ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំពិធីរំលឹកគុណអង្គរ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ខែធ្នូនេះតទៅ

ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំពិធីរំលឹកគុណអង្គរ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១ខាងមុខនេះ នៅមុខប្រាសាទអង្គរវត្ត ក្នុងគោលបំណងដើម្បីរំលឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រជំនាន់មុនៗ ដែលបានកសាងសំណង់ប្រាសាទជាច្រើនក្នុងរមណីយដ្ឋានអង្គរ ដើម្បីជាសារប្រយោជន៍សម្រាប់សង្គមជាតិរហូតដល់បច្ចុប្បន្ន និងជាការបង្ហាញពីការងារ និងសមិទ្ធផលការងារទូទៅដែលអាជ្ញាធរជាតិអប្សរាសម្រេចបាន ក្នុងបំណងដើម្បីកិច្ចការអភិរក្សប្រាសាទ ដែលជាមរតកដ៏សំខាន់សម្រាប់ប្រជាជាតិយើង។...

ព័ត៌មានលំអិត

គណ:អភិបាលខេត្តសៀមរាប អនុញ្ញាតឱ្យអគ្គកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ !

នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប រួមជាមួយលោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត, លោក ង៉ូវ សេងកាក់ប្រធានមន្ទីរទេសចរណ៍ខេត្ត, លោកទិព្វ...

ព័ត៌មានលំអិត

សណ្ឋាគារជិត ២ម៉ឺនបន្ទប់ និងផ្ទះសំណាក់ ៨ពាន់បន្ទប់ នៅខេត្ដសៀមរាប បានបើកដំណើរការជាផ្លូវការ

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានឱ្យដឹងថា សម្រាប់ខេត្តសៀមរាប មានសណ្ឋាគារប្រមាណជិត ២ម៉ឺនបន្ទប់ និងផ្ទះសំណាក់ចំនួន ៨,០០០បន្ទប់ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ។ លោកបន្តថា បានឱ្យដឹងថា ការបើកដំណើរការឡើងវិញនូវផ្ទះសំណាក់ និងសណ្ឋាគារនេះ ដោយសារភ្ញៀវទេសចរនឹងចាប់ផ្តើមធ្វើដំណើរមកកម្សាន្តនៅខេត្តនេះជាបណ្តើរៗហើយ ។ លោកថា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យអាជ្ញាធរក្នុងស្រុកក្រឡាញ់ ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពកាប់ទន្រ្ទានដែលប៉ះពាល់ដីព្រៃលិចទឹកនៅក្នុងតំបន់៣

ក្នុងឱកាសជួបប្រជុំជាមួយក្រុមការងារពិនិត្យ និងស្រាវជ្រាវការកាប់ទន្រ្ទានព្រៃលិចទឹក និងកាន់កាប់ដីដោយខុសច្បាប់នៅតំបន់បឹងនៅក្នុងក្រឡាញ់ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី២ ទទួលបន្ទុកស្រុកក្រឡាញ់ នៃក្រុមការងារពិនិត្យ និងស្រាវជ្រាវការកាប់ទន្រ្ទានព្រៃលិចទឹក និងកាន់កាប់ដីដោយខុសច្បាប់នៅតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តសៀមរាប បានមានប្រសាសន៍ថា ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជួបប្រជុំនិងចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សាជាមួយភាគីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ស្តីពីការរៀបចំគម្រោងទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាប

នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញជួបប្រជុំ និងចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សា នៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់គម្រោងទីក្រុងឆ្លាតវៃ ជាមួយលោកស្រី Kamei Haruko (កាមេយ ហារូកុ) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពីសំណាក់លោក...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ជាង ៤០០គ្រួសារ ក្នុងខេត្តសៀមរាប បានទទួលពូជបន្លែយកទៅដាំដុះបន្លែផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ

នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ជាង ៤០០គ្រួសាររស់នៅក្នុងឃុំសែនសុខស្រុកក្រឡាញ់ និង ឃុំមោង ស្រុកស្រីស្នំ បានទទួលពូជបន្លែយកទៅដាំដុះបន្លែផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ ពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដោយក្នុងមួយគ្រួសារទទួលបានគ្រាប់ពូជបន្លែចំនួន៤មុខ មានល្ពៅ ប៉េងបោះ ត្រប់វែង ស្ពៃចង្កិះ។ ពីធីចែកគ្រាប់ពូជនេះធ្វើឡើងក្រោមវត្តមានឯកឧត្តម បណ្ឌិត វង់ សណ្តាប់...

ព័ត៌មានលំអិត

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប សម្រេចបានជាង ៩០ភាគរយៈហើយ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១

ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំ បានឲ្យដឹងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប បានសម្រេចជាង៩២,៧២ភាគរយហើយ។...

ព័ត៌មានលំអិត

កិច្ចប្រជុំពិភាក្សាការងារបច្ចេកទេស ស្ដីពីគម្រោងរៀបចំព្រឹត្តិការណ៏មហោស្រពសិល្បៈអន្តរជាតិអង្គរ ដើម្បីអបអរសាទរក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ២០២០-២០២២

កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នៅសាលប្រជុំសាលាខេត្តសៀមរាប មានរៀបចំបើកកិច្ចប្រជុំពិភាក្សាការងារបច្ចេកទេសជំហានទី២ ស្ដីពីគម្រោងរៀបចំព្រឹត្តិការណ៍មហោស្រព សិល្បៈអន្តរជាតិអង្គរ ក្នុងក្រុងសៀមរាប ដែលគ្រោងនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១០-១១-១២ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ដើម្បីអបអរសាទរក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ២០២០-២០២២។ កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានឯកឧត្តម ស៊ីយ៉ុន សុភារិទ្ឋ អគ្គនាយកបច្ចេកទេស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបបង្ហាញថា បទល្មើសទន្ទ្រានរំលោភដីព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាបជិត ២០០០ហិចតា ជាបទល្មើសពីមុន បទល្មើសថ្មីមិនទាន់មាននោះទេ

យោងតាមរបាយការណ៍ស្តីអំពីវឌ្ឍនភាពការងារនៃការចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានកាន់កាប់ដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប នៃខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានបញ្ជាក់ថា ខេត្តសៀមរាបបានរៀបចំកសាងផែនទីបឋមមួយ ដោយផ្អែកលើអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ដើម្បីក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវ ក្នុងនេះការកំណត់សំគាល់ផ្សេងៗ បានបង្ហាញថា...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើងទាំងអស់គ្នាបន្តធ្វើសកម្មភាព ដោយមិនឈប់ឈរឡើយ»

នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើងទាំងអស់គ្នាបន្តធ្វើសកម្មភាព ដោយមិនឈប់ឈរឡើយ» ដោយពិធីនេះបានប្រារព្ធធ្វើឡើងនៅឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងលោកជំទាវ ទាង...

ព័ត៌មានលំអិត
Page 304 of 699 1 303 304 305 699

Recommended

សូម Like និង Follow ពួកយើង