បើតាមលោកឧត្ដមសេនីយ៍ទោ សុក រីនណា ប្រធានក្រុមចាក់វ៉ាក់សាំង និងជានាយសេនាធិការរបស់យោធភូមិភាគទី៤ បានឲ្យដឹងនៅល្ងាចថ្ងៃទី១៩ ខែក្កដានេះថា យុទ្ធនាករចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋនៅតាមក្រុង/ស្រុកចំនួន៤ ក្នុងខេត្តសៀមរាប រួមមាន៖ ក្រុងសៀមរាប, ស្រុកប្រាសាទបាគង, ស្រុកពួក និងស្រុកក្រឡាញ់ គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ សរុបបានចំនួន...
ព័ត៌មានលំអិតលោកឱសថការី លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងជាប្រធានមណ្ឌលផ្តល់វ៉ាក់សាំង បានមានប្រសាសន៍ថា អនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ជនបរទេសក្នុងខេត្តសៀមរាបនោះ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ យើងបានចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនដល់ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាបហើយ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ លោកឱសថការី លឹម...
ព័ត៌មានលំអិតបើតាមសមត្ថកិច្ចនគរបាល ស្រុកស្វាយលើ បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១នេះ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល ស្រុកស្វាយលើ ខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០២នាក់ ដែរពាក់ព័ន្ធករណីធ្វើចរាចរណ៏នូវរូបិយវត្ថុ និងរូបិយបណ្ណក្លែងក្លាយ នៅចំនុចភូមិស្វាយលើ ឃុំស្វាយលើ ឃុំស្វាយលើ ខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋភ្លាម នៅថ្ងៃទី១៩ ខែកក្កដា ដដែលនេះ...
ព័ត៌មានលំអិតយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប គិតត្រឹមរយៈពេល៩ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សរុបមានចំនួន ២៥៥ ៩០៧នាក់ ស្រី ១៣២ ០៧០នាក់។ ក្នុងនោះនៅតាមបណ្ដារក្រុង/ស្រុក ទាំង១២ ក្នុងខេត្តសៀមរាប ដែលបានចាក់រួមមាន៖ ១-ក្រុងសៀមរាប ចាប់ផ្តើមពីថ្ងៃទី១០ ខែកក្កដា...
ព័ត៌មានលំអិតរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន ៩៤នាក់, ព្យាបាលជាសះស្បើយ ១៣៤នាក់ និងស្លាប់ម្នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភ: នេះ។ យោងតាមសេចក្តីប្រកាសនៅថ្ងៃដដែលនេះ បានបញ្ជាក់ថា ក្នុងចំណោមករណីរកឃើញថ្មីទាំង ៩៤នាក់ ក្នុងនោះករណីទី១ ដល់ទី៣៧ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី,...
ព័ត៌មានលំអិតអាជ្ញាធរស្រុកវ៉ារិន ខេត្ដសៀមរាប នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចបិទការចេញចូលជាបណ្ដោះអាសន្ននូវផ្សារចំនួន២ នៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាប បន្ទាប់ពីរកឃើញប្រជាពលរដ្ឋដែលរស់នៅខាងមុខផ្សារចំនួន ១១នាក់ មានផ្ទុកមេរោគកូវីដ-១៩។ បើតាមលោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន ខេត្ដសៀមរាប បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៩ ខែកក្កដានេះថា...
ព័ត៌មានលំអិតបើតាមលោក ង៉ា ចុង ចៅសង្កាត់នគរធំ ក្រុងសៀមរាប បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់នគរធំ ត្រូវបានបិទបញ្ចប់ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ក្រោមការអនុវត្តដោយក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ មកពីកងពលតូចថ្មើរជើងលេខ៤២ នៃយោធភូមិភាគទី៤ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ...
ព័ត៌មានលំអិតរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន ៩៥នាក់ និងព្យាបាលជាសះស្បើយ ១៣៤នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភ: នេះ។ យោងតាមសេចក្តីប្រកាសនៅថ្ងៃដដែលនេះ បានបញ្ជាក់ថា ក្នុងចំណោមករណីរកឃើញថ្មីទាំង ៩៥នាក់ ក្នុងនោះករណីទី១ ដល់ទី៤ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី, ករណីទី៥...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោក ទា គឹមសុទ្ឋ ប្រធានមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ ដើម្បីឆ្លុះបញ្ចាំងការងារទៅនឹងផែនការប្រចាំឆ្នាំ២០២១ តាមរយៈការរាយការណ៍របស់ជំនាញទាំង១២ ចំណុះមន្ទីរដែលស្ថិតនៅក្នុងកម្មវិធីផែនការចំនួន៥ នៃជំនាញនីមួយ និងវាយតម្លៃផែនការដែលបានកំណត់ ឆ្នាំ២០២១ ក្នុងបរិបទកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពី...
ព័ត៌មានលំអិតដោយមានការសហការគ្នារវាងក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងដំណើរការយ៉ាងមមារញឹកក្នុងការជួសជុលតួប្រាង្គកណ្តាលនៃប្រាសាទ តុបខាងលិច ដែលទទួលរងការខូចខាតដួលរលំស្ទើរទាំងស្រុង ដោយសារកត្តាអាយុកាល មនុស្ស និងកត្តាធម្មជាតិ រហូតមកដល់ពេលនេះសម្រេចបានលទ្ធផលជាង ៦០ភាគរយហើយ។ បើតាមលោក ឡាំ សុភ័ក្រ អ្នកសម្របសម្រួលគម្រោងជួសជុលរបស់វិទ្យាស្ថានជាតិ ណារ៉ា បានឱ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ថា ក្នុងការរៀបផ្គុំឡើងវិញនេះ ក្រុមការងាបានប្រើប្រាស់ថ្មថ្មីដោយមិនបានឆ្លាក់ក្បាច់ឱ្យដូចថ្មដើមវិញទេ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.