ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរជាតិអប្សរា បិទបំពេញបាយអរនៅតាមជង្ហុកនិងចន្លោះថ្មភក់កម្រាលស្ពានហាលមុខប្រាសាទអង្គរវត្ត

ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បំពេញការងារបិទបាយអ តាមជង្ហុកដក់ទឹក និងចន្លោះថ្មភក់ដែលបាត់ ឬខូចផ្នែកខ្លះនៃកម្រាលស្ពានហាលប្រាសាទអង្គរវត្តឱ្យប្រសើរឡើង បំណងបញ្ចៀសហានិភ័យផ្សេងៗ ពិសេសលើកតម្លៃ ព្រមទាំងសោភ័ណភាពកម្រាលស្ពានហាល ស្របពេលការងារជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ជិតរួចរាល់។ បិទបំពេញបាយអនេះ បញ្ចៀសកុំឱ្យទឹកដក់ធ្វើឱ្យដុះស្លែរ បញ្ចៀសទឹកមិនឱ្យហូរចូលគ្រឹះ នាំឱ្យខូចគ្រឹះរបស់ស្ពានហាល ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុផ្សេងៗពេលភ្ញៀវទេសចរដើរឆ្លងកាត់។ លោក មុំ សុផុន មន្ត្រីបច្ចេកទេសអភិរក្ស...

ព័ត៌មានលំអិត

សម្តេចពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងបានអនុម័តកំណត់បន្តសម័យប្រជុំលើកទី៨ នីតិកាលទី៦ ទៅថ្ងៃទី២៩ ខែវិច្ឆិកា ដោយមានរបៀបវារៈចំនួន៤

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃអង្គារទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៨ នីតិកាលទី៦ ទៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានរបៀបវារៈ ចំនួន៤រួមមាន៖ ទី១៖ ការពិភាក្សា និងអនុម័តសេចក្តីស្នើ...

ព័ត៌មានលំអិត

ក្រសួងកិច្ចការនារីបើកវគ្គបណ្តុះបណ្តាលស្តីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល និងកម្មវិធីជំនាញដែលអនុវត្តជាក់ស្តែងសម្រាប់សិស្សមជ្ឈមណ្ឌលអភិវឌ្ឍស្ត្រី

ក្រសួងកិច្ចការនារី សហការជាមួយធនាគារជាតិកម្ពុជា (NBC) ក្រោមការគាំទ្រពីក្រុមហ៊ុនវីសា (Visa) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី“ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល និងកម្មវិធីជំនាញដែលអនុវត្តជាក់ស្តែងសម្រាប់សិស្សមជ្ឈមណ្ឌលអភិវឌ្ឍស្ត្រី“ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ឋហ្សូម ដើម្បីផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថលនិងលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុ និងអនាគតរបស់សិស្ស និងសហគ្រិនស្ត្រីនៅក្នុងសង្គមឌីជីថលរបស់កម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ២ថ្ងៃគឺថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសោមាទេវីខេត្តសៀមរាប ដោយសិក្ខាកាមចូលរួមមាន៖...

ព័ត៌មានលំអិត

អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា អញ្ជើញជាអធិបតី សម្ភោធបញ្ចប់ការជួសជុលសាលរបាំប្រាសាទតាព្រហ្ម !

នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម JAGDEEP DHANKHAR អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់របស់ខ្លួន ព្រមទាំងវត្តមានលោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុចា អញ្ជើញមកទស្សន:កិច្ចនៅប្រាសាទអង្គរវត្ត និងសម្ភោធបញ្ចប់ការជួសជុលសាលរបាំប្រាសាទតាព្រហ្ម ក្នុងខេត្តសៀមរាប។ ឯកឧត្តម JAGDEEP DHANKHAR និងគណ:ប្រតិភូ បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិសៀមរាប នៅម៉ោង...

ព័ត៌មានលំអិត

បន្ទាយក្រអូបឃុនរាម ចូលរួមលើកកម្ពស់ជីវភាពកសិករតាមរយៈការកែច្នៃផលិតផលកសិកម្ម

ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អង្គការអាគ្រីស៊ុត បានសម្របសម្រួលកម្មវិធី​បេីកដំណើរការជាផ្លូវការ បន្ទាយក្រអូបឃុនរាម ជាគម្រោងមួយ ដែលបានរៀបចំឡេីងដោយសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប​ មានគោលដៅចំបងសម្រាប់កែច្នៃផលិតផលកសិកម្ម ដើម្បីលើកកម្ពស់ជីវភាព និងចូលរួមដោះស្រាយបញ្ហាទីផ្សារកសិកម្មរបស់ប្រជាកសិករបន្ទាប់ពីប្រមូលផល។ សិប្បកម្មសមាគមនេះ ស្ថិតនៅក្នុងភូមិទួសគ្រួស​ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានការចូលរួមពីកសិករក្នុងមូលដ្ឋានប្រមាណ១៩គ្រួសារ ដែលអាចកែច្នៃចេញជាប្រេងក្រអូប​ និងសមាជិកផ្សេងទៀតរបស់សមាគម​ មកពីតំបន់ជាយក្រុងសៀមរាប​...

ព័ត៌មានលំអិត

ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២២ នៅខេត្តសៀមរាប ទទួលបានអ្នកទេសចរជិត ៣១ម៉ឺននាក់

យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅល្ងាចថ្ងៃទី០៩ ខែវិច្ឆិកានេះ បានឲ្យដឹងដែរថា សម្រាប់រយ:ពេល ៣ថ្ងៃនេះ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ  ឆ្នាំ២០២២ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចំនួនប្រមាណ ៣០៩,៥០៣នាក់ កើនឡើង ១១៩.១៦% ដែលឆ្នាំ២០២១ មានចំនួនប្រមាណ ១៤១,២១៩នាក់...

ព័ត៌មានលំអិត

ពិធីប្រគល់ទទួលជំនួយរដ្ឋាភិបាលចិន អំពីគម្រោងជួសជុលនិងអភិរក្សប្រាសាទតាកែវ នៃរមណីយដ្ឋានអង្គរ

ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពស់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលជំនួយរដ្ឋាភិបាលចិន ស្ដីអំពីគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ...

ព័ត៌មានលំអិត

សិក្ខាសាលាអាស៊ាន ស្តីពីការចែករំលែកឧត្តមានុវត្តន៍ ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់បុគ្គលស្វ័យនិយោជន៍ !

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្តល់ឱកាស ឱ្យមានការចែករំលែកបទពិសោធន៍រវាងបណ្តារដ្ឋសមាជិកអាស៊ាន ដែលអាចរៀនសូត្របានពីគ្នាទៅវិញទៅមក នូវភាពជោគជ័យ បញ្ហាប្រឈម ដំណោះស្រាយ និងបទពិសោធន៍នានា នៃការអនុវត្តរបបសន្តិសុខសង្គមរៀងៗខ្លួន។ ចំពោះកម្ពុជា ការចែករំលែកនេះ គឺជាធាតុចូលបន្ថែមដ៏មានសារ:សំខាន់បំផុត សម្រាប់ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីធានាថាពលរដ្ឋទាំងនោះទទួលបានការងារសមរម្យ សន្តិសុខប្រាក់ចំណូល សមធម៌សង្គម សេចក្តីថ្លៃថ្នូរ...

ព័ត៌មានលំអិត

ឯកឧត្ដមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង អញ្ជើញបើកសន្និសីទអន្តរជាតិគន្ធបុប្ផាលើកទី៨ នៃមន្ទីរពេទ្យគន្ធបុប្ផា នៅខេត្ដសៀមរាប 

ឯកឧត្ដមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានអញ្ជើញជាអធិបតី បើកសន្និសីទអន្ដរជាតិគន្ធបុប្ផាលើកទី៨ និងទិវាគម្រប់ខួប ៣០ឆ្នាំ នៃការបង្កើតមន្ទីរពេទ្យគន្ធបុប្ផា។សន្និសីទអន្ដរជាតិ បានធ្វើឡើងនៅមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្ដសៀមរាប នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ឯកឧត្ដមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ការរៀបចំសន្និសីទអន្តរជាតិគន្ធបុប្ផាលើកទី៨ នៃមន្ទីរពេទ្យគន្ធបុប្ផានេះ ដោយឈរលើស្មារតីលើកកម្ពស់វិជ្ជាជីវ:វេជ្ជសាស្ត្រ...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤២ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែ

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤២ ក្នុងឆ្នាំទី៤ នៃអាណត្តិទី៣ ដឹកនាំដោយ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងវត្តមានចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក...

ព័ត៌មានលំអិត
Page 225 of 699 1 224 225 226 699

Recommended

សូម Like និង Follow ពួកយើង