ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

កម្ពុជានឹងមានអ្នកជំនាញផ្នែកអភិរក្សថ្មប្រាសាទបុរាណកើនឡើងបន្ថែមទៀត នៅពាក់កណ្ដាលឆ្នាំ២០២៤

ក្រុមអ្នកជំនាញមកពីស្ថានប័ន GIZ នៃប្រទេសអាល្លឺមង់កំពុងខិតខំយ៉ាងខ្លាំង ក្នុងការជួយបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមកម្ពុជា ២០រូប ដើម្បីឱ្យក្លាយទៅជាអ្នកជំនាញផ្នែកអភិរក្សថ្មប្រាសាទបុរាណនៅក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប នៅពេលអនាគតខាងមុខ។ បើតាមគ្រូបង្រៀនជនជាតិអាល្លឺម៉ង់ កញ្ញា Helen Jacobsen បានឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដានេះថា ក្រុមអ្នកជំនាញរបស់កញ្ញា កំពុងប្រឹងប្រែងបង្រៀនកូនខ្មែរឱ្យចេះលាងសម្អាតថ្មប្រាសាទបុរាណ ចេះបន្សាបជាតិអំបិលចេញពីថ្ម ព្រមទាំងចេះជំនាញពង្រឹងថ្មប្រាសាទបុរាណឱ្យរឹងមាំឡើងវិញផង។ ជំនាញអភិរក្សថ្មប្រាសាទបុរាណនេះ មានដូចជា...

ព័ត៌មានលំអិត

ក្រុមការងារថ្នាក់ជាតិ បន្ដឃោសនារកសំលេងឆ្នោតនិងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប

នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានសង្កាត់ក្របីរៀល បានបន្តចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងព្រះសង្ឃ និងដឹកនាំសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា ធ្វើយុទ្ធនាការឃោសនារកសំលេងឆ្នោត នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្ដសៀមរាប ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម ហង់ ពៅ សមាជិកក្រុមការងារថ្នាក់ជាតិ និងប្រធានគណបក្សមូលដ្ឋាន នៃអាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុគ្រប់បោះឆ្នោតទាំងអស់...

ព័ត៌មានលំអិត

ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា រៀបចំវង់ទស្សនានៅក្រុងអង្គរធំ

ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនាបន្ថែមទៀត នៅក្រុងអង្គរធំ ក្នុងន័យសម្រួលការទស្សនារបស់ភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរ ខណៈដែលភ្ញៀវទេសចរកំពុងកើនឡើង។ បើតាមកញ្ញា ឡាយ ស្រីពេញ បុគ្គលិកនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ និងជាក្រុមការងាររៀបចំវង់ទស្សនា បានឱ្យដឹងនៅថ្ងៃទី១៨ ខែកក្កដាថា នេះជាខ្សែទស្សនាទី៣ ក្នុងក្រុងអង្គរធំ ដែលចាប់ផ្តើមពីទីសក្ការៈព្រះអង្គងោក និងបញ្ចប់នៅប្រាសាទទេពប្រណម្យ។ ខ្សែទស្សនានេះបានភ្ជាប់ពីប្រាសាទបាយ័ន្ត...

ព័ត៌មានលំអិត

មន្ត្រីសុខាភិបាលខេត្តសៀមរាប បញ្ជាក់ថាពុំមានករណីពុលអាហារក្នុងអាហារដ្ឋានមួយកន្លែងក្នុងក្រុងសៀមរាបដូចការចុះផ្សាយលើបណ្ដាញសង្គមនាពេលថ្មីៗនេះទេ

ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ លោកស្រី លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បញ្ជាក់ថា ពុំមានករណីពុលអាហារលើមនុស្សជិត២០នាក់ នៅអាហារដ្ឋានប៊ូហ្វេ ស្រីខួច ដូចការចុះផ្សព្វផ្សាយតាមតាមបណ្ដាសង្គមឡើយ។ តាមការបង្ហាញឱ្យដឹងពី លោកស្រី លី វណ្ណៈ ក្រោយធ្វើការសាកសួរទៅលើ មនុស្សទាំង១៩នាក់ ដែលមានរោគសញ្ញា...

ព័ត៌មានលំអិត

សន្លឹកឆ្នោត ឯកសារនិងសម្ភារៈសំខាន់ៗបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី៧ បានដឹកជញ្ជូនមកដល់ខេត្តសៀមរាបដោយសុវត្ថិភាព

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ លោក នឹម វ៉ាន់សំ ប្រធានលេខាធិកាដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប និងមន្ត្រី នៃគណៈកម្មការរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ពិនិត្យយ៉ាងយកចិត្តទុកដាក់នូវ ឯកសារ និងសម្ភារៈសំខាន់ៗ ដែលបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី៧ បន្ទាប់ពីបានធ្វើការដឹកជញ្ជូនមកដល់ខេត្តសៀមរាប ជាមួយនឹងកងកម្លាំងការពារប្រកបដោយសុវត្តិភាព។ លោក នីម វ៉ាន់សំ...

ព័ត៌មានលំអិត

គណៈចលនាសាសនិកឥស្លាមកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយនឹងបងប្អូនសាសនិកឥស្លាមនៅខេត្តសៀមរាប

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ គណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោត ជូនដល់សាសនិកឥស្លាមខេត្តសៀមរាប ដើម្បីឱ្យពួកគាត់យល់ដឹងកាន់ច្បាស់ពីគូសសន្លឹកឆ្នោតបានការឲ្យបានគ្រប់ៗគ្នា។ ឯកឧត្តម រ៉ូហ្វី អូស្មាន អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា មានប្រសាសន៍ថា សមិទ្ធផលសំខាន់ៗជាច្រើនដែលមាននៅទូទាំងប្រទេស គឺជាសមិទ្ធផលកើតមានដោយសារតែប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ជាមួយគ្នានោះគណបក្សប្រជាជន...

ព័ត៌មានលំអិត

ព្រលានយន្តហោះសៀមរាបអង្គរ នឹងក្លាយជាកម្លាំងជំរុញអ្នកទេសចរឲ្យមកទស្សនាកម្ពុជា ឲ្យកាន់តែមានសន្ទុះខ្លាំងជាងមុន 

ព្រលានយន្តហោះថ្មី លើទឹកដីខេត្តសៀមរាប នឹងក្លាយជាកម្លាំងជំរុញវិស័យទេសចរណ៍របស់កម្ពុជាឲ្យកាន់តែមានសន្ទុះខ្លាំងជាងមុន ត្បិតអីអាកាសយានដ្ឋានមួយនេះ បានប្រកាន់យកនូវគោលការណ៍ អាកាសយានដ្ឋានបូកទេសចរ។ នេះបើតាមការលើកឡើងរបស់ប្រធានក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) លោកLU Wei បានអះអាង។ លោកLU Wei...

ព័ត៌មានលំអិត

ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប៖ រយៈពេល ១៤ថ្ងៃ នៃដំណើរការឃោសនាបោះឆ្នោត ក្នុងខេត្តសៀមរាប មានបរិយាកាសល្អ គ្មានអំពើហឹង្សា និងគ្មានការគំរាមកំហែង

គិតត្រឹមរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ ដំណើរការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅទូទាំងខេត្តសៀមរាប បានប្រព្តឹត្តិដោយយ៉ាងរលូន ដោយពុំមានហេតុការណ៍អ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ នេះបើតាមការបញ្ជាក់តាមទូរស័ព្ទរបស់ លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប។ លោក នឹម វ៉ាន់សំ ក៏បានឱ្យដឹងដែរថា សម្រាប់ខេត្តសៀមរាប មានគណបក្សនយោបាយចំនួន១៤ បានចូលរួមប្រកួតប្រជែង និងធ្វើការឃោសនា...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១៥គ្រួសារ ក្នុងស្រុកជីក្រែង បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាការកបាទក្រហមកម្ពុជា ខេត្តសៀមរាប រួមនឹងក្រុមការងារបានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងឃុំស្ពានត្នោត និងឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប បណ្ដាលឱ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១៥គ្រួសារ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម គុជ លីណា...

ព័ត៌មានលំអិត

គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប ឈានដល់ការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការអនុវត្តគម្រោង

បន្ទាប់ពីការចុះហត្ថលេខា ដើម្បីធ្វើការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នៅថ្ងៃទី១១ ខែកក្កដាកន្លងទៅនេះ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត គណៈកម្មការអន្តរក្រសួង ដែលមានឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប។ តាមរយៈសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលនេះ...

ព័ត៌មានលំអិត
Page 177 of 703 1 176 177 178 703

Recommended

សូម Like និង Follow ពួកយើង