ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធ្ងន់២គ្រឿង ក្នុងស្រុកជីក្រែង បណ្ដាលស្លាប់ម្នាក់ និងរងរបួស៣នាក់

នៅម៉ោងប្រមាណ៤ទាបភ្លឺ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តដឹកប្រេង និង រថយន្តដឹកចំណីសត្វ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិថ្នល់ ឃុំល្វែងឬសី្ស ស្រុកជីក្រែង ខេត្តសៀមរាប បណ្ដាលឲ្យ មនុស្សម្នាក់ស្លាប់ និង រងរបួសធ្ងន់ស្រាល ០៣នាក់។ តាមការបញ្ជាក់របស់ លោកអធិការនគរបាលស្រុកជីក្រែង...

ព័ត៌មានលំអិត

ហុងកុងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ជាមួយវ៉ាក់សាំងចិន Sinovac

បើតាមសារព័ត៌មាន CNA នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ហុងកុងបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយឥតគិតថ្លៃ ជូនដល់ប្រជាជនទាំង ៧.៥លាននាក់ ដែលរស់នៅទីនោះ។ សម្រាប់ដំណាក់កាលដំបូង អ្នកដែលវ័យចាប់ពី៦០ឆ្នាំឡើងទៅ ព្រមទាំងបុគ្គលិកផ្នែកសុខាភិបាល គឺស្ថិតក្នុងចំណោមមនុស្សប្រមាណ ២.៤លាននាក់ ដែលត្រូវបានផ្តល់អាទិភាព ដើម្បីទទួលបានការចាក់វ៉ាក់សាំង COVID-19 នៅទីក្រុងហុងកុង ជាមួយការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac។...

ព័ត៌មានលំអិត

មន្ទីរកសិកម្មខេត្តសៀមរាបបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តថវិកាកម្មវិធី និងរៀបចំផែនការសកម្មភាព(P3&P4) ឆ្នាំ២០២១

នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអនុវត្តថវិកាកម្មវិធី និងរៀបចំផែនការសកម្មភាព(P3&P4) ឆ្នាំ២០២១ ដើម្បីធ្វើការផ្សព្វផ្សាយផែនការថវិកាកម្មវិធីឆ្នាំ២០២១ រៀបចំការអនុវត្តអោយទាន់ពេលវេលា ការទទួលបានការយល់ដឹងក្នុងការប្រែប្រួលនីតិវិធីនៃការទូរទាត់សម្រាប់ឆ្នាំ២០២១ និងការរៀបចំកែសម្រួលនូវផែនការសកម្មភាពសូចនាករឲ្យបានសមស្របតាមទំហំថវិកា។ ថ្លែងបូកសរុបនិងបិទអង្គសិក្ខាសាលា លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត មានប្រសាសន៍ថា...

ព័ត៌មានលំអិត

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាប អង្គរ បង្ហាញថា ការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប មានបញ្ហាប្រឈមធំៗចំនួន២ ខណៈមន្ត្រីរដ្ឋាភិបាលសន្យាជួយសម្រួលដោះស្រាយ

ក្នុងឱកាសជួបប្រជុំជាមួយឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញនេះ លោក LU WEI ប្រធានក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាប អង្គរ បានស្នើសុំឱ្យមានការគាំទ្រនិងជំរុញពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលតាមរយ: ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ដើម្បីបង្កើនល្បឿន និងដោះស្រាយកង្វល់០២យ៉ាង គឺ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបបន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ គោលដៅស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានអញ្ជើញបើក វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២០ គោលដៅទី៤ មានស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង ស្ថិតក្នុងវត្តប្រាសាទបន្ទាយស្រី...

ព័ត៌មានលំអិត

វិស័យកម្មសិទ្ធិបញ្ញាដើរតួនាទីយ៉ាងសំខាន់ក្នុងការបំផុសគំនិតនៃការបង្កើតថ្មី និងលើកទឹកចិត្តដល់ការប្រកួតប្រជែងក្នុងការប្រកបរបរនានា

បច្ចុប្បន្នវិស័យកម្មសិទ្ធិបញ្ញាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់បំផុសគំនិតនៃការបង្កើតថ្មី ហើយក៏ជាការលើកទឹកចិត្តសម្រាប់ការប្រកួតប្រជែងក្នុងការប្រកបរបរនានានៅក្នុងសង្គមទំនើបនេះ។ លើសពីនេះទៅទៀត ចំពោះអ្នកដែលបង្កើតថ្មី កម្មសិទ្ធិបញ្ញា ក៏ជាផ្នែកមួយដែលបង្កើតចំណូលអកម្ម យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅពេលដែលកម្មសិទ្ធិបញ្ញានៃផលិតផល ឬសេវាកម្មនោះ ត្រូវបានទទួលស្គាល់ ពេញនិយម និងត្រូវបានការពារដោយច្បាប់ ព្រោះថាម៉ាក និង ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជាអ្វីដែលអ្នករកទទួលទានចំពោះផលិតផលនានានៅក្នុងសហគមន៍ ឬនៅក្នុងតំបន់ណាមួយដែលមានសក្តានុពលសម្រាប់ផលិតផលនោះ កំពុងព្យាយាមបង្កើតឲ្យមានចំពោះមុខទំនិញក្នុងសហគមន៍ ឬក្នុងតំបន់របស់ខ្លួន។ នេះបើតាមការបង្ហាញពីលោក...

ព័ត៌មានលំអិត

កសិករដាំស្វាយចន្ទីអំពាវដល់អាជ្ញាធរជួយរកទីផ្សារឲ្យមានតម្លៃខ្ពស់ ខណៈដែលដំណាំស្វាយចន្ទីនាឆ្នាំនេះ មានទិន្នផលខ្ពស់ជាងឆ្នាំមុន

លោក ហាក់ សុខជា ជាម្ចាស់ចំការស្វាយចន្ទី នៅក្នុងឃុំបឹងមាលា ស្រុកស្វាយលើ កាលពីថ្ងៃទី២៤ ខែកុម្ភៈនេះ បានលើកឡើងថា ដើមស្វាយចន្ទីរបស់លោកមានចំនួន៥ពាន់ដើមនៅលើផ្ទៃដីចំនួន២០ហិកតា បានចាប់ផ្ដើមប្រមូលផលជាលើកទី៣ជាបណ្ដើរៗហើយ ក្រោយពេលបានដាំរយៈពេល៥ឆ្នាំមកហើយនោះ។ ការប្រមូលផលគ្រាប់ស្វាយចន្ទីនេះមានរយៈ៣ខែ ទៅ៤ខែទើបអស់ផ្លែពីដើមរបស់វា កាលពីឆ្នាំមុនៗដើមស្វាយចន្ទីរបស់លោកបានទទួលផលគ្រាប់ប្រមាណ១តោនប៉ុណ្ណោះក្នុងមួយហិកតា ដែលធ្វើឱ្យការប្រកបដំណាំកសិកម្មស្វាយចន្ទីនេះមានការលំបាក ស្របពេលដែលតម្លៃទីផ្សាយមានការធ្លាក់ចុះផងដែរ។ លោកបានឲ្យដឹងទៀតថា ក្រោយពីមានបទពិសោធន៍ក្នុងការដាំមួយរយៈចុងក្រោយនេះ ទិន្នផលគ្រាប់ស្វាយចន្ទីទទួលបានផលលើសពី១តោនក្នុងមួយហិកតា...

ព័ត៌មានលំអិត

ឯកឧត្តម អ៊ាន ឃុន បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ គោលដៅស្រុកបន្ទាយស្រី និងស្រុកអង្គរធំ

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានអញ្ជើញបើក វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២០ គោលដៅទី៣ មានស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ស្ថិតក្នុងបរិវេណវត្តសិលាចារ្យបន្ទាយស្រី...

ព័ត៌មានលំអិត

ប្រធានគណកម្មការទី៩នៃរដ្ឋសភាដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យព្រលានយន្ដហោះអន្ដរជាតិអង្គរ ខេត្តសៀមរាប

គណៈប្រតិភូគណៈកម្មការទី៩នៃរដ្ឋសភា ដែលដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បានអញ្ជើញចុះត្រួតពិនិត្យព្រលានយន្ដហោះអន្ដរជាតិអង្គរ ខេត្ដសៀមរាប នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដើម្បីពិនិត្យមើលពីវឌ្ឍភាពនៃការសាងសង់អាកាសយានដ្ឋានដ៍ធំមួយនោះបានសម្រេចដល់កំរិតណា។ការចុះត្រួតពិនិត្យនេះអមដំណើរដោយឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ។ លោកជំទាវ និន សាផុន មានប្រសាសន៍ថា ព្រលានយន្ដហោះអន្ដរជាតិថ្មីនេះ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក នៅមុខព្រះលានជល់ដំរី ខណៈពេលនេះកំពុងធ្វើកំណាយស្រាវជ្រាវ

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា កិច្ចការអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងលើកតម្លៃបេតិកភណ្ឌពិភពលោក ដែលជាដួងព្រលឹងតំណាងជាតិខ្មែរ គឺត្រូវការឱ្យមានការចូលរួមទាំងអស់គ្នាទាំងប្រជាពលរដ្ឋ និងវិស័យឯកជន ដូច្នេះការធ្វើកំណាយស្រាវជ្រាវនៅមុខព្រះលានជល់ដំរីនាពេលនេះ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មើជើង , រៀបចំសួនស្មៅ , ការដាំដើមឈើ និង ការរៀបចំប្រព័ន្ធបង្ហូរទឹកនៅទីនោះ ។...

ព័ត៌មានលំអិត
Page 393 of 701 1 392 393 394 701

Recommended

សូម Like និង Follow ពួកយើង