Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

រដ្ឋបាលស្រុកក្រឡាញ់ខេត្តសៀមរាបផ្តួចផ្តើមអនុវត្តឱ្យ គោរពទង់ជាតិនៅតាមផ្លូវទីប្រជុំជនស្រុក

ដោយ Pothe Thun
25/07/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋបាលស្រុក សហការជាមួយកងកម្លាំងសមត្ថកិច្ច និងមន្ត្រីរាជការនៃស្រុកក្រឡាញ់បានអនុវត្តឱ្យមានការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីរួមចំណែកថែរក្សា លើកកំពស់អត្តសញ្ញាណជាតិ និងដាស់ អារម្មណ៍ ស្មារតីដល់សាធារណៈជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ទីរួម ស្រុកក្រឡាញ់ និងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វិស័យឯកជន បងប្អូនអាជីវករគ្រប់ប្រភេទ និងអ្នកធ្វើដំណើរឆ្លងកាត់ នាំគ្នាគោរពទង់ជាតិ ដែលចាក់ផ្សាយតាមវិទ្យុបណ្តាញ មានឧគ្ឃោសនស័ព្ទ (មេក្រូ)នៅតាមបង្គោលទីសាធារណៈ បានរៀបចំរួចរាល់ចាប់ពីមុខអាគារ សាលាស្រុក រហូតដល់ផ្លូវបំបែករង្វង់មូលគ្រុឌថ្លែងសរ និងចាប់អនុវត្តពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣តទៅ រៀងរាល់ថ្ងៃចន្ទ និងថ្ងៃសុក្រ វេលាម៉ោង ៧ព្រឹក ។

លោក សុខ ណារ៉េត អភិបាលស្រុក បានអំពាវនាវដល់អ្នកនៅតាមដងផ្លូវ និងកំពុងធ្វើដំណើរឆ្លងកាត់នៅវេលាម៉ោង៧ព្រឹកនិងពេលលឺសំឡេង ការចាក់ផ្សាយនូវចម្រៀងនគររាជ – សូមមេត្តាឈប់ការធ្វើដំណើរ ឬផ្អាកសកម្មភាពការងារផ្សេងៗសិន ដើម្បីចូលរួមគោរពទង់ជាតិ ឲ្យបានចប់ ទើបអាចបន្តការធ្វើដំណើរ ឬអនុវត្តការងារផ្សេងៗទៀតបាន។
លោកអភិបាលស្រុកមានប្រសាសន៍ថា៖ការអនុវត្តវត្តឱ្យមានការគោរពទង់ជាតិនេះ រដ្ឋបាលស្រុកទទួលបានការផ្តួចផ្តើមណែនាំពីរដ្ឋបាលខេត្ត និងបានការផ្តល់គំនិតយោបល់ពីឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ ខណៈដែលឯកឧត្តមក៏បានផ្តល់ជាចំណងដៃពិសេសជូនដល់រដ្ឋបាលស្រុកនូវឧបករណ៍សម្ភារៈប្រព័ន្ឋវិទ្យុបណ្តាញ រួមមាន មេក្រូចំនួន៤៥គ្រាប់ អំភ្លីកម្លាំង២០០វ៉ាត់០១គ្រឿង វិទ្យុស្តាប់សម្លេង០១គ្រឿង និងខ្សែភ្លើង ប្រវែង១៥២០ម៉ែត្រផងដែរ។
លោកបញ្ជាក់ថា៖ការអនុវត្តឱ្យមានការគោរពទង់ជាតិរៀងរាល់ថ្ងៃច័ន្ទ និងថ្ងៃស្រុកនេះឡើងក៏ជាការបង្កប់នូវសារឱ្យមហាជនគ្រប់ស្រទាប់ចូលរួមពង្រឹងការគោរពវិន័យ សណ្តាប់ធ្នាប់របៀបរៀបរយនៅទីសាធារណៈ និងចង់បង្ហាញពីសក្តានុពលរបស់ស្រុកព្រោះថាស្រុកក្រឡាញ់ជាច្រកចេញចូលដ៏សំខាន់ផ្នែកខាងលិចនៃខេត្តសៀមរាបជាខេត្តប៉ូលទេសចរណ៍ដ៏សំខាន់ដែលរាជរដ្ឋាភិបាលប្រសិទ្ឋិនាមថាជាតារារះនៅទិសឧត្តរ។
នាពេលខាងមុខ រដ្ឋបាលស្រុកនឹងរៀបចំវិទ្យបណ្តាញនៅតាមបណ្តារដ្ឋបាលឃុំទាំង១០ហើយ និងឲ្យអនុវត្តការគោរពទង់ជាតិនៅតាមឃុំទាំងនោះព្រមទាំងបន្តបំផុសឱ្យ ស្ថាប័នអង្គការសង្គមស៊ីវិល និងវិស័យឯកជននានាចូលរួមអនុវត្តទាំងអស់គ្នាផងដែរ៕
អត្ថបទ រូបភាព យូ វង្ស

Tags: គោរពទង់ជាតិស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងសាធារណ:ពីរាជធានីភ្នំពេញ ដើម្បីមកបោះឆ្នោត នៅក្នុងខេត្តសៀមរាប មានចំនួនច្រើនលើសការរំពឹងទុក !

ប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងសាធារណ:ពីរាជធានីភ្នំពេញ ដើម្បីមកបោះឆ្នោត នៅក្នុងខេត្តសៀមរាប មានចំនួនច្រើនលើសការរំពឹងទុក !

កាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប នាំយកអំណោយផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រី ចាស់ជរា ស្រ្តីមេម៉ាយចំនួន ១៥០គ្រួសារ ក្នុងស្រុកក្រឡាញ់ 

កាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប នាំយកអំណោយផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រី ចាស់ជរា ស្រ្តីមេម៉ាយចំនួន ១៥០គ្រួសារ ក្នុងស្រុកក្រឡាញ់ 

នៅដំណាច់ឆ្នាំ២០២៣ ចំនួនអ្នកដំណើរតាមជើងយន្តហោះមកកាន់ខេត្តសៀមរាប នឹងអាចឈានដល់ជាង ១លាននាក់

នៅដំណាច់ឆ្នាំ២០២៣ ចំនួនអ្នកដំណើរតាមជើងយន្តហោះមកកាន់ខេត្តសៀមរាប នឹងអាចឈានដល់ជាង ១លាននាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.