ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

កម្ពុជា នឹងមានផ្លូវល្បឿនលឿនជាបន្តបន្ទាប់ ខណ:ផ្លូវល្បឿនលឿនទី៣ នៅសៀមរាប ភ្នំពេញ គ្រោងបញ្ចប់ការសិក្សានៅខែឧសភា ២០២៣ !

ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា កម្ពុជានឹងមានផ្លូវល្បឿនជាច្រើនបន្ថែមទៀត ខណ:ផ្លូវល្បឿនលឿនសៀមរាប ភ្នំពេញ នឹងបញ្ចប់ការសិក្សាគម្រោងនៅខែឧសភា ឆ្នាំ២០២៣នេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់សម្រាប់អាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅក្រុងសៀមរាប...

ព័ត៌មានលំអិត

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ បើកវេទិកាសាធារណៈ ដើម្បីទទួលសំណើរ សំណូមពរ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ បានរៀបចំបើកវេទិកាសាធារណៈ ដើម្បីធ្វើការទទួលសំណើរ សំណូមពរ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលវេទិកានេះធ្វើឡើងនៅក្នុងបរិវេណវត្ដខ្នាចត្រាច ក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប។ ជាក់ស្ដែងវេទិកានាពេលនេះដែរ គឺប្រជាពលរដ្ឋ បានស្នើឱ្យអាជ្ញាធរជួយស្ថាបនាផ្លូវ សាងសង់កុដ្ឋព្រះសង្ឃស្នាក់នៅ រនាំងដាក់ធ្វើចរាចរណ៍ការពារតាមផ្លូវ បញ្ហាសណ្តាប់ធ្នាប់ ការជួយដោះស្រាយដល់ជីវភាពអតីតយុវជន និងបញ្ហាភូមិឃុំមានសុវត្ថិភាពក៍ដូចជាសេវាសាធារណៈជាដើម។...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២២គ្រួសារ នៅស្រុកអង្គរជុំ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលបណ្ដាលឲ្យរលំផ្ទះ និងរបើកដំបូល ចំនួន២២គ្រួសារ មកពីឃុំចំនួន៥ នៃស្រុកអង្គរជុំ ខេត្តសៀមរាប គឺឃុំស្រែខ្វាវ ឃុំដូនពេង ឃុំគោកដូង ឃុំតាសោម និងឃុំនគរភាស នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម ក្រុស...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ជម្រុញដល់អ្នកពាក់ព័ន្ធត្រូវខំប្រឹងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យប្រៃសណីយ៍ឲ្យកាន់តែមានប្រសិទ្ធភាព

ថ្លែងក្នុងពិធីបិទសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារដល់មន្ត្រីថ្នាក់ក្រោមជាតិ ជំហ៊ានទី២ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូេះបន្តពង្រឹង និងពង្រីកចំណេះដឹងបន្ថែមទៀត សម្រាប់ចូលរួមចំណែកបំពេញតួនាទីភារកិច្ចប្រកបដោយក្រមសីលធម៌វីជ្ជាជីវៈ ក្នុងការអនុវត្តការងារប្រចាំថ្ងៃនៅតាមអង្គភាពរៀងៗខ្លួនឱ្យទទួលបានលទ្ធផលល្អប្រសើរបន្ថែម។ ឯកឧត្តម ខាយ ឃុនហេង មានប្រសាសន៍ថា សិក្ខាសាលារយៈពេល...

ព័ត៌មានលំអិត

អនុប្រធានទី១អាជ្ញាធរមីនបង្ហាញថា ការប្រើប្រាស់បច្ចេកវិទ្យាក្នុងប្រតិបត្តិការរាវរកគ្រាប់មីន ពិតជាអាចសម្រេចបានទៅតាមទស្សនៈវិស័យកម្ពុជាគ្មានមីន ឆ្នាំ២០២៥

អនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បានអះអាងថា ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបក្នុងប្រតិបត្តិការរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងវឌ្ឍនភាពនេះ និងបានចូលរួមជាផ្នែកមួយចាំបាច់ឈានទៅសម្រេចនូវទស្សនវិស័យរបស់សម្តេចតេជោ ខណៈដែលសម្តេច បានដាក់ចេញនូវគោលដៅច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាមីនឲ្យអស់ក្នុងឆ្នាំ២០២៥។ ថ្លែងក្នុងសិក្ខាសាលាថ្នាក់តំបន់លើកទី១ ស្តីពីដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់កិច្ចការរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរវាងអាជ្ញាធរមីន និងក្រុមហ៊ុន Vallon GmbH នៃប្រទេសអាល្លឺម៉ង់...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរារៀបចំកៅអីឈើសម្រាប់ភ្ញៀវទេសចរអង្គុយសម្រាក នៅពេលដើរទស្សនាតាមប្រាសាទនានា

អាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើកៅអីឈើនៅតាមម្លប់ដើមឈើនានា ក្បែរៗប្រាសាទបុរាណសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានអង្គុយសម្រាកក្នុងពេលដើរទស្សនានឿយហត់ គឺជាការយកចិត្តទុកដាក់ថ្មីមួយបន្ថែមទៀតរបស់ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ក្រៅតែពីការងារស្តារហេដ្ឋារចនាសម្ពន្ធ ការរៀបចំសណ្តាប់ធ្នាប់ ការរៀបចំសួន ដាំកូនឈើ សម្អាតបរិស្ថាន ថែទាំអភិរក្សប្រាសាទ និងការងារថែទាំបរិស្ថានក្នុងឧទ្យានអង្គរជាប្រចាំ។ លោក សេក វីដា មន្រ្តីបច្ចេកទេសក្រុមការងារត្រួតពិនិត្យបរិក្ខារទេសចរណ៍ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលថវិកាពីសប្បុរសជនអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៣

នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានជួបសំណេះសំណាល និងទទួលអំណោយពីសប្បុរសជននានា ដើម្បីចូលរួមអបអរសាទរខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣។ ក្នុងនាមឯកឧត្តម ទៀត សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្ត...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៥៨គ្រួសារ នៅស្រុកវ៉ារិន បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលបណ្ដាលឲ្យរលំផ្ទះ និងរបើកដំបូល ចំនួន៥៨គ្រួសារ មកពីឃុំចំនួន៤ នៃស្រុកវ៉ារិន ខេត្តសៀមរាប គឺឃុំវ៉ារិន ឃុំស្រែណូយ ឃុំស្វាយស ឃុំប្រាសាទ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម ឃុត វុត្យារិទ្ធ...

ព័ត៌មានលំអិត

គម្រោងថ្មីចំនួន២ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ជីវភាពសហគមន៍និងរក្សានិរន្តភាពធនធានជលផលនៅក្នុងបឹងទន្លេសាប

ក្រុមអ្នកពាក់ព័ន្ធមកពីខេត្តជាប់បឹងទន្លេសាប ចំនួនបី មានខេត្តកំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិសាត់ រួមនឹងមន្ត្រីអង្គការសង្គមស៊ីវិល បានចូលរួមសម្ពោធនូវគម្រោងថ្មីចំនួន២ ដែលគម្រោងទាំងនេះ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ជីវភាពសហគមន៍និងរក្សានិរន្តភាពធនធានជលផលនៅក្នុងបឹងទន្លេសាប។ ប្រាប់អ្នកសារព័ត៌មានក្នុងសិក្ខាសាលាសម្ពោធគម្រោងថ្មីនេះ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នៅសណ្ឋាគារអង្គរផារ៉ាឌី ខេត្តសៀមរាប លោក យុក សេងឡុង នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល បាន...

ព័ត៌មានលំអិត

មន្ទីរព័ត៌មានខេត្តសៀមរាប រៀបចំសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្ត

នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំបើកអង្គសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, សយ ទិត្យាវង្ស សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប...

ព័ត៌មានលំអិត
Page 187 of 698 1 186 187 188 698

Recommended

សូម Like និង Follow ពួកយើង