ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់សមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវអនុវត្តការងាររបស់ខ្លួនឲ្យស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា

នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំលេខ១ រដ្ឋបាលខេត្តសៀមរាប លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានដឹកនាំមន្ទីរស្ថាប័នពាក់ព័ន្ធ ជួបប្រជុំជាមួយក្រុមការងាររបស់សមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពិនិត្យអំពីការអនុវត្តសកម្មភាពការងាររបស់សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តសៀមរាប។ លោកប្រាក់ សារ៉ាន់ អនុប្រធានសមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានមានប្រសាសន៍ថា សមាគមសមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានការអនុញ្ញាតឲ្យធ្វើសកម្មភាពពីក្រសួងមហាផ្ទៃកាលពីអំឡុងខែមេសាឆ្នាំ២០២៤។ លោកថា សមាគមបង្កើតឡើង...

ព័ត៌មានលំអិត

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យសាធារណជនចូលរួមគាំទ្រ និងលើកស្ទួយសិល្បៈល្ខោននិយាយ ខណៈសិល្បៈមួយនេះកំពុងប្រឈមនឹងការបាត់បង់

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រខេត្តសៀមរាប លោក មួន សុភាព បានឱ្យដឹងថា ជាទូទៅសាធារណជនក្នុងខេត្តសៀមរាប មិនសូវស្គាល់ និងចាប់អារម្មណ៍ពីល្ខោននិយាយឡើយ ដែលជាសិល្បៈមួយប្រភេទកំពុងប្រឈមនឹងការបាត់បង់បន្តិចម្ដងៗ ព្រោះមិនសូវមានក្រុមសម្ដែង និងមិនសូវមានសិស្សរៀន ជាពិសេសនោះមិនសូវមានអ្នកគាំទ្រ។ លោក មួន សុភាព បញ្ជាក់ថា ដើម្បីការជំរុញ និងផ្សព្វផ្សាយពីសិល្បៈខ្មែរមួយនេះ មន្ទីរវប្បធម៌ខេត្ត...

ព័ត៌មានលំអិត

យុវចុងភៅខ្មែរបីរូប មានមោទនភាពដែលបាននាំយកមុខម្ហូប ហហ្មុក របស់ខ្មែរ ទៅប្រកួតប្រជែងក្នុងកម្មវិធីលំដាប់ពិភពលោកទទួលបានចំណាត់ថ្នាក់លេខ១

យុវចុងភៅខ្មែរ ក្នុងខេត្តសៀមរាប ចំនួនបីនាក់ បាននាំយកមុខម្ហូប ហហ្មុក ដ៏ល្បីល្បាញរបស់ខ្មែរ ដែលធ្វើដោយត្រីស្រស់ ផ្សំគ្រឿងមានកាពិបុក ខ្ទិះដូង និងយកមកចំហុយ ទៅប្រកួតក្នុងកម្មវិធីប្រកួតចម្អិនម្ហូបដ៏ធំ សម្រាប់ចុងភៅវ័យក្មេងក្រោមអាយុ ២៤ឆ្នាំ “Thailand World Junior Chef Battle 2024” រៀបចំឡើងដោយសមាគមចុងភៅថៃ...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចដល់មន្ត្រីសមត្ថកិច្ច បុគ្គលិកសន្តិសុខនៅច្រកទ្វារអាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាប-អង្គរ

ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ រួមជាមួយ គណៈកម្មការអន្ដរក្រសួង ដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកធ្វើដំណើរចក្រទ្វារព្រំដែនអន្ដរជាតិទូទាំងប្រទេស ហៅកាត់ថា “គ អ ច ទ” បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីបដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព ជូនដល់មន្ដ្រីកម្លាំងសមត្ថកិច្ច បុគ្គលិក និងអ្នកពាក់ព័ន្ធតាមច្រកទ្វារអាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាប- អង្គរ។...

ព័ត៌មានលំអិត

ប្រមុខការពារជាតិកម្ពុជា ជួបសំណេះសំណាលជាមួយសហគមន៍ដាអ៊ីលកម្ពុជា នៅខេត្ដសៀមរាប

ឯកឧត្ដមនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមនិងសំណេះសំណាល ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការអនុវត្ដគម្រោងសហគមន៍ដាអ៊ីលកម្ពុជា។ ក្នុងពិធីសំណេះសំណាលនេះ ធ្វើឡើងនៅខេត្ដសៀមរាប នាល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ ក្រសួងស្ថាប័នរាជរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ចខេត្តសៀមរាប ស្ថាបនិកអង្គការ ជា អ៊ុល និងគណៈប្រតិភូសហគមន៍ដាអ៊ីល...

ព័ត៌មានលំអិត

ក្រសួងជំនាញនិងអាជ្ញាធរខេត្តសៀមរាប គ្រោងនឹងធ្វើជំរឿនសត្វស្វាតាមទីសាធារណៈ ដើម្បីបង្ការគ្រោះថ្នាក់នានាដែលបណ្តាលមកពីសត្វនេះ

រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានបើកកិច្ចប្រជុំជាមួយអាជ្ញាធរខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប ដើម្បីធ្វើជំរឿនសត្វស្វានៅតាមទីសាធារណៈ និងពិនិត្យការអនុវត្តតាមបណ្ដាកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជស្វាក្ដាម ក្នុងខេត្តសៀមរាប។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងលោក ឌី រ៉ាដូ...

ព័ត៌មានលំអិត

មន្ទីរសុរិយោដីខេត្តផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប សម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ

នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសហការជាមួយរដ្ឋបាលស្រុកអង្គរធំបានធ្វើពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ភូមិចំនួន០៥ ក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណវត្តប្រាសាទរាជាឃុំជប់តាត្រាវ។ លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តមានប្រសាសន៍ថា៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺទាមទារការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យច្បាស់លាស់ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ...

ព័ត៌មានលំអិត

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយប្រតិភូស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា

នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ប្រធានប្រតិភូបានរៀបរាប់ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការសម្ព័ន្ធមេត្រីភាពរវាងកម្ពុជា-ចិន និងបង្ហាញពីគោលជំហរនយោបាយជាមិត្តដែកថែបរវាងភាគីទាំងពីរក្នុងការពង្រឹង និងជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើង។ បន្ថែមលើសពីនោះ...

ព័ត៌មានលំអិត

កម្ពុជា ចិន បើកការតាំងពិព័រណ៍រូបថត ស្តីពី «សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន» ដើម្បីបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារពិភពលោក

កម្ពុជា ចិន បើកការតាំងពិព័រណ៍រូបថត ស្តីពី «សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន» ដើម្បីបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ទៅកាន់ទីផ្សារពិភពលោក ជាពិសេសទៅកាន់ទីផ្សារប្រទេសចិន។ ការតាំងពិព័រណ៍រូបថតនេះ ធ្វើឡើងចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាអង្គររីសត ក្រុងសៀមរាប ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម...

ព័ត៌មានលំអិត

ប្រធានមន្ទីរពេទ្យបង្អែកពួក ជំរុញឱ្យពលរដ្ឋមកស្វែងរកសេវានៅមន្ទីរពេទ្យរដ្ឋមួយនេះ ខណៈបច្ចុប្បន្នមន្ទីរពេទ្យមានឧបករណ៍ និងសម្ភារៈទំនើបៗជាច្រើនសម្រាប់ពិនិត្យព្យាបាលជំងឺ

ដើម្បីស្របទៅនឹងយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុកជាច្រើននៅតាមបណ្ដាខេត្ត បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សឥតឈប់ឈរ ហើយក្នុងនោះមន្ទីរពេទ្យបង្អែកពួក ខេត្តសៀមរាប ក៏កំពុងយកចិត្តទុកដាក់ការតែខ្ពស់ក្នុងការផ្ដល់សេវាជូនពលរដ្ឋ ស្របពេលដែលមន្ទីរពេទ្យបង្អែកមួយនេះ មានឧបករណ៍ និងសម្ភារៈទំនើបបែបឌីជីថលមួយចំនួនធំ សម្រាប់ប្រើប្រាស់ក្នុងការផ្ដល់សេវា។ នេះបើតាមការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត ម៉ង់ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកពួក ខេត្តសៀមរាប ក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប...

ព័ត៌មានលំអិត
Page 82 of 702 1 81 82 83 702

Recommended

សូម Like និង Follow ពួកយើង