ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

(មូស្គូ)៖ ប្រទេស រុស្ស៉ី បានប្រកាសឱ្យដឹងកាលពីថ្ងៃអាទិត្យនេះ ថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយ ក្រុមហ៊ុនចិន Huawei Technologies Co ក្នុងការបង្កើត និងប្រើប្រាស់បច្ចេកវិទ្យា 5G សម្រាប់ប្រទេសរុស្ស៉ី ។ បើតាមសារព័ត៌មាន Reuters រដ្ឋាភិបាលរុស្ស៉ីបាននិងកំពុងតែព្យាយាមបង្កើត បច្ចេកវិទ្យា 5G...

ព័ត៌មានលំអិត

នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ បានធ្វើដំណើរទៅដល់មន្ទីរពេទ្យ នៃទីក្រុងតូក្យូហើយនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០នេះ ខណៈសាក្សីបានប្រាប់សារព័ត៌មាន Reuters អំពីវត្តមានរបស់លោក អាបេ នៅមន្ទីរពេទ្យនេះ ចំពោះមុខការព្រួយបារម្ភពីសាធារណជនជប៉ុនកាន់តែខ្លាំង អំពីសុខភាពរបស់មេដឹកនាំវ័យ ៦៥ឆ្នាំរូបនេះ ។ បើតា មប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុនប្រាប់កាសែត...

ព័ត៌មានលំអិត

ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

(តូក្យូ)៖ ប្រទេសជប៉ុននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០នេះ បានប្រារព្ធខួបឆ្នាំទី ៧៥ នៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ដំបូងបំផុតរបស់ពិភពលោក ពីសំណាក់សហរដ្ឋអាមេរិកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ដែលបានបង្ខំឱ្យជប៉ុនចុះចាញ់សង្រ្គាមលោកលើកទី ២។ ប៉ុន្តែក្នុងឆ្នាំនេះ ពិធីរំលឹកខួបដល់ជនរងគ្រោះ ត្រូវបានធ្វើឡើងក្រោមវិធានការរឹតត្បិតមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ។ ប្រជាជនជប៉ុនបានចាប់ផ្ដើមបន់ស្រន់...

ព័ត៌មានលំអិត

រដ្ឋាភិបាលអាមេរិកនឹងចំណាយប្រាក់ជាង១ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំង COVID-19 នៅពេលផលិតបានសម្រេច

(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិកនឹងចំណាយប្រាក់ច្រើនជាង ១ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំង COVID-19 ចំនួន ១០០លានដូស ផលិតឡើងដោយក្រុមហ៊ុន Johnson & Johnson ដើម្បីបំពេញស្ដុករបស់ខ្លួន ក្នុងគោលដៅបិទបញ្ចប់ការឆ្លងរាតត្បាត នៃជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា...

ព័ត៌មានលំអិត

យ៉ាងហោចណាស់មនុស្សជាង៧០នាក់បានស្លាប់និងជាង៤,០០០នាក់រងរបួស ក្នុងករណីផ្ទុះដ៏កក្រើក នៅរដ្ឋធានីរបស់លីបង់

បើតាមក្រសួងសុខាភិបាលលីបង់ នៅព្រឹកថ្ងៃពុធ ទី០៥ ខែសីហា បានឲ្យដឹងថា ចំណួនមនុស្សដែលបានស្លាប់ បានកើនឡើងដល់ជាង ៧០នាក់ហើយ និងជាង ៤,០០០នាក់ទៀតរងរបួស បន្ទាប់ពីករណីផ្ទុះដ៏កក្រើកមួយ បានកើតឡើងនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូត ។ ផ្សែងដ៏ខ្មៅ ហុយកញ្ជ្រោលឡើងពេញមេឃគួរឲ្យព្រឺព្រួច អមដោយសំឡេងផ្ទុះដ៏កក្រើកជាបន្តបន្ទាប់ នៅតំបន់កំពង់ផែ នៃរដ្ឋធានីរបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ ក្រោយពីមានការផ្ទុះឃ្លាំងស្តុកសារធាតុគីមីមួយកន្លែង ដេលមានសារធាតុគីមីនៅក្នុងនោះបានរក្សាទុកក្នុងឃ្លាំងអស់រយៈពេលជាង...

ព័ត៌មានលំអិត

TikTokនឹងត្រូវបិទមិនឲ្យដំណើរការនៅអាមេរិក បើការចរចាទិញមិនអាចសម្រេចនៅមុនថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ

(វ៉ាស៊ីនតោន)៖បើសារព័ត៌មាន ABC News នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែសីហា បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្លាស់ប្ដូរចិត្តវិញភ្លាមៗ ជាមួយការបញ្ជាក់ជាថ្មីថា បើសិនជាក្រុមហ៊ុន Microsoft ឬក្រុមហ៊ុនអាមេរិកដទៃ មិនអាចទិញបណ្ដាញទំនាក់ទំនងសង្គម TikTok ពីក្រុមហ៊ុន ByteDance...

ព័ត៌មានលំអិត

យ៉ាងហោចណាស់មនុស្ស១១នាក់បានរងរបួស ដោយសារការចុះចតខុសបច្ចេកទេសនៅម៉ាលីរបស់យន្តហោះ UN

(បាម៉ាកូ)៖បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០៤ បានឲ្យដឹងថា យន្តហោះខ្នាតមធ្យមមួយគ្រឿង ជារបស់បេសកកម្មអង្គការសហប្រជាជាតិ (UN) ប្រចាំនៅប្រទេសម៉ាលី បានជួបគ្រោះថ្នាក់នៅអំឡុងការចុះចត នៅទីក្រុងហ្គៅ (Gao) ភាគខាងជើងប្រទេសម៉ាលី និងបានបង្កឲ្យមនុស្ស ១១នាក់រងរបួស ។ យន្តហោះនៃបេសកកម្មម៉ៃណឹសម៉ា (MINUSMA) ខាងលើនេះ បានធ្វើដំណើរមកពីទីក្រុងបាម៉ាកូ...

ព័ត៌មានលំអិត

ក្រុមពន្លត់អគ្គីភ័យរាប់ពាន់នាក់ កំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា (Photo inside)

(ឡូសអាន់ជែលែស)៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ដែលកំពុងឆាប់ឆេះយ៉ាងលឿន ចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុន នៅឯតំបន់រីវើសាយដ៍ (Riverside) នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ អាជ្ញាធរបានជម្លៀសប្រជាជនប្រហែលជា ៨,០០០នាក់ ចេញពីតំបន់កើតហេតុ ខណៈដែលក្រុមអ្នកពន្លត់អគ្គីភ័យ សរុបចំនួន...

ព័ត៌មានលំអិត

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទុកពេល៤៥ថ្ងៃ ឲ្យក្រុមហ៊ុនចិនលក់ TikTok ឲ្យក្រុមហ៊ុនអាមេរិក Microsoft

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមទុកពេល ៤៥ថ្ងៃឱ្យក្រុមហ៊ុនចិន ByteDance ពិចារណា ក៏ដូចជាចរចាលក់បណ្ដាញទំនាក់ទំនងសង្គម TikTok ឱ្យក្រុមហ៊ុន Microsoft ដើម្បីជៀសវាងការបិទមិនឱ្យធ្វើប្រតិបត្តិការ នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហា...

ព័ត៌មានលំអិត

អ៉ីរ៉ង់ធ្វើតេស្តបាញ់មីស៊ីលដ៏កក្រើក ដើម្បីត្រៀមខ្លួនទប់ទល់ ការឈ្លានពានពីសហរដ្ឋអាមេរិក

(តេហេរ៉ង់)៖ យោធាអ៉ីរ៉ង់បានបញ្ចេញវីដេអូមួយ ដែលបង្ហាញពីការបាញ់តេស្ដមីស៊ីល ក្នុងសមយុទ្ធយោធាដ៏សម្បើមមួយ ដែលបានធ្វើឡើងនៅឯតំបន់ភាគខាងត្បូងនៃ ប្រទេសនៅក្នុងសប្ដាហ៍នេះ។ សមយុទ្ធយោធានេះត្រូវបានយោធាអ៉ីរ៉ង់ចាត់ទុកថា គឺជាការត្រៀមលក្ខណៈប្រឈមមុខ នឹងការឈ្លានពានណាមួយពីសំណាក់ សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០។ កងទ័ពអាកាស និងកងទ័ពជើងទឹក នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់...

ព័ត៌មានលំអិត
Page 20 of 64 1 19 20 21 64

Recommended

សូម Like និង Follow ពួកយើង