កាលពីព្រឹកថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ខ្លួននៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានរបៀបវារៈសំខាន់ៗមួយចំនួន ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោក លី សំរិទ្ធ អភិបាលរងខេត្ត និងជាតំណាងឯកឧត្ដមអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត...
ព័ត៌មានលំអិតលោកស្រី ញ៉េប សាយឿន នាយិកាសាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក មានប្រសាសន៍ថា ការអប់រំបេតិកភណ្ឌដល់កុមារ ជំរុញការយល់ដឹង ការស្រឡាញ់មរតកវប្បធម៌ក្នុងភូមិ ដែលកត្តានេះទាមទារការជួយពីសហគមន៍និងអ្នកជំនាញបុរាណវិទ្យាបន្ថែមលើម៉ោងសិក្សា ព្រោះកម្មវិធីអប់រំអនុវត្តតាមក្រសួងកំណត់ មិនសូវមានពេលវេលាច្រើន ចំណែកសមត្ថភាពរបស់លោកគ្រូអ្នកគ្រូក៏នៅមានកម្រិត មិនសូវយល់ច្បាស់ដូចអ្នកជំនាញដែលមានការសិក្សាស្រាវជ្រាវច្បាស់លាស់នោះទេ។ ពិសេស ការនៅបន្តទំនៀមរបស់អ្នកស្រុកក្នុងសហគមន៍ ការណែនាំពីចាស់ព្រឹទ្ធាចារ្យក្នុងភូមិ ការគាំទ្រពីគ្រួសារ...
ព័ត៌មានលំអិតឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កម្មវិធីកែទម្រង់នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ក្រសួងព័ត៌មានបានត្រៀមខ្លួនរួចជាស្រេច ដែលមិនត្រឹមតែជាអ្នកចូលរួមអនុវត្តប៉ុណ្ណោះទេ ប៉ុន្តែជាតួអង្គគន្លឹះប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងភាពជាម្ចាស់ ព្រោះចក្ខុវិស័យរយៈពេលវែង នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺត្រូវឆ្លងកាត់ និងកសាងឲ្យបានមូលដ្ឋានគ្រឹះធំៗចំនួន៤ គឺការកសាងភាពជឿទុកចិត្ត ការបង្កើតគណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ គឺការបង្កើតគណនេយ្យចំពោះសមិទ្ធកម្ម ។ ឯកឧត្តម ថាច់...
ព័ត៌មានលំអិតថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីលទ្ឋផលនៃកម្មវិធីអន្តរជាតិរង្វាយតម្លៃការសិក្សារបស់សិ្សសម្រាប់ប្រទេសកំពុងអភិវឌ្ឍ នៅសណ្ឋាគារខេមរាអង្គរ ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី១២ខែធ្នូឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ថា កម្ពុជាបានចូលរួមក្នុងកម្មវិធីអន្តរជាតិរង្វាយតម្លៃការសិក្សារបស់សិ្សសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ហៅកាត់ថាPISA-Dក្នុងឆ្នាំ២០១៦ ដែលជាគម្រោងតែមួយគត់ផ្តួចផ្តើមបង្កើតឡើងដោយអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍ ហៅកាត់ថាOECD និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀតក្នុងបំណងធ្វើតេស្តរង្វាយតម្លៃការសិក្សារបស់សិស្សសម្រាប់ប្រទេសចំណូលទាប និងមធ្យម ដែលគម្រោងនេះរួមចំណែកក្នុងការពិនិត្យតាមដានគោលដៅអប់រំជាសកលទាក់ទងទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា លទ្ឋផលPISA-D បានបង្ហាញពីសិស្សអាយុ១៥ឆ្នាំនៅកម្ពុជា...
ព័ត៌មានលំអិតក្នុងឱកាសនៃការដាក់បញ្ចាំងភាពយន្ដចល័តរួមគ្នា រឿងចិននិងរឿងខ្មែរល្បីៗ ដើម្បីអបអរទិវាខួប១០នៃការបង្កើតវិទ្យុជាតិមិត្ដភាពកម្ពុជា ចិន និង ដើម្បីចែករំលែកវប្បធម៌ និងអរិយធម៌គ្នាទៅវិញទៅមក នៅក្នុងក្រុងសៀមរាប រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី០៩ដល់ថ្ងៃទី១១ខែធ្នូឆ្នាំ២០១៨នេះ ក្រុមយុវជនខ្មែរ និងសាធារណៈជនមួយចំនួន នៅក្នុងក្រុងសៀមរាប បានសម្ដែងនីការចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះខ្សែភាពយន្ដរបស់ប្រទេសចិន និងប្រទេសកម្ពុជា ដោយសារតែរឿងនិមួយៗ បានបង្កប់អត្ដន័យយ៉ាងជ្រាលជ្រៅ និងអប់រំមនុស្សឲ្យចេះតស៊ូ និងអត់ធ្មត់គ្រប់យ៉ាង រហូតទទួលបានជោគជ័យលើមុខជំនាញនិមួយៗ ជាពិសេសតាមរយៈខ្សែភាពយន្ដនេះ...
ព័ត៌មានលំអិតកាលពីព្រឹកមិញនេះ នៅរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី ៥៥ របស់ ក្រុម ប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ក្រោមអធិបតិយភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក លី សំរិទ្ធ អភិបាលរង ខេត្តសៀមរាប ដើមី្បពិនិត្យ ពិភាក្សា...
ព័ត៌មានលំអិតចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែធ្នូ ស្អែកនេះ ភូមិចំនួន ១៤ ក្នុងក្រុងសៀមរាប នឹងត្រូវផ្ដាច់ចរន្តអគ្គិសនីជាបណ្ដោះអាសន្ន ដោយសារអនុវត្តការងារជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខានាៗ។នេះបើតាម ផេកគណនីហ្វេសបុកឈ្មាះអគ្គិសនី សៀមរាប បានបង្ហោះនូវសេចក្ដីជូនដំណឺងនៅថ្ងៃអង្គារ ទី ០៤ ខែធ្នូ ឆ្នាំ២០១៨ស្ដីពីការផ្អាកការផ្គត់ផ្គង់អគ្គីសនី។ ចំពោះតំបន់និងពេលវេលាដែលត្រូវផ្អាកការផ្គត់ផ្គង់មានដូចខាងក្រោម៖ ថ្ងៃអាទិត្យ...
ព័ត៌មានលំអិតដើម្បីឱ្យផលនេសាទទទួលបានទិន្នផលខ្ពស់ប្រកបដោយនិរន្តរភាព និងការបង្ក្រាបទប់ស្កាត់បទល្មើសនេសាទ បានលទ្ឋផលល្អប្រសើរគឺទាមទារការចូលរួមពីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងសហគមន៍ក្នុងមូលដ្ឋាន បំផុសនិងពន្យល់ប្រជាពលរដ្ឋឱ្យយល់ពីធនធានជលផលថាជាទ្រព្យសម្បត្តិយើងទាំងអស់គ្នា។ ក្នុងឱកាស ចុះត្រួតពិនិត្យ ទប់ស្កាត់បទល្មើសជលផលនៅបឹងទន្លេសាប ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានដឹកនាំមន្ត្រីរដ្ឋបាលជលផលខេត្តសៀមរាប មន្ត្រីអធិការខណ្ឌរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងអធិការខណ្ឌជលផលខាងត្បូងបឹងទន្លេសាប សរុបចំនួន៣០នាក់។ នៅក្នុងប្រតិបត្តការនេះ ឯកឧត្តម ណៅ...
ព័ត៌មានលំអិតកម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយអភិបាលក្រុងសៀមរាប នៅព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០១៨នេះ បានចុះទៅរុះរើផ្ទះតូចៗ ចំនួនពីរខ្នង ដែលសង់លើដីចំណីផ្លូវក្រវ៉ាត់ក្រុង ក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប។ លោក វ៉េង ហ៊ាង ម្ចាស់ផ្ទះដែលត្រូវរុះរើ បាននិយាយថា ដីរបស់គាត់បានទិញពី ឈ្មោះ អ៊ុន ប៊ុនធី ភេទប្រុស អស់រយៈពេលជិត២០ឆ្នាំមកហើយ...
ព័ត៌មានលំអិតសមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល២១ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០១៨នេះ មានជនជាតិបារំាងឈ្មោះ STOCKER THIERRYJEANMICHELLOUIS ភេទប្រុស កើតឆ្នាំ១៩៥៩ កាន់លិខិតឆ្លងដែនលេខ16FV10189 ផុតកំណត់ ០១-០៩-២៦ មុខរបរជាងគំនូរ បានស្លាប់នៅផ្ទះជួលដែលគាត់បានស្នាក់នៅ ស្ថិតនៅក្រុមទី ៣ ភូមិសាលាកំរើក...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.