ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃលើកឡើងថាមានមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលដែលខ្លាំង សន្តិសុខមូលដ្ឋាននឹងល្អប្រសើរ

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល “កម្រិតបឋមវិជ្ជាជីវៈនគរបាល” ជំនាន់ទី១៥ វគ្គទី១ ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិ នាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា ការមានមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលដែលខ្លាំង ទាំងចំណេះជំនាញ និងច្បាប់ខ្លាំង ទាំងការអនុវត្តតួនាទី ទាំងការគោរពនូវក្រមវិជ្ជាជីវៈ...

ព័ត៌មានលំអិត

សិក្ខាសាលាវគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

សិក្ខាសាលាវគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ ដែលរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា សហការជាមួយក្រសួងទេសចរណ៍ ជូនដល់មគ្គុទ្ទេសក៍ទេសចរណ៍ សរុបចំនួន ៤៩នាក់ ដែលរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានបិទបញ្ចប់ហើយ ជាមួយនឹងទទួលបានជោគជ័យគួរជាទីមោទនៈ។ មានប្រសាសន៍ក្នុងពិធីបិទបញ្ចប់សិក្ខាសាលានេះឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម បណ្ឌិត...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមប្រមូលបំណែកទេវតាទាញព្រ័ត្រ ដែលរកឃើញក្នុងពេលកំណាយនៅខ្លោងទ្វារតាកាវ ដើម្បីរងចាំការជួសជុលបន្ត

កំឡុងពេលធ្វើកំណាយស្រាវជ្រាវនៅផ្នែកខាងជើងស្ពានហាល នៃខ្លោងទ្វារតាកាវកាលពីពេលថ្មីៗនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានរកឃើញបំណែករូបទេវតាទាញព្រ័ត្រ ដែលរំលំធ្លាក់ពីស្ពានហាលចូលក្នុងកសិន្ធុផ្នែកខាងជើង និងបានកប់ក្នុងដីអស់រយៈពេលរាប់រយឆ្នាំកន្លងមក។ បំណែករូបទាំងអស់នេះដែរ ត្រូវបានចុះបញ្ជី គូរ និងថតរូប មុននឹងលើកយកចេញពីក្នុងរណ្តៅកំណាយមកលាងសម្អាត ជួសជុល ទៅដាក់នៅលើស្ពានហាល ត្រៀមបន្តទៅដាក់នៅតាមទីកន្លែងដើមវិញ។ បើតាមអ្នកស្រី ទឹម ធីតា បុរាណវិទូ នៃនាយកដ្ឋានអភិរក្សក្នុងប្រាសាទឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពីធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែ ក្នុងឱកាសចម្រើនព្រះជន្មាយុគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា 

ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប៨៦ យាងចូល៨៧ព្រះវស្សា ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងមន្ត្រីរាជការក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនចង្ហាន់ ទេយ្យទានព្រះសង្ឃ...

ព័ត៌មានលំអិត

ការចូលរួមប្រើប្រាស់ផលិតផលខ្មែរ ជាផ្នែគមួយជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យមានភាពល្អប្រសើរឡើងវិញក្រោយរងគ្រោះដោយសារវិបត្តិកូវិដ-១៩

ពិព័រណ៍ផលិតផលខ្មែរ បន្លែ និងផ្លែឈើ លើកទី១៥ និងយុទ្ធនាការទិញផលិតផលខ្មែរ ដែលមានរយៈពេល៤ថ្ងៃចាប់ពី រសៀលថ្ងៃទី១៦ដល់ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២២ បានចាប់បើកដំណើរការជាផ្លូវការហើយនៅក្បែរសួនព្រះរាជដំណាក់ក្រុងសៀមរាប ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុកឱ្យមានភាពរស់រវើក ការទទួលស្គាល់ និងគាំទ្រផលិតផលខ្មែរឱ្យកាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍន៍វិស័យឯកជន។ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា...

ព័ត៌មានលំអិត

ប្រធានាធិបតីបារាំង-អាល្លឺម៉ង់-អ៉ីតាលី ទៅដល់រដ្ឋធានីរបស់អ៊ុយក្រែនហើយ ដើម្បីបង្ហាញពីសាមគ្គីភាព ប្រឆាំងនឹងរុស្ស៉ី

មេដឹកនាំ បារាំង អាល្លឺម៉ង់ និង អ៉ីតាលី បានធ្វើដំណើររួមគ្នាទៅដល់ទីក្រុងកៀវហើយ ខណៈទស្សនកិច្ចរួមនេះ គឺជាការបង្ហាញពីការបន្តគាំទ្រឥតឈប់ឈរ សម្រាប់អ៊ុយក្រែន ដែលកំពុងតស៊ូប្រយុទ្ធជាមួយការវាយប្រហាររបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២២។ មេដឹកនាំអឺរ៉ុបទាំង៣រូប បានធ្វើដំណើរទៅដល់រដ្ឋធានីរបស់អ៊ុយក្រែន តាមរយៈការជិះរថភ្លើងរួមគ្នា។...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ ការបង្កើតផលិតផលហាឡាល ជាឱកាសធ្វើពាណិជ្ជកម្មដ៏ធំធេង ដែលអ្នកធុរៈកិច្ចត្រូវចាប់យកឱ្យបាន

ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ថា”ក.ប.ប.” នៃក្រសួងពាណិជ្ជកម្ម មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី”កិច្ចការហាឡាលកម្ពុជា” ក្នុងឱកាសថ្លែងបើកសិក្ខាសាលានោះ លោក ស៊ិន ស៊ីដេត អគ្គនាយករង ក.ប.ប.លើកឡើងថា អ្នកប្រើប្រាស់មួយចំនួនយល់ច្រឡំថា ផលិតផលហាឡាល គឺសម្រាប់តែជនម៉ូស្លីម ប៉ុន្តែជាក់ស្តែងវាជាផលិតសម្រាប់អ្នកប្រើប្រាស់ទូទៅ ដោយមិនគិតពី...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១៥ មិថុនា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។ ជាលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តទទួលស្គាល់ ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តកណ្តាល ជំនួសឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ដែលទទួលមរណភាព។ ការប្រកាសពីសុពលភាពអាណត្តិតំណាងរាស្រ្តថ្មីរបស់...

ព័ត៌មានលំអិត

សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

ជនសង្ស័យចំនួន ០៥នាក់ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងសៀមរាប ធ្វើការឃាត់ខ្លួនជាប់ពាក់ព័ន្ធនឹងករណី ឆបោក នៅចំណុចភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប។ លោកវរសេនីយ៍ឯក ដា ចំរើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ កាលពីថ្ងៃទី១១ ខែមិថុនា...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា បំពេញបន្ថែមលើការងារជួសជុល កែលម្អខ្លោងទ្វារប្រាសាទតានៃឱ្យកាន់តែប្រសើរឡើង

អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ កំពុងបំពេញបន្ថែមលើការងារជួសជុលកែលម្អខ្លោងទ្វារខាងកើត របស់ប្រាសាទតានៃ មានដូចជា ការងារដាប់ឆ្លាក់សសរពេជ្រទាំង៤ជ្រុងនៃខ្លោងទ្វារខាងកើតប្រាសាទតានៃ ដែលបានបន្ថែមថ្មថ្មី ជំនួសថ្មចាស់ដែលបាត់បង់ និងខូចខាតមិនអាចប្រើវិញបាន ដើម្បីរក្សាលំនឹងរបស់ប្រាសាទទាំងមូល និងបំពេញបន្ថែមនូវប្រឡោះតូចៗនៅតាមដំបូលការពារការជ្រាបទឹក និងរៀបចំប្រព័ន្ធបង្ហូរទឹកចេញពីខ្លោងទ្វារ។ ក្នុងនោះ ក្រុមការងារបានដាប់ឆ្លាក់ជាទម្រង់ក្បាច់ផ្សេងៗនៅតាមសសរនីមួយៗ និងបិតបាយអរត្រង់ចន្លោះមុខតំណថ្មដំបូល ជៀសវាងការជ្រាបទឹកបណ្តាលឱ្យមានហានិភ័យដល់គ្រឹះប្រាសាទ ព្រមទាំងកំណាយរៀបចំប្រព័ន្ធរំដោះទឹកភ្លៀងពីបរិវេណខ្លោងទ្វារ។ លោក ថៃ...

ព័ត៌មានលំអិត
Page 261 of 699 1 260 261 262 699

Recommended

សូម Like និង Follow ពួកយើង