លោក ព្រឿង សុខា ដែលជាអ្នកគ្រប់គ្រងសណ្តាប់ធ្នាប់ទូទៅ នៅតំបន់ប្រាសាទអង្គរវត្ត បានឲ្យដឹងនៅថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមការងាររបស់លោកបានត្រៀមខ្លួនជានិច្ចនៅក្នុងការអនុវត្តវិធានសុខាភិបាល ដែលវិធាននេះចាំបាច់បំផុតក្នុងការធ្វើអ្នកទេសចរ មានអារម្មណ៍ថា ការមកទស្សនាក្នុងតំបន់អង្គរ មានសុវត្ថិភាព មិនបារម្ភពីការឆ្លងមេរោគកូវីដ១៩។ ការចូលមកទស្សនានៅក្នុងប្រាសាទអង្គរ របស់អ្នកទេសចរ ត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុត ។ លោកថា ចាប់តាំងពីចំណតរថយន្តរហូតដល់ផ្លូវចូល...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបន្តទទួលអំណោយពីអង្គភាព គ្រឹះស្ថានអង្គរ ,ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ,មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប ,មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តសៀមរាប ,មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប និងសហការី ,ក្រុមហ៊ុន ហនុមាន ហ្វីម ប្រដាក់សិន...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី០៦ខែ ឧសភា ឆ្នាំ២០២១ម្សិលមិញនេះ លោកជំទាវ ស៊ិន ណម អនុប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តសៀមរាប និង សហការី បានប្រគល់ជូនអំណោយជាគ្រឿងឧបភោគបរិភោគ និង ថវិកា រួមមាន ៖ អង្ករចំនួន ២.០៥០គីឡូក្រាម , មី ១២៥កេសតូច...
ព័ត៌មានលំអិតលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានឲ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះថា កាលពីវេលាម៉ោង១៩ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ មានហេតុការណ៍ភ្លៀងផ្គរ រន្ទះ លាយឡំនឹងខ្យល់កន្ត្រាក់ផងនោះ បានកើតឡើងនៅទីតាំងចំនួន០២កន្លែងផ្សេងៗពីគ្នា ស្ថិតនៅក្នុងស្រុកសូទ្រនិគម បណ្ដាលឲ្យមនុស្សចំនួន០៣នាក់ រងគ្រោះរហូតដល់ស្លាប់នៅនឹងកន្លែង ។ លោកអភិបាលស្រុកសូទ្រនិគម...
ព័ត៌មានលំអិតនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តខេត្តសៀមរាប បានជូនដំណឹងពីការធ្វើនិរាករណ៍សេចក្ដីសម្រេច លេខ០០៧/២១ និងគោរពតាមសារសំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជូនដល់ឯកឧត្តម លោកជំទាវអភិបាលរាជធានី-ខេត្ត ក្នុងការសម្រួលដល់ការធ្វើដំណើរ និងរស់នៅប្រចាំថ្ងៃ ក្នុងខេត្តសៀមរាប សំដៅធានាស្ថិរភាពនៃដំណើរការជាប្រក្រតីផ្នែកសង្គម សេដ្ឋកិច្ច។ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ បានណែនាំដល់ឯកឧត្តម...
ព័ត៌មានលំអិតមានប្រសាសន៍នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អណត្តិទី៣ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញបន្ថែម ត្រូវអនុវត្តសេចក្តីណែនាំលេខ០៣ សណន ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ ស្តីពីការពង្រឹង អនុវត្តវិធានការចាំបាច់នានាមួយចំនួន ដើម្បីទប់ស្កាត់...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបន្តទទួលអំណោយពីសាខាគយ និងរដ្ឋាករ ខេត្តសៀមរាប ,ព្រះវិហារ ធានលីមីឡឹ ,ធនាគារ វឌ្ឍនៈ សាខាសៀមរាប ,មន្ទីរពាណិជ្ជកម្ម ខេត្តសៀមរាប ,មន្ទីររ៉ែ និងថាមពល ខេត្តសៀមរាប , ធនាគារ ពាណិជ្ជទី១...
ព័ត៌មានលំអិតកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីណែនាំបន្ថែមថ្មីមួយទៀត ដល់ក្រុមការងារចម្រុះនៅតាមច្រកត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិអ្នកដំណើរទាំងពីររបស់ខេត្ត ត្រូវបន្តរឹតបន្តឹង និងណែនាំដល់ អ្នកដំណើរ ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរចូលមកក្នុងខេត្តសៀមរាប ចាំបាច់ត្រូវផ្ដល់សំណាក និងធ្វើចត្តាឡីស័ក ដែលសម្រេចដោយមន្ត្រីសុខាភិបាលខេត្ត។ សេចក្ដីណែនាំស្ដីពី ការអនុវត្តវិធានការចាំបាច់នានាក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានជួបសំណេះសំណាល និងទទួលអំណោយពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ,អគ្គិសនីសៀមរាប ,មន្ទីរធម្មការ និងសាសនាខេត្ត...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប និងសហការី អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៦៨គ្រួសារ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដែលកំពុងខ្វះខាតស្បៀងក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ-១៩...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.