Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

ប្រធានក្រុមងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ ណែនាំអាជ្ញាធរស្រុកស្រីស្នំ យកចិត្តទុកខ្ពស់អនុវត្តន៍វិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ក្រោយពិធីបុណ្យចូលឆ្នាំត្រូវបានបញ្ចប់

ដោយ Pothe Thun
19/04/2020
នៅក្នុង ព័ត៌មានជាតិទូទៅ
ប្រធានក្រុមងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ ណែនាំអាជ្ញាធរស្រុកស្រីស្នំ យកចិត្តទុកខ្ពស់អនុវត្តន៍វិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ក្រោយពិធីបុណ្យចូលឆ្នាំត្រូវបានបញ្ចប់
56
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានបញ្ចប់ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា និងជាប្រធានក្រុមងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ និង ឯកឧត្ដម ស៊ិន រុន អនុប្រធានក្រុមងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកស្រីស្នំ បានបើកកិច្ចប្រជុំបូកសរុបសកម្មភាពការងារចុះអប់រំ និង ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ស្ដីពីការការពារនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងស្រុកស្រី ស្នំ ខេត្តសៀមរាប ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ សមាជិកក្រុមងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកស្រីស្នំ អភិបាល និងអភិបាលរងស្រុកស្រីស្នំ មេឃុំទាំងអស់ក្នុងស្រុក និង មន្ត្រីជាក្រុមការងារក្នុងស្រុកស្រីស្នំជាច្រើនរូបទៀត ។

តាមរបាយការណ៍របស់លោក ហ៊ន់ ឫទ្ធិ អភិបាលស្រុកស្រីស្នំ គិតចាប់ពីថ្ងៃទី១៩ ខែមីនា មកដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ ក្នុងស្រុកស្រីស្នំ មានប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីបរទេសចំនួន ១,៤៩២នាក់ ក្នុងនោះស្រីចំនួន ៤៧១នាក់។ ទន្ទឹមនោះ រដ្ឋបាលស្រុក បានណែនាំដល់ អាជ្ញាធរមូលដ្ឋាន មានវិធានការ អប់រំ និង ណែនាំពួកគាត់ឲ្យទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពបានគ្រប់ៗគ្នា ព្រមទាំងណែនាំពួកគាត់ ឲ្យស្នាក់នៅដាច់ឡែករយៈពេល១៤ថ្ងៃ នៅតាមលំនៅដ្ឋានរៀងៗខ្លួន និង នៅតាមទីតាំង ដែលរដ្ឋបាលស្រុកបានរៀបចំទុកជាមុនមក។

លោកអភិបាលស្រុក បានបញ្ជាក់ថា ដោយសារស្រុកស្រីស្នំជាស្រុកមានព្រំប្រទល់ជាប់នឹងខេត្តឧត្តរមានជ័យ រដ្ឋបាលស្រុក បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តន៍ការងារទប់ស្កាត់ បង្ការ និង ការពារជំងឺកូវីដ១៩ ដោយបានបែងចែកក្រុមការងារជាច្រើនក្រុម ចុះផ្សព្វផ្សាយ និងអប់រំ នៅតាមឃុំ និង ភូមិទូទាំងស្រុក រួមមាន ការចាក់មេក្រូចល័តតាមទីប្រជុំជននានា ការចុះបិទខិតបណ្ណតាមទីសាធារណៈ ការចុះចែកខិតបណ្ណ និង អប់រំណែនាំដោយផ្ទាល់ដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ។ល។ គិតមកដល់ពេលនេះ ក្នុងស្រុកស្រីស្នំ នៅមិនទាន់មានប្រជាពលរដ្ឋណាម្នាក់ មានផ្ទុកមេរោគកូវីដ១៩នេះឡើយ ។

ព័ត៌មានជាតិ ថ្មីៗ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង ជំនាញដើម្បីភាពជោគជ័យ ទទួលបានការងារ និងជំនាញពិតប្រាកដ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង “ជំនាញដើម្បីភាពជោគជ័យ” ទទួលបានការងារ និងជំនាញពិតប្រាកដ

26/09/2023
កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ពិនិត្យ ពិភាក្សា និងអនុម័តលើផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត !

កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ពិនិត្យ ពិភាក្សា និងអនុម័តលើផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត !

29/08/2023

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្ដម ស៊ាន បូរ៉ាត បានថ្លែងនូវការកោតសរសើរដល់រដ្ឋបាលស្រុក និង មន្ត្រីក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែង អនុវត្តន៍តាមបទបញ្ជា និងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្តសៀមរាប ជុំវិញការបង្ការ និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ ។

បច្ចុប្បន្ននេះ នៅកម្ពុជាមានភាពធូរស្រាលចំពោះការឆ្លងជំងឺកូវីដ១៩ ដោយសារតែប៉ុន្មានថ្ងៃចុងក្រោយនេះ មិនមានករណីឆ្លងថ្មី និងមានចំនួនអ្នកជាសះស្បើយជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ ឯកឧត្ដមរដ្ឋលេខាធិការ បានណែនាំដល់ រដ្ឋបាលស្រុក ត្រូវបន្តអនុវត្តន៍តាមបទបញ្ជា និងសេចក្ដីណែនាំរបស់ណែនាំរបស់រាជរដ្ឋាភិបាលឲ្យបានម៉ត់ចត់ ព្រោះករណីជំងឺកូវីដ១៩ នៅលើសកលលោក នៅមិនទាន់ធូរស្រាលដូចនៅប្រទេសកម្ពុជានោះឡើយ។ ជាក់ស្ដែង គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ មានអ្នកស្លាប់សរុបទូទាំងសកល ដោយសារជំងឺនេះ បានកើនដល់ ជាង១៦ម៉ឺននាក់ និងឆ្លងជា ២លាននាក់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា ជាប្រធានក្រុមងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ បានណែនាំដល់រដ្ឋបាលស្រុកស្រីស្នំ ត្រូវជំរុញ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងស្រុក ស្វែងយល់ពីបច្ចេកទេសថ្មីៗ ក្នុងបង្កបង្កើនផលស្រូវ និង ដាំដំណាំរួមផ្សំគ្រប់ប្រភេទ ព្រោះនាពេលថ្មីៗកន្លងមកនេះ មានភ្លៀងធ្លាក់មកជាបណ្ដើរៗហើយ ហើយរដូវវស្សាក៏ជិតឈានមកដល់ផងដែរ ដូច្នេះត្រូវណែនាំឲ្យពួកគាត់ត្រៀមឧបករណ៍ សម្ភារ និង ពូជស្រូវ ពូជដំណាំផ្សេងៗ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ កុំឲ្យមានការខ្វះខាត ព្រោះថា ស្ថានភាពការឆ្លរាលដាលជំងឺកូវីដ១៩នេះ មិនរំពឹងថា នឹងបញ្ចប់ក្នុងពេលឆាប់ៗនោះទេ ៕

អត្ថបទ និង រូបថត ៖ លោក លីវ សាន្ត
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមវេជ្ជបណ្ឌិតប្រទេសចិន និងកម្ពុជា ចែករំលែកបទពិសោធន៍ ក្នុងការទប់ស្កាត់ និងព្យាបាលជំងឺកូវីដ១៩

ក្រុមវេជ្ជបណ្ឌិតប្រទេសចិន និងកម្ពុជា ចែករំលែកបទពិសោធន៍ ក្នុងការទប់ស្កាត់ និងព្យាបាលជំងឺកូវីដ១៩

ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំប្រចាំសប្តាហ៍ ផ្តោតសំខាន់លើការផ្សាយកម្មវិធីបង្រៀនពីចម្ងាយ លើប៉ុស្តិទទក ២

ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំប្រចាំសប្តាហ៍ ផ្តោតសំខាន់លើការផ្សាយកម្មវិធីបង្រៀនពីចម្ងាយ លើប៉ុស្តិទទក ២

រយៈពេលពេញមួយថ្ងៃម្សិលមិញនេះ ចិនរកឃើញអ្នកឆ្លង COVID-19ត្រឹមតែ១២នាក់ប៉ុណ្ណោះ និងគ្មានមនុស្ស ស្លាប់នោះឡើយ

រយៈពេលពេញមួយថ្ងៃម្សិលមិញនេះ ចិនរកឃើញអ្នកឆ្លង COVID-19ត្រឹមតែ១២នាក់ប៉ុណ្ណោះ និងគ្មានមនុស្ស ស្លាប់នោះឡើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    174 shares
    Share 70 Tweet 44
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (529)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,980)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (807)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (200)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.