ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ម្សិលមិញ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌​ជូន​ជនពិការ​ម្នាក់​នៅ​ស្រុក​ស្រីស្នំ​

​កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​នេះ លោក ស៊ុ សំអន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង ជា​តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​សហការី រួមទាំង​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ស្រីស្នំ បាន​នាំយក​អំណោយ​មនុស្សធម៌ រួមមាន ៖ រទេះ​ជនពិការ​១​គ្រឿង , អង្ករ​៥០​គីឡូក្រាម...

ព័ត៌មានលំអិត

ម៉ូតូ​ធុន​ធំ​ប្រភេទ​ម៉ូតូ​នាំ​ក្បួន​ចំនួន​០៥​គ្រឿង ត្រូវបាន​ប្រគល់ជូន​ក​ម្លាំ​ង​នគរបាល​ការិយាល័យ​អង្គរក្សនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាបសម្រាប់​ប្រតិបត្តិ​ការជូន​គណៈប្រតិភូ​ជាន់ខ្ពស់​ជាតិ​និង​អន្តរជាតិ​

​នៅ​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្ត បានប្រគល់​ម៉ូតូ​ធុន​ធំ​ប្រភេទ​ម៉ូតូ​នាំ​ក្បួន​ចំនួន​០៥​គ្រឿង ជូន​ដល់​កម្លាំង​នគរបាល​ការិយាល័យ​អង្គរក្ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សម្រាប់​ប្រើប្រាស់​ក្នុង​អង្គភាព បម្រើ​ឲ្យ​កិច្ចប្រតិបត្តិការ​ជូន​គ​ណៈ​ប្រតិភូ​ជាន់ខ្ពស់​ជាតិ និង​អន្តរជាតិ ដែល​បាន​អញ្ជើញ​មក​បំពេញបេសកកម្ម និង​ទស្សនកិច្ច​ផ្លូវការ ក្នុង​ទឹកដី​នៃ​ខេត្តសៀមរាប ។​ ​ក្នុងឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ...

ព័ត៌មានលំអិត

មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តសៀមរាប អះអាងថា ចំណីអាហារ​ដែល​ដាក់លក់​នៅក្នុង​ផ្សារ​រលួស ពុំបាន​រកឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​នៅក្នុង​ម្ហូបអាហារ​ឡើយ​

​លោក ព្រៅ ខេ​ម រិ​ទ្ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​លើ​ចំណី​ម្ហូបអាហារ នៅ​ផ្សារ​រលួស ស្ថិតនៅ​ភូមិ​រលួស ឃុំ​រលួស ស្រុក​ប្រាសាទបាគង កាលពី​រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​នេះ ក្រោម​កិច្ចសហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អ្នកពាក់ព័ន្ធ​ផង​នោះ មន្ត្រី​ជំនាញ​របស់លោក ពុំបាន​រកឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់ ដែល​បាន​ផ្ទុក​នៅក្នុង​ម្ហូបចំណី​គ្រប់​ប្រភេទ និង...

ព័ត៌មានលំអិត

ភរិយា​អភិបាលខេត្ត​សៀមរាប មាន​ស្មារតី​លើកស្ទួយ​ស្នាដៃ​ខ្មែរ ទទួលបាន​ការកោតសរសើ​រ​ច្រើន​ពី​មហាជន​

​តាម​ការផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​មហាជន​បានធ្វើការ​ចែករំលែក​ពេញ​បណ្តាញ​សង្គម នូវ​រូបភាព​ជាច្រើន​សន្លឹករ​បស់​ភរិយា​អភិបាលខេត្ត​សៀមរាប គឺ​លោកជំទាវ ទាង អេង ទៀ សីហា ភ្ជាប់​ជាមួយនឹង​សារ​កោតសរសើរ​ពេញៗ​មាត់​ថា បាន​ទាំង​សម្រស់ និង​មានគំនិត​លើកស្ទួយ​ស្នាដៃ​ខ្មែរ​ទៀតផង​។​ ​ការលើកឡើង​បែបនេះ បន្ទាប់ពី​មហាជន​សង្កេតឃើញថា រាល់​កម្មវិធី​តូចធំ​នានា លោកជំទាវ​តែងតែ​ប្រើប្រាស់​កាបូបដៃ​ធ្វើ​ពី​ដើម​កំប្លោក ឬ​ហៅថា​កាបូប​ចាក់ ដែលជា​ស្នាដៃ​កូន​ខ្មែរ មើលទៅ​ស្អាត​សាក​សម និង​ថ្លៃថ្នូរ​តែម្តង​។​...

ព័ត៌មានលំអិត

ទីតាំង​លក់​និង​បញ្ចូល​ហ្គាស​កំប៉ុង​ចំនួន​០៣​កន្លែង នៅក្នុង​ក្រុង​សៀមរាប ត្រូវបាន​ផ្អាក​សកម្មភាព​ប​ញ្ជូ​ល និង​ស្តុក​ទុក​ហ្គាស​ក្នុង​ទីតាំង​លក់​

​ក្រោម​កិច្ច​បញ្ជា​របស់​ឯកឧត្តម​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​នេះ គណៈកម្មការ​ចម្រុះ​ខេត្ត ដឹកនាំ​ដោយ​លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ និង ថាមពល​ខេត្ត ដោយមាន​លោកនាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត នគរបាល​ការិយាល័យ​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល ខេត្ត ព្រមទាំង​មន្ត្រីរដ្ឋបាល​ក្រុង​សៀមរាប បាន​ចុះ​ធ្វើការ​ពិនិត្យ នូវ​រាល់​ទីតាំង ធ្វើ​អាជីវកម្ម​បញ្ចូល​ហ្គាស នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប...

ព័ត៌មានលំអិត

ជនសង្ស័យ​០៥​នាក់​ត្រូវបញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​មិញ​នេះ​

ជនសង្ស័យ​ចំនួន ០៥​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ត្រូវបាន​នគរបាល​គ្រឿងញៀន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត ហើយ​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩​នេះ ។​ ​ជនសង្ស័យ​ទាំង​០៥​នាក់​រួមមាន ៖ ១-​ឈ្មោះ ធី វុ​ទ្ធា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩២ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង ខេត្តសៀមរាប...

ព័ត៌មានលំអិត

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩

ព័ត៌មានលំអិត

ម៉ូតូ​ធុន​ធំ​ប្រភេទ​ម៉ូតូ​នាំ​ក្បួន​ចំនួន​០៥​គ្រឿង ត្រូវបាន​ប្រគល់ជូន​ក​ម្លាំ​ង​នគរបាល​ការិយាល័យ​អង្គរក្ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សម្រាប់​ប្រតិបត្តិ​ការជូន​គណៈប្រតិភូ​ជាន់ខ្ពស់​ជាតិ​និង​អន្តរជាតិ​

​នៅ​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្ត បានប្រគល់​ម៉ូតូ​ធុន​ធំ​ប្រភេទ​ម៉ូតូ​នាំ​ក្បួន​ចំនួន​០៥​គ្រឿង ជូន​ដល់​កម្លាំង​នគរបាល​ការិយាល័យ​អង្គរក្ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សម្រាប់​ប្រើប្រាស់​ក្នុង​អង្គភាព បម្រើ​ឲ្យ​កិច្ចប្រតិបត្តិការ​ជូន​គ​ណៈ​ប្រតិភូ​ជាន់ខ្ពស់​ជាតិ និង​អន្តរជាតិ ដែល​បាន​អញ្ជើញ​មក​បំពេញបេសកកម្ម និង​ទស្សនកិច្ច​ផ្លូវការ ក្នុង​ទឹកដី​នៃ​ខេត្តសៀមរាប ។​ ​ក្នុងឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ...

ព័ត៌មានលំអិត

ក្រសួងផែនការ រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការបញ្ជ្រាប​យេនឌ័រ ដល់​មន្ត្រីក្រោមឱវាទ​ម​ក​ពី​០៩​ខេត្ត ដើម្បី​លើកកម្ពស់​សមត្ថភាពរ​បស់​ខ្លួន​បន្ថែម​សម្រាប់​ភាពជា​អ្នកដឹកនាំ​

​នា​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ ក្រសួងផែនការ បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​មួយ ស្តីពី​ការបញ្ជ្រាប​យេនឌ័រ ក្នុង​ផែនការ​និង​សិ្ថ​តិ និង ផ្សព្វផ្សាយ​អនុសញ្ញា (​ស៊ី​.​ដ​) នៅ​មន្ទីរ​ផែនការ ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ប្រធាន​មន្ទីរ អនុប្រធាន​មន្ទីរ មន្ត្រីរាជការ​នៃ​មន្ទីរ​ផែនការ មកពី​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ទាំង​៩​ខេត្ត សរុប​ចំនួន​៦០​នាក់...

ព័ត៌មានលំអិត

តំណាងរាស្ត្រ​មណ្ឌល​សៀមរាប សន្យា​ផ្តល់​អាទិភាព​ដល់​សិស្ស​ក្រីក្រ​នៅ​ខេត្តសៀមរាប ក្រោយ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ជាប់ នឹង​ទទួលបាន​អាហារូបករណ៍ និង​ការ​ស្នាក់នៅ​

​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​បេក្ខជន បេ​ក្ខ​នារី ដែល​កំពុង​សម្រាក​ទទួល​ទាន​អាហារ​ថ្ងៃត្រង់ បន្ទាប់ពី​បញ្ចប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅពេល​ព្រឹក នា​ថ្ងៃទី​០២​នៃ​ការប្រឡង​នេះ ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប មានប្រសាសន៍ថា សម្រាប់​ជាការ​លើកទឹកចិត្ត​និង​ផ្តល់​អាទិភាព ដល់​បេក្ខជន បេ​ក្ខ​នារី​ក្រីក្រ ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ ហើយ​ចង់​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ តែ​ពុំមាន​ល​ទ្ឋ​ភាព​បន្ត​ការសិក្សា​បាន ឯកឧត្តម​នឹង​ផ្តល់​អាហារូបករណ៍​ដល់​ពួកគាត់ ដោយ​ជួយ​កន្លែង​ស្នាក់នៅ ផ្តល់​អាហារ​ហូបចុក បង់ថ្លៃ​សិក្សា​ឱ្យ...

ព័ត៌មានលំអិត
Page 564 of 698 1 563 564 565 698

Recommended

សូម Like និង Follow ពួកយើង