ប្រជាពលរដ្ឋជាច្រើននាក់ នៅស្រុកស្វាយលើ ខេត្ដសៀមរាប បាននំាចូលរួមសប្បាយរីករាយលេងល្បែងកំសាន្ដប្រជាប្រិយ ដោយពួកគាត់តុបតែងខ្លួន និងស្លៀកសំលៀកបំពាក់របៀបខ្មែរបុរាណ លេងកំសាន្ដ ដើម្បីលើកស្ទួយវប្បធម៌ប្រពៃណីជាតិខ្មែរ និងដើម្បីអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ទីតាំងដែលបានរៀបចំកំសាន្ដក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ ធ្វើឡើងនៅសួនផ្កាធិស័ក្ដិជើងភ្នំគូលេន ខេត្ដសៀមរាប។ ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីនេះ បានសម្ដែងការសប្បាយចិត្ដ ចំពោះការផ្ដល់ការបង្កើតការសប្បាយដោយមានលេងល្បែងប្រជាប្រិយ នៅតំបន់ជនបទនាជើងភ្នំគូលេននេះ។ ពួកគាត់ថា ល្បែងប្រពៃណីវប្បធម៌ខ្មែរ គឺជាទំនៀមទម្លាប់មួយដែលប្រជាជនខ្មែរគ្រប់រូបមិនអាចបំភ្លេចបាន...
ព័ត៌មានលំអិតថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី ការជំរុញការអនុវត្តគោលនយោបាយ ជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា៖ ប្រជាជន និងការអប់រំ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខធិការក្រសួងផែនការ បានបញ្ជាក់ថា អត្រាភាពក្រីក្ររបស់ប្រជាជនកម្ពុជាមានសន្ទុះកើនឡើងពី ១៣.៥ភាគរយ កាលពីឆ្នាំ២០១៤...
ព័ត៌មានលំអិតPostsBest Slot Game To own Android osBetter Free Online casino games To have AndroidZero 4 Harbors 100 % free 10Cric...
ព័ត៌មានលំអិតក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដែលមានកិច្ចសហការជាមួយភាគីឥណ្ឌា បានកំពុងចាប់ផ្ដើមដំណើរការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម ដែលបានរងការខូចខាត និងដួលរលំស្ទើរទាំងស្រុងរយៈពេលជាច្រើនសតវត្សមកហើយនោះ ឱ្យមានភាពប្រសើរឡើងវិញ។ លោកស្រី នេត ស៊ីមន បុរាណវិទូដែលមើលការខុសត្រូវនៅការដ្ឋានជួសជុលខ្លោងទ្វារខាងកើតនោះ ឱ្យដឹងកាលពីថ្ងៃទី១១ ខែមេសានេះថា ខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម កសាងឡើងតាំងពីអំឡុងសតវត្សទី១២ នៃគ្រីស្តសករាជ រហូតមកដល់ពេលនេះ គឺបានទទួលរងការខូចខាតធ្ងន់ធ្ងរ ដោយសារអាយុកាល ដោយសារកត្តាអាកាសធាតុ និងការបំផ្លាញពីរុក្ខជាតិផ្សេងៗ។...
ព័ត៌មានលំអិតប្រជាពលរដ្ឋរស់នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានស្ម័គ្រចិត្តយកកុលាលភាជន៍សម័យបុរេប្រវត្តិចំនួន៦ ប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីសម្អាតជួសជុល និងថែរក្សាទុកតាមបច្ចេកទេសបុរាណវិទ្យា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ លោកស្រី ភឿន ផាវី ដែលជាម្ចាស់ បានឱ្យដឹងថា កុលាលភាជន៍ចំនួន៦ នេះ គឺលោកស្រីបានរក្សាទុកអស់រយៈពេល ៣ឆ្នាំមកហើយ...
ព័ត៌មានលំអិតតំបន់ទេសចរណ៍ធម្មជាតិមួយកន្លែង ស្ថិតខាងកើតជាប់ជើងភ្នំគូលេន កំពុងមានការទាក់ទាញអ្នកទេសចរទៅទស្សនា និងសំរាកកំសាន្ដទាំងថ្ងៃទាំងយប់ គឺ “សួនផ្កាធិស័ក្ដិ” ស្ថិតនៅភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ពីខេត្ដសៀមរាប ដែលជាតំបន់ទេសចរណ៍មានការរៀបចំដោយទេសភាពធម្មជាតិពិតៗ រួមមានសួនផ្កាចំរុះពណ៌ ដែលមានទំហំប្រមាណ ៣ហិកតា បោះតង់លក្ខណៈគ្រួសារ អមដោយទេសភាពព្រៃភ្នំ ពើងថ្ម ពើងគំនូរពីបុរាណ កន្លែងក្មេងលេងកំសាន្ដ ជិះកង់ឡើងភ្នំ។...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ ព្រះគ្រូសង្ឃវិសុទ្ឋិញាណ ភ្លឿន រដ្ឋ បិយធម្មោ គ្រូសូត្រស្តាំវត្តអធ្វារក្រុងសៀមរាប បានដឹកនាំសហការជាមួយអាជ្ញាធរមូលដ្ឋាន បានដឹកនាំញាតិញោមរៀបចំពិធីបុណ្យទក្ខិណានុប្បទាន កត្តាញ្ញូកត្តវេទី ជូនញោមបង្កើត និងញាតិញោមភូមិផងរបងជាមួយរបស់ព្រះអង្គ នៅភូមិតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប និងពិធីបង្សុកូល ឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា...
ព័ត៌មានលំអិតលោក សោម វិរៈ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា មនុស្សចំនួន ៥នាក់ បានស្លាប់ភ្លាមៗនៅនឺងកន្លែងកើតហេតុ និង២នាក់ទៀត បានរងរបួសធ្ងន់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរងយន្តដឹកអ្នដំណើរ បុកជាមួយម៉ូតូ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៣៨...
ព័ត៌មានលំអិតPostsTotally free Wms SlotsMbtiles Charts DownloadMost popular Greatest 777 100 % free Harbors Of all time three-dimensional harbors, a scientific...
ព័ត៌មានលំអិតយុវជន យាង វណ្ឌី បានលើកឡើងថា ២ឆ្នាំកន្លងទៅនេះ ពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ ត្រូវបានអាក់ខានដោយសារជំងឺកូវីដ-១៩ ប៉ុន្ដែនៅឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលបានបើឱ្យមានពិធីចូលឆ្នាំថ្មីនេះឡើងវិញ ដូចនេះក្នុងនាមជាយុវជនក៍ដូចជាប្រជាពលរដ្ឋផ្សេងទៀត បានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមពិធីបុណ្យ ចូលឆ្នាំប្រពែណីជាតិនេះ ជាពីសេសព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ដ ព្រោះពិធីនេះមិនត្រឹមតែរៀបចំអបអរចូលឆ្នាំថ្មីស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងហេដ្ឋរចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ដែលជាទីក្រុងមួយមានភាពស្រស់ស្អាត កំពុងទាក់ទាញអ្នកទេសចរ។ ដោយឡែកប្រជាពលរដ្ឋចំនួនមួយចំនួនទៀត...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.