ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាងតម្កល់ទឹកក្នុងតំបន់អង្គរ អាចរក្សាទឹកទុកបានលើសពីមួយលានម៉ែត្រត្រីគុណ

នៅក្នុងរដូវប្រាំងនេះ អាងតម្កល់ទឹកសម្រាប់ប្រើប្រាស់ក្នុងតំបន់អង្គរ អាចរក្សាទឹកទុកប្រើប្រាស់បានលើសពីមួយលានម៉ែត្រត្រីគុណ(ម៉ែត្រគូប) ជាមួយនោះ អាជ្ញាធរជាតិអប្សរា ពុំមានការព្រួយបារម្ភទេ ចំពោះបរិមាណទឹក សម្រាប់ទ្រទ្រង់គ្រឹះប្រាង្គប្រាសាទក្នុងឧទ្យានអង្គរ បើតាមប្រសាសន៍ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ លោកបានបង្ហាញថា អាងតម្កល់ទឹកទាំងនោះ រួមមានកសិន្ធុអង្គរធំ កសិន្ធុអង្គរវត្ត...

ព័ត៌មានលំអិត

កម្លាំងចម្រុះខេត្តសៀមរាប ចុះឃាត់ការដ្ឋានជីកដីពីរកន្លែង ក្នុងស្រុកប្រាសាទបាគង

កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ការដ្ឋានជីកដី ចំនួនពីរកន្លែង ស្ថិតនៅនៅឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានកម្លាំងចម្រុះខេត្តសៀមរាបធ្វើការផ្អាកសកម្មភាព និងចាត់វិធានការតាមផ្លូវច្បាប់។ ក្នុងប្រតិបត្តិការចុះពិនិត្យនោះ មន្ទីររ៉ែនិងថាមពលខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកប្រាសាទបាគង កម្លាំងសមត្ថកិច្ច នៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការផាកពិន័យតាមមាត្រ៣៥ថ្មី ច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ។...

ព័ត៌មានលំអិត

មន្ទីរមុខងារសាធារណៈខេត្តសៀមរាប បង្ហាញឈ្មោះជនឆបោក សន្យារត់ការតម្លើងតួនាទី និងក្របខណ្ឌ

កាលពីពេលថ្មីៗនេះ មានជនខិលខូចមួយរូប មានឈ្មោះ នេត សុជា ដែលបានបន្លំខ្លួន ជាមន្ត្រីជាន់ខ្ពស់របស់ក្រសួងមុខងារសាធារណ និងតម្រូវឲ្យមន្ត្រីនៃមន្ទីរ-អង្គភាព នៅថ្នាក់ខេត្ត-ក្រុង-ស្រុក ក្នុងខេត្តសៀមរាបផ្ដល់ថវិកាដល់ខ្លួន ជាថ្នូរនឹងការជួយសម្របសម្រួល ក្នុងការផ្លាស់ប្ដូរក្របខណ្ឌ និងតម្លើងតួនាទី ជាដើម។ នេះបើតាម សេចក្ដីជូនដំណឹងមួយច្បាប់ របស់មន្ទីរមុខងារសាធារណខេត្តសៀមរាប បានផ្សព្វផ្សាយនៅនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ។...

ព័ត៌មានលំអិត

កុមារគ-ថ្លង់នៅខេត្តសៀមរាបទទួលបានការបណ្ដុះបណ្ដាលបង្រៀនហែលទឹកដើម្បីផ្តល់សមត្ថភាពរំដោះខ្លួនពីការលង់ទឹក

កុមារគ-ថ្លង់ចំនួន៦០នាក់មកពីសាលាអប់រំពិសេសសៀមរាប បានទទួលការបណ្ដុះបណ្ដាលពីរបៀបហែលទឹក ក្នុងរយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ដើម្បីផ្តល់សមត្ថភាពរំដោះខ្លួនពីការលង់ទឹក ខណៈក្នុងឆ្នាំ២០១២កន្លងទៅ បើប្រៀប ធៀប រវាងប្រទេសអូស្ត្រាលី និងកម្ពុជា បង្ហាញឲ្យឃើញថា ក្នុងចំណោមមនុស្សដែលមានអាយុក្រោម១៥ឆ្នាំ នៅប្រទេសអូស្ត្រាលី មានអ្នកបាត់បង់ជីវិតដោយសារការលង់ទឹកប្រមាណជាជាង ៤០នាក់ក្នុងមួយឆ្នាំ ចំណែកឯនៅកម្ពុជាវិញ មានចំនួនរហូតដល់ជាង...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណា នុប្បទាននិងរំកិលព្រះសព ព្រះធម្មមុនីញាណ ហាប់ ចយ

កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំមន្ត្រីអ្នកមុខអ្នកការក្នុងខេត្តសៀមរាប ចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទាននិងរំកិលព្រះសព ព្រះធម្មមុនីញាណ ហាប់ ចយ ព្រហ្មជោតិ ព្រះរាជាគណៈថ្នាក់កិត្តិយសនិងជា ព្រះចៅអធិការវត្តភ្នំក្រោម ដែលបានទទួលអនិច្ចធម្មកាលពីថ្ងៃទី ០៥ ខែមករា ឆ្នាំ...

ព័ត៌មានលំអិត

ក្រុមនិស្សិតផ្នែកសារព័ត៌មាន មកពីសាកលវិទ្យាលកេមយ៉ងនៃសាធារណរដ្ឋកូរ៉េ មកទស្សនកិច្ចសិក្សា នៅមន្ទីរព័ត៌មានខេត្តសៀមរាប

នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ក្រុមនិស្សិតផ្នែកសារព័ត៌មានមកពីសាកលវិទ្យាលកេមយ៉ង នៃសាធារណរដ្ឋកូរ៉េ ចំនួន១៤រូប ដឹកនាំដោយលោក គិម យ៉ូចូ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យកេមយ៉ង បានមកទស្សនកិច្ចសិក្សាស្វែងយល់ ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅខេត្តសៀមរាប ដោយមានការទទួលបដិសណ្ឋាកិច្ចពីសំណាក់លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្ត និង លោក លោកស្រី ជាអនុប្រធានមន្ទីរ...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះហត្ថលេខាលើលទ្ធផលកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក្នុងប្រទេសអូស្រ្តាលី

កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ របស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ (APPF) ដែលសភាប្រទេសអូស្រ្តាលីធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បន្ទាប់ពីបានដំណើរការកិច្ចប្រជុំអស់រយៈពេល៣ថ្ងៃ មកនោះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងប្រធានប្រតិភូសមាជិក APPF បានអញ្ជើញចុះហត្ថលេខាលើលទ្ធផលកិច្ចប្រជុំរយៈពេល បីថ្ងៃមកនេះ។ កិច្ចប្រជុំAPPF លើកទី២៨...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសវនាការជាមួយអនុប្រធានរដ្ឋសភាវៀតណាម នៅក្នុងប្រទេសអូស្រ្តាលី

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឆ្លៀតពេលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) លើកទី២៨ នៅប្រទេសអូស្ត្រាលី បានទទួលជួបសវនាការជាមួយលោកជំទាវ តុង ធីហ្វុង អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅវិមានរដ្ឋសភាអូស្រ្តាលី។ ក្នុងជំនួបនេះ លោកជំទាវអនុប្រធានរដ្ឋសភាវៀតណាម បានគោរពអញ្ជើញ...

ព័ត៌មានលំអិត

សម្តេចតេជោ៖«អ្នកសារព័ត៌មាន កុំបំពានសិទ្ធអ្នកដទៃ កុំបំភ្លៃការពិត» 

ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ក្នុងពិធីជួបជុំលើកទី៤ ជាមួយអ្នកសារព័ត៌មាន សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញពាក្យពាក្យស្លោកថា «អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» ។ សម្តេចតេជោចាត់ទុកថា ពាក្យស្លោកនេះ គឺជាមន្តអាគមន៍ ឬក៏ជាកន្សែងយ័ន្ត សម្រាប់អ្នកសារព័ត៌មានការពារខ្លួន ចៀសវាងការកើតឡើងនូវកំហុសឆ្គង ។ ជាមួយនេះ សម្តេចតេជោ ក៏បានបញ្ចេញអានុសាសន៍មួយចំនួនផងដែរ...

ព័ត៌មានលំអិត

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដឹកនាំដំណើរទស្សនកិច្ចសិក្សាលើការអនុវត្តគម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីនៅខេត្តសៀមរាប

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០២ លោកជំទាវ វេជ្ជ.បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដឹកនាំរៀបចំការធ្វើដំណើរទស្សនកិច្ចសិក្សាអំពីការអនុវត្តគម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី នៅសហគមន៍ទេសចរណ៍វប្បធម៌ខ្នារពោធិ៍ ដែលស្ថិតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម និងសហគមន៍ទេសចរណ៍វប្បធម៌កំពង់ភ្លុក ស្ថិតិនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដើម្បីស្វែងយល់អំពីជីវភាពរស់នៅរបស់សមាជិកក្រុមគោលដៅ និងដំណើរការនៃការអនុវត្តគម្រោងស្តីពី ការបញ្ជ្រាបយេនឌ័រសម្រាប់បង្កើនភាពភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ។ ដំណើរទស្សនកិច្ចនេះដែរ...

ព័ត៌មានលំអិត
Page 505 of 698 1 504 505 506 698

Recommended

សូម Like និង Follow ពួកយើង