រដ្ឋបាលរខេត្តសៀមរាប នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់ បន្ថែម នៃព្រឹត្តិការណ៍ការសហគមន៍ ២០កុម្ភៈ ដែរ២ករណីជាការនាំចូលពីខេត្តដទៃ និង២ករណីជាការឆ្លងក្នុងខេត្ត ដែរអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៤នាក់ កំពុងទទួលការពាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ តាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបានបញ្ជាក់ថា ចំពោះករណីឆ្លងក្នុងខេត្ត២ករណី មានឈ្មោះ លីស ជី...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៥ខែឧសភាឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះទៅបិទផ្សារចាស់ និងហាងផ្តិតរូបល្អពេញចិត្ត ស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបជាបណ្តោះអាសន្នមានពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩។ លោក ពិន ប្រាកដ បានឱ្យដឹងថា ការសម្រេចបិទទីតាំងទាំងពីរខាងលើជាបណ្តោះអាសន្ន ក្រោយពេលមន្រ្តីជំនាញបានរកឃើញថា អ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ ក្នុងចំណោម...
ព័ត៌មានលំអិតនៅពេលធ្វើដំណើរមកដល់តំបន់អង្គរ ភ្ញៀវទេសចរពិតជាបានឃើញអំពីទិដ្ឋភាពដ៏មមាញឹក មន្រ្តីនៃអាជ្ញាធរជាតិអប្សរា និងភ្នាក់ងារទេសចរណ៍ចាំទទួលស្វាគមន៍អ្នកទេសចរ ព្រមទាំងសម្រស់ធម្មជាតិខៀវខ្ចី មានសួនច្បារអមសងខាងបរិវេណផ្លូវចូល ជាមួយក្លិនផ្កាយ៉ាងក្រអូបឈ្ងុយឈ្ងុប ក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា។ កញ្ញា ស្រីរ័ត្ន អាយុ២៥ឆ្នាំ ប្រជាពលរដ្ឋរស់នៅស្រុកពួក ខេត្តសៀមរាបបានឱ្យដឹងថា នៅពេលបានមកទស្សនារមណីដ្ឋានអង្គរ ក្រោយការប្រកាសបើកដំណើរការទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ធ្វើឱ្យកញ្ញា បំភ្លេចអស់រាល់ក្តីកង្វល់នានា ដោយនឹកឃើញតែភាពបៃតងស្រស់ស្អាតនៅក្នុងរមណីដ្ឋានអង្គរ។ កញ្ញាបន្តទៀតថា តំបន់រមណីដ្ឋានអង្គរពិតជាមានភាពស្រស់ស្អាត...
ព័ត៌មានលំអិតដើមី្បជាការចូលរួមទ្រទ្រង់សកម្មភាពក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងខេត្ត រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានទទួលអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគពីសបុបរសជននានា ក្នុងនោះ អង្គការ UNESCO ប្រចាំនៅកម្ពុជា មាន៖ អង្ករ ៣០០គក្រ ម៉ាស់១៥០ប្រអប់ អាល់កុល១២០លីត្រ មី ៣០កេសតូច ទឹកសុទ្ធ៣០កេស...
ព័ត៌មានលំអិតរយ:ពេលមួយខែចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងជួយសម្រួលលក្ខណ:បច្ចេកទេស នៃការសាងសង់លំនៅដ្ឋាន និងសំណង់ឧបសម្ព័ន្ធផ្សេងៗទៀតដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យាន និងក្រៅឧទ្យានអង្គរបានចំនួន ៣៧៦គ្រួសារ។ ឯកឧត្តម ឡុង កុសល អគ្គនាយករង នៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានអោយដឹងនៅរសៀលថ្ងៃទី០៣ ខែឧសភា...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាប បង្ហាញពីការព្រួយបារម្ភរបស់ខ្លួន ចំពោះវិបត្តិ នៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍។ រដ្ឋបាលខេត្តសៀមរាប បានបង្កើតឲ្យមានក្រុមការងារតាមដាន-ត្រូតពិនិត្យ និងតាមដានការវិលត្រឡប់មកវិញ របស់ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង១២ នៃភូមិសាស្រ្តក្រុងសៀមរាប។ នេះបើតាមការបញ្ជាក់របស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំមួយនៅសាលាខេត្តសៀមរាប ស្តីពីការបង្កើតក្រុមការងារតាមដាន-ត្រូតពិនិត្យ និងតាមដានការវិលត្រឡប់មកវិញរបស់ប្រជាពលរដ្ឋ...
ព័ត៌មានលំអិតព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានទទួលអំណោយពីក្រុមហ៊ុន អង្គរ អ៊ីកូ រ៉េស៊ីដិន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប...
ព័ត៌មានលំអិតតាមបណ្ដាញទំនាក់ទំនងសង្គម«ហ្វេសប៊ុក»ផ្លូវការរបស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានសរសេរនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះថា ០៣/០៥/២០២១ ខេត្តសៀមរាប ម៉ោង ៤.៣០នាទីព្រឹក ករណីស្លាប់បុរសម្នាក់ ជាអ្នកជំងឺដែលខូចតម្រោងនោមធ្ងន់ធ្ងរ រ៉ាំរ៉ៃ និងមានវិជ្ជមានកូវីដ- ១៩ មកពីភូមិលាបទង ឃុំកំពង់ចិនត្បូង ខេត្តកំពង់ធំ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមការងារមូលនិធិ Make Money Online កម្ពុជា (MMO) បាននាំយកអំណោយមនុស្សធម៍ជាគ្រឿងឧបភោគបរិភោគ ផ្ដល់ជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ រស់នៅក្នុងភូមិថ្មី និងភូមិវិហាចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២០គីឡូ មី១កេស ត្រីខ២០កំប៉ុង...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនិកឥស្លាមខេត្ត និងលោកស្រី លឹម ផល្លីកា អភិបាលរង នៃគណៈអភិបាលក្រុងសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងនាំយកនូវអំណោយរបស់សប្បុរសជនក្នុងខេត្ត មកចែកជូនដល់បងប្អូនសាសនិកឥស្លាមក្រីក្ររស់នៅក្នុងខេត្តសៀមរាបចំនួន ១១០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករចំនួន១០គីឡូក្រាម ទឹកដោះគោខាប់២កំប៉ុង...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.