ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ចម្លាក់តោចំនួន២ នឹងយកទៅដាក់នៅកំពង់ទឹកផ្នែកខាងជើងស្ពានហាលមុខប្រាសាទអង្គរវត្តឡើងវិញ ក្រោយពេលបញ្ចប់ការជួសជុល

ក្រោយពីបញ្ចប់ការងារជួសជុលរួចរាល់ អាជ្ញាធរជាតិអប្សរាត្រៀមនឹងយកចម្លាក់តោទាំងគូទៅដាក់ទីតាំងដើមឡើងវិញ នៅកំពង់ទឹកផ្នែកខាងជើងនៃស្ពានហាលមុខប្រាសាទអង្គរវត្ត នៅដើមខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ ការយកទៅដាក់នៅកន្លែងដើមវិញនេះ ក្រោយពីចម្លាក់តោមួយគូរនោះ បានឃ្លាតចាកឆ្ងាយពីទីតាំងដើមប្រមាណ ២៥ឆ្នាំ ដោយរក្សាបាននូវទម្រង់ដើមលើកតម្លៃ និងបង្កើនសោភ័ណភាពកំពង់ទឹកស្ពានហាលរបស់ប្រាសាទអង្គរឡើងវិញ ក្រោយពីទីតាំងស្ពានហាលនេះជិតបញ្ចប់ការជួសជុល។ លោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា មានប្រសាសន៍នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះថា...

ព័ត៌មានលំអិត

សមាជិកយុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន ៧០នាក់ នៃវិទ្យាល័យអង្គរ ទទួលបានការបណ្តុះបណ្តាលមូលដ្ឋាន និងបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ លោក លី ប៊ុនណា លេខាធិការ នៃគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបពាក់ឯកសណ្ឋានជូនសមាជិកថ្មី នៃយុវជនកាកទក្រហមកម្ពុជា ក្នុងវិទ្យាល័យអង្គរ ចំនួន ៧០នាក់ ដែលពិធីនេះបានប្រារព្ធនៅសាលប្រជុំវិទ្យាល័យអង្គរ។ ក្នុងឱកាសនោះ លោក លី ប៊ុនណា បានលើកឡើង...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសារក្រឡាប់ផែ នៅភូមិដីក្រហម ស្រុកប្រាសាទបាគង ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គុជ លីណា អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសារក្រឡាប់ផែ នៅភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម គុជ លីណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...

ព័ត៌មានលំអិត

វត្តអារាមជាជ្រុងមួយនៃផលិតផលទេសចរណ៍ដ៏សំខាន់ ដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប

ទេសចរវត្តអារាមជាជ្រុងមួយនៃផលិតផលទេសចរណ៍ដ៏សំខាន់ ដែលមានភាពទាក់ទាញភ្ញៀវទេសចរបរទេសឲ្យចូលមកទស្សនា ឬឈ្វេងយល់ពីទំនៀមទំលាប់សាសនា ហើយក៏មានការចាប់អារម្មណ៍ជាខ្លាំងក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប ក្រោយពីវិបត្តិជំងឺកូវិដ-១៩ មានភាពធូរស្បើយ ដោយក្នុងនោះចំនួនភ្ញៀវទេសចរក៏កាន់តែមានកំណើនជាបន្តបន្ទាប់។ ក្នុងឱកាសនាំភ្ញៀវបរទេសជាង ៤០នាក់មកទស្សនា និងឈ្វេងយល់ពីទំនៀមទំលាប ប្រពៃណី សាសនា នៅក្នុងវត្តស្វាយរមៀត ខេត្តសៀមរាប នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ លោក យុន គឹមយ៉ាន...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើប្រធានរដ្ឋសភាថៃ បន្តគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យប្រជាជននៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ជួយគ្នាទៅវិញទៅមកទំាងលើបញ្ហាប្រចាំថ្ងៃនិងពាណិជ្ជកម្ម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឯកឧត្តម ឈួន លីកផៃ ប្រធានរដ្ឋសភាថៃ បន្តគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យប្រជាជននៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ បន្តថែរក្សាមរតកប្រពៃណីល្អពីដូនតា ក្នុងការជួយយកអាសារគ្នា ជួយគ្នាក្នុងគ្រាអាសន្ន ការឈឺថ្កាត់ តម្រូវការសេវាសុខាភិបាលបន្ទាន់ រួមនិងការដោះដូរទំនិញបម្រើឱ្យជីវភាពប្រចាំថ្ងៃ ធ្វើយ៉ាងណាបង្កភាពងាយស្រួលទំាងសងខាង។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ...

ព័ត៌មានលំអិត

ច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាល របស់ប្រាសាទអង្គរវត្តប្រវែង ២០ម៉ែត្រទៀតនឹងបញ្ចប់ការជួសជុលនៅខែវិច្ឆិកា ឆ្នាំ២០២២នេះ

ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ឱ្យដឹងថា គម្រោងជួសជុលច្រាំងកសិន្ធុ ផ្នែកខាងជើងស្ពានហាល នៃប្រាសាទអង្គរវត្ត ប្រវែង ២០ម៉ែត្រថ្មីទៀតអាចនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ ដូចការគ្រោងទុក។ ក្រុមការងារអះអាងបែបនេះ បន្ទាប់ពីការងាររៀបកាំជណ្តើរថ្មបាយក្រៀមថ្មីបានរួចរាល់ហើយៗការងាររៀបឡើងវិញនូវកាំជណ្តើរថ្មភក់បុរាណនេះ ត្រូវរៀបតាមលំដើម មានដំណើរការឆាប់រហ័ស ដែលមកដល់ពេលនេះ នៅសល់តែកាំជណ្តើរថ្មភក់ផ្នែកខាងលើប្រហែល ២ទៅ៣ដុំទៀតប៉ុណ្ណោះ ដែលនឹងត្រូវធ្វើបង្ហើយឆាប់ៗនេះ។ អ្នកស្រី នង...

ព័ត៌មានលំអិត

អគ្គនាយកដ្ឋានព៍ត៌មាន និងសោតទស្សន៍ បើកសិក្ខាសាលាស្ដីពីសុវត្ថិភាពអ្នកសារព៍ត៌មាន និងការរៀបចំផែនការគ្រប់គ្រងហានិភ័យ

នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព៍ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពីសុវត្ថិភាពអ្នកសារព៍ត៌មាន និងការរៀបចំផែនការគ្រប់គ្រងហានិភ័យ ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ទ្បាងឆាង ឆ្នាំ២០២២-២០២៣ ដែលប្រារព្ធធ្វើទ្បើងនៅសណ្ឋាគារសុខាភ្នំពេញ រ៉េស៊ីដង់។ សិក្ខាសាលានេះ ដែរធ្វើឡើងដោយមានការចូលរួមដោយផ្ទាល់ និងប្រព័ន្ធហ្សូម និងមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ ឯកឧត្ដម...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ បើកសន្និសីទថ្នាក់ជាតិស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ការកសាងភាពជាដៃគូ សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ

ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញបើកសន្និសីទថ្នាក់ជាតិស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ការកសាងភាពជាដៃគូ សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយ ក្រសួងព័ត៌មាន សហការជាមួយ អង្គការយូណេស្កូ ដើម្បីកំណត់របៀបវារៈសម្រាប់ដំណោះស្រាយតម្រង់ទិស និងបញ្ហាប្រឈមទូទៅ លើការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា ដោយមានកិច្ចសហការយ៉ាងរឹងមាំ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៃប្រព័ន្ធផ្សព្វផ្សាយទាំងអស់។...

ព័ត៌មានលំអិត

ពលរដ្ឋរស់នៅជាមួយមេរោគអេដស៍ ក្នុងស្រុកប្រាសាទបាគង បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិសាខាខេត្ត រួមនឹងក្រុមការងារបានជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ជូនបងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ៥គ្រួសារ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មុង១ ភួយ១ សារុង១...

ព័ត៌មានលំអិត

ឯកឧត្តម សួស យ៉ារ៉ា និងឯកឧត្តម កែវ ពិសិដ្ឋ ចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយ សន្តិសុខ នៃកិច្ចប្រជុំ APPF នៅក្នុងប្រទេសថៃ

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលាឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយ និងសន្តិសុខ នៃកិច្ចប្រជុំប្រចំាឆ្នាំលើកទី៣០...

ព័ត៌មានលំអិត
Page 227 of 699 1 226 227 228 699

Recommended

សូម Like និង Follow ពួកយើង