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណ:សាលារាជធានីភ្នំពេញ បានបង្ហើបថាបានទទួលបទបញ្ជា បន្ថែមរថយន្តក្រុងសាធារណ: បន្ថែមទៀត។ តាមការឱ្យដឹងពីប្រជាពលរដ្ឋ ដែលបានធ្វើដំណើរតាមរថយន្តក្រុងសាធារណ:ទាំងនោះ ដែលផ្ដល់ដោយរាជរដ្ឋាភិបាល...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកក្រឡាញ់ខេត្តសៀមរាបផ្តួចផ្តើមអនុវត្តឱ្យ គោរពទង់ជាតិនៅតាមផ្លូវទីប្រជុំជនស្រុក

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋបាលស្រុក សហការជាមួយកងកម្លាំងសមត្ថកិច្ច និងមន្ត្រីរាជការនៃស្រុកក្រឡាញ់បានអនុវត្តឱ្យមានការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីរួមចំណែកថែរក្សា លើកកំពស់អត្តសញ្ញាណជាតិ និងដាស់ អារម្មណ៍ ស្មារតីដល់សាធារណៈជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ទីរួម ស្រុកក្រឡាញ់ និងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វិស័យឯកជន បងប្អូនអាជីវករគ្រប់ប្រភេទ...

ព័ត៌មានលំអិត
Page 176 of 703 1 175 176 177 703

Recommended

សូម Like និង Follow ពួកយើង