Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងផែនការបង្ហាញ់ថា អាត្រាភាពក្រីក្ររបស់ពលរដ្ឋកម្ពុជា បានកើនឡើងប្រមាណជា ៤ភាគរយ បន្ទាប់ពីជួបវិបត្តិជំងឺកូវីដ-១៩

ដោយ Pothe Thun
20/04/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី ការជំរុញការអនុវត្តគោលនយោបាយ ជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា៖ ប្រជាជន និងការអប់រំ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខធិការក្រសួងផែនការ បានបញ្ជាក់ថា អត្រាភាពក្រីក្ររបស់ប្រជាជនកម្ពុជាមានសន្ទុះកើនឡើងពី ១៣.៥ភាគរយ កាលពីឆ្នាំ២០១៤ មកដល់ ១៧.៨ភាគរយ នៅឆ្នាំ២០១៩ និងឆ្នាំ២០២០ ដែលការកើនឡើងនេះ មួយផ្នែកធំបណ្តាលមកពីវិបត្តិជំងឺឆ្លងសាកលកូវីដ-១៩។

ឯកឧត្តម ទួន ថាវរៈ បានមានប្រសាសន៍ថា អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ពី ៤៧ភាគរយ នៅឆ្នាំ២០០៧ មកនៅត្រឹម ២២.៩ភាគរយ ក្នុងឆ្នាំ២០០៩ និងបន្តធ្លាក់មកនៅត្រឹម ១៣.៥ភាគរយ នាឆ្នាំ២០១៤ និងបានរុញកម្ពុជា ឲ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ២០១៥។ ប៉ុន្តែផ្នែកតាមទិន្នន័យស៊ើបអង្កេតសេដ្ឋកិច្ចសង្គមកិច្ច ឆ្នាំ២០១៩/២០២០ អត្រាភាពក្រីក្រមានសន្ទុះកើនកើនឡើងមកដល់ ១៧.៨ភាគរយ ដែលការកើនឡើងនូវអត្រាភាពក្រីក្រនេះ មួយផ្នែកធំបណ្តាលមកពីវិបត្តិជំងឺឆ្លងសាកលកូវីដ-១៩។ បើទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បានការជម្រុញការអនុវត្តគោលនយោបាយជាតិ ប្រជាជន ឆ្នាំ២០១៦/២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឲ្យកាន់តែមានប្រសិទ្ធភាព តាមការបញ្ជ្រាបការយល់ដឹងឲ្យបានទូលំទូលាយដល់អ្នកពាក់ព័ន្ធទាំងអស់ អំពីទស្សនៈវិស័យ យុទ្ធសាស្ត្រ ផែនការ គោលនយោបាយជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាល ដោយផ្សាភ្ជាប់ជា មួយនឹងបញ្ហាប្រជាជននិងអភិវឌ្ឍន៍ រួមមាន ប្រជាជននិងអប់រំ បញ្ហាបម្រែបម្រួលប្រជាសាស្ត្រ បញ្ហាមនុស្សវ័យចាស់ ផលវិបាកប្រជាសាស្ត្រលើការអភិវឌ្ឍ បញ្ហាទេសន្តប្រវេសន៍ និង នគរូបនីយកម្ម បញ្ហាយុវជន បញ្ហាយេនឌ័រ និង សុខភាពបន្តពូជយុវវ័យ ។

ឯកឧត្តមរដ្ឋលេខធិការ ក៏បានលើកផងដែរថា ការអភិវឌ្ឍមូលធនមនុស្ស ក៏ជាកត្តាសំខាន់បំផុត ដែលជាគន្លឹះក្នុងការពង្រីកមូលដ្ឋាន សេដ្ឋកិច្ច និង ការអភិវឌ្ឍលើគ្រប់វិស័យ និងអាចជួយឲ្យកម្ពុជា បង្កើននូវភាពប្រកួតប្រជែងលើពិភពលោក ដោយបន្តផ្តោតជាសំខាន់ក្នុងការវិនិយោគលើវិស័យអប់រំ និងសុខាភិបាល សុខុមាលភាព ដោយផ្តោតការយកចិត្តទុកដាក់ សំខាន់លើយុវជន និងស្ត្រី។ ម៉្យាងទៀតការអប់រំមានសារៈសំខាន់សម្រាប់បុគ្គល និងជាធនធានសម្រាប់អភិវឌ្ឍន៍ជាតិ ហើយការអប់រំជាសិទ្ធពីកំណើតសម្រាប់បុគ្គលម្នាក់ៗ។ ការអប់រំជាការអភិវឌ្ឍសមត្ថភាពមនុស្សជាតិ ដើមី្បលប់បំបាត់វិសមភាពក្នុងសេដ្ឋកិច្ច សង្គម វប្បធម៌ គ្រួសារ/បុគ្គល ច្បាប់នយោបាយ ព្រមទាំងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រផងដែរ។ ម្យ៉ាងទៀតការកំណត់វិស័យអប់រំ ជាវិស័យអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាការអភិវឌ្ឍន៍ធនធានមនុស្ស ដើមី្បឆ្លើយតប ទៅនឹងការបម្រែបម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលមានវិស័យធំៗ គឺវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រសួង​ផែនការ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋក្នុងស្រុកស្វាយលើ ជាច្រើននាក់ បានចូលរួមលេងល្បែងប្រជាប្រិយ៍ខ្មែរជាច្រើនប្រភេទ នៅធិស័ក្ដិសង្ក្រាន្ដជើងភ្នំគូលេន

ប្រជាពលរដ្ឋក្នុងស្រុកស្វាយលើ ជាច្រើននាក់ បានចូលរួមលេងល្បែងប្រជាប្រិយ៍ខ្មែរជាច្រើនប្រភេទ នៅធិស័ក្ដិសង្ក្រាន្ដជើងភ្នំគូលេន

ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ទទួលអំណរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ !

ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ទទួលអំណរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.