សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាការងារជាមួយ ឯកឧត្តម វឿង ឌីញ ហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលភ្ជាប់ពីវិមានរដ្ឋសភាកម្ពុជា ទៅកាន់រដ្ឋសភាវៀតណាម។...
ព័ត៌មានលំអិតលោក ធិននី វិធូរ អភិបាល នៃគណៈអភិបាលស្រុកវ៉ារិន មានប្រសាសន៍ថា បើទោះបីជារមណីយដ្ឋានក្នុងមូលដ្ឋានស្រុកវ៉ារិន មិនទាន់ទទួលបានភ្ញៀវទេសចរណ៍មកទស្សនាកំសាន្ដ ច្រើនកុះករយ៉ាងណាក៏ដោយ ក៏រដ្ឋបាលស្រុកបាននឹងកំពុងអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍ និងវិធានការនានារបស់ក្រសួងសុខាភិបាល បានយ៉ាងខ្ជាប់ខ្ជួនជានិច្ច ជាពិសេសគឺវិធានការរបស់រាជរដ្ឋាភិបាល គឺ វិធានការ ៣ការពារ រួមមាន ៖ ១....
ព័ត៌មានលំអិតកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ ថ្នាក់ដឹកនាំនៃទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានប្រគល់វត្ថុបុរាណចំនួន៥ ជូនដល់អាជ្ញាធរជាតិអប្សរា ក្រោមវត្តមានឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដើម្បីយកទៅថែរក្សា និងអភិរក្សបន្តទៀត ដែលវត្ថុបុរាណទាំង៥នេះ ត្រូវបានរកឃើញនារយៈកាលពេលកន្លងមក ។ ឯកឧត្ដមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធាយោធភូមិភាគ៤...
ព័ត៌មានលំអិតលោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប មានប្រសាសន៍ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គជប បានសម្រេចយកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ជាថ្ងៃបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១ ខណៈខេត្តសៀមរាប សម្រេចជ្រើសយកការិយាយល័យបោះឆ្នោតចំនួន២ ដែលស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប គឺការិយាល័យមួយមានទីតាំងនៅក្នុងបរិវេណវិទ្យាល័យ ១០មករា១៩៧៩ និងការិយាល័យមួយទៀត...
ព័ត៌មានលំអិតឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា គម្រោងជួសជុលប្រាសាទផ្ទីបានសម្រេចរួចរាល់ហើយនៅចុងខែឧសភានេះ បន្ទាប់ពីចាប់ផ្តើមដំណើរការនៅដើមខែមេសា។ នៅដើមខែមីនា ការធ្វើកំណាយពិនិត្យរចនាសម្ពន្ធប្រាសាទនេះបានចាប់ផ្តើម និងឈានដល់ការជួសជុលលើកតម្លៃឡើងវិញ ក្រោមការចូលរួមពីវិស័យឯកជន គឺលោកជំទាវហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមមយ៉ាន ក្នុងបំណងដើម្បីចូលរួមអភិរក្សមរតកសម្បត្តិបេតិកភណ្ឌជាតិ។ បើតាមការបញ្ជាក់ពីឯកឧត្តម គឹម សុធិន...
ព័ត៌មានលំអិតដាំកូនឈើឡើងវិញវាមានសារសំខាន់ណាស់ ព្រោះព្រៃឈើបានកាត់បន្ថយការប្រែប្រួលអាកាសធាតុ កាត់បន្ថយការកើនឡើងនៅកម្តៅផែនដី និងលើកកម្ពស់វិស័យបរិស្ថាន។ នេះបើតាមការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធាភូមិភាគ៤ ក្នុងពិធីដាំកូនឈើជាង១ម៉ឺនដើម នៅទីបញ្ជាការដ្ឋានយោធាភូមិភាគ៤ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដែលការដាំកូនឈើនេះ ស្ថិតក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា យោធាភូមិភាគ៤ ។ លោកឧត្តមសេនីយឯក...
ព័ត៌មានលំអិតលោក ស៊ិន ធួន អ្នកចម្ការដាំផ្លែតាង៉ែន ឬមៀនប៉ៃលិន នៅតំបន់ក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ បានឲ្យដឹងថា បន្ទាប់ពីប្រកបរបរដាំដើមតាង៉ែននេះ អស់រយៈពេលប្រមាណពី៥ឆ្នាំទៅ៧ឆ្នាំមក ហើយទទួលបានផលជាបណ្ដើរៗហើយនោះ ជាពិសេសពេលដែលលោកបានយកផ្លែឈើប្រភេទនេះទៅលក់នៅតាមទីផ្សារក្នុងស្រុក មិនសូវមានអ្នកចាប់អារម្មណ៍ជាផលិតផលនៅក្នុងខេត្ដសៀមរាបនៅឡើយទេ បើទោះបីលោកប្រាប់ថា ជាផ្លែតាង៉ែនដាំនៅចំការរបស់លោករនៅក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្ដសៀមរាប ក៍ដោយ ព្រោះដោយសារជាទូទៅដើមឈើប្រភេទនេះគឺមាននៅតែខេត្តប៉ៃលិន ដែលគេឲ្យឈ្មោះថា...
ព័ត៌មានលំអិតក្នុងអំឡុងដែលឧបាសិកា ថោង សាវ៉ុន និងក្រុមគ្រួសារ ក្នុងឱកាសវេរភ័ត្តចំពោះព្រះសង្ឃឧទ្ទិសផលបុណ្យជូនដល់ស្វាម៉ី និងញាតិសន្តានដែលបានចែកឋានរំលាយខ័នទៅហើយ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ឧបាសិកា និងក្រុមគ្រួសារ បានចែករំលែកគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនបងប្អូនញាតិជិតខាង និងប្រជាពលរដ្ឋខ្សត់ខ្សោយក្នុងជីវភាពមកពីភូមិមួយចំនួន ក្នុងសង្កាត់សៀមរាប មានភូមិពោធិបន្ទាយជ័យ , ភូមិអារញ្ញ...
ព័ត៌មានលំអិតលោក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ អង្គភាពរបស់លោក បានប្រគល់ស្រ្តីចំនួន ០៥នាក់ ក្នុងនោះមានអនីតិជន ០១នាក់ ដែលប្រមូលបានពីការចុះបង្ក្រាបករណីសញ្ចរកម្ម និងផលិតរូបភាព សម្ភារអាសអាភាស នៅក្នុងហាងម៉ាស្សាឈ្មោះ សាលីណេរេស៊ីដិន៍ ដែលស្ថិតនៅភូមិស្វាយដង្គំ...
ព័ត៌មានលំអិតករណីអគ្គីសភ័យឆាបឆេះលំនៅឋានមួយខ្នងអស់ទាំងស្រុង ដែលហេតុការណ៍នេះកើតឡើងដោយសារម្ចាស់ផ្ទះខ្លួនឯងជាអ្នកដុត កាលពីវេលាម៉ោង០០.០០នាទី រំលងអាធ្រាត្រចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិកន្រ្ទាំង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឱ្យដឹងតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី២៩ ខែឧសភានេះថា កាលពីយប់ថ្ងៃទី២៨ ខែឧសភា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.