សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

ម្សិលមិញនេះ សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនយុវជនប្រុសស្រីចំនួន១៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កាលពីវេលាម៉ោង០១និង៣០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមសហការពីកម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី អ៊ុ អមរា ស្នងការរងទទួលផែនការងារប្រឆាំង​បទល្មើស បានចុះបង្ក្រាបករណីចាត់ចែង និងសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅទីតាំងខារ៉ាអូខេវី (អតីតខារ៉ាអូខេពីរ៉ាមីត) ស្ថិតនៅភូមិធ្លកអណ្តូង...

ព័ត៌មានលំអិត

កុដិ​ព្រះសង្ឃ​មួយ​ខ្នង​នៅ​អាស្រម​គោក​ស្រិត ក្នុង​សង្កាត់​សាលា​កំរើក ត្រូវ​អគ្គិភ័យ​ឆាបឆេះ​កាលពី​ព្រឹក​មិញ​នេះ

​នៅវេលា​ម៉ោង​០៧​និង​២០​នាទី​ព្រឹក នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង បណ្ដាល​ឲ្យ​ឆេះ​កុដិ​ព្រះសង្ឃ​មួយ​ខ្នង សង់​អំពី​ឈើ ប្រក់​សង្ក័សី មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ ស្ថិត​នៅ​អាស្រម​គោក​ស្រិត ក្នុងភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ជា​របស់​ព្រះ​តេជ​គុណ ព្រះនាម ពេជ្រ ព្រះជន្ម​៤០​ព្រះវស្សា ឆេះ​អស់​សម្ភារ​ប្រើប្រាស់​មួយចំនួន , ប្រាក់​ចំនួន​ជិត​១​លាន​រៀល...

ព័ត៌មានលំអិត

គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​១០៨​ត្រូវបាន​កម្លាំង​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​ជាតិពុល ប្រគល់​ទៅ​ឲ្យ​អង្គការ​សុីម៉ាក់​(CMAC)

​ដោយ​អនុវត្ត​តាម​ការណែនាំ​ពី​សំណាក់​លេាក​ឧត្តមសេនីយ៏ទេា​ទិត្យ​ណារ៉ុង​ស្នងការ​នគរបាល​ខេត្ត នៅ​ថ្ងៃ​ទី​០៥​ខែ​កញ្ញា​ឆ្នាំ​២០១៨​ម្សិលមិញ​នេះ កម្លាំង​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​ជាតិពុល​ដឹកនាំ​ដោ​យ​លេាក​វរៈសេនីយ៏ឯក ឆេ​ត ញ៉ា នាយ​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​ជាតិពុល បាន​ធ្វេី​ការប្រគល់​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ឲ្យទៅ​អង្គការ​សុីម៉ាក់​(CMAC)​ស​រុ​ចំនួន​១០៨​គ្រាប់​មាន​: រូ​ម​មាន _M៧៩ ចំនួន​0៩​គ្រាប់ _៦០​ម​ម ចំនួន​១០​គ្រាប់ _​គ្រាប់បែកដៃ ចំនួន​០៩​គ្រាប់​_​គីប​មីន ចំនួន ៨០​គ្រាប់ _​គ្រាប់​១២.៧​ចំនួន​០៦​គីឡូក្រាម​គ្រាប់​ដែល​ខូច​គុណភាព​ខាងលើ​មួយចំនួន​រក្សាទុក​នៅក្នុង​ឃ្លាំង​សុវត្ថិភាព​ស្នងការ​ខេត្ត​មួយចំនួន​ទៀត​ជា​សំណល់​ជាតិ​ផ្ទុះ​ប្រមូល​បាន​តាម​បណ្ដា​ស្រុក​ត្រូវប្រគល់​ឲ្យ​អង្គភាព​ជំនាញ​(CMAC)​យក​ទៅ​កម្ទេចចោល​ដើម្បី​បញ្ចៀស​នូវ​ការគ្រោះថ្នាក់​ទៅ​ថ្ងៃក្រោយ​៕ ​ថាច់ ពិ​សុទ្ធ​

ព័ត៌មានលំអិត

មន្ត្រី​ជំនាញ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​បាន​ចុះ​បង្រៀន​បំប៉ន​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ដល់​បុគ្គិល​សណ្ឋាគារ​ស្តារី​

​ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​គ្រោះ​អគ្គីភ័យ​ដែល​តែងតែ​កេ​ី​ត​មាន​ឡេីង​ជាយថាហេតុ​នៅក្នុង​ខេត្ត​សៀមរាប​កាល​ព្រឹក​ថ្ងៃ​ទី​០៥​ខែ​កញ្ញា​ឆ្នាំ​២០១៨​ដេ​ា​យ​អនុវត្ត​តាម​ការណែនាំ​ពី​សំណាក់​លេាក​ឧត្តមសេនីយ៏​ស្នងការ​នគរបាល​ខេត្ត កម្លាំង​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​បាន​ចុះ​បង្រៀន​បំប៉ន​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​វគ្គ​ខ្លី​ដល់​បុគ្គលិក​សណ្ឋាគារ​ស្តា​រី​ស្តិតក្នុង​ភូមិ​បន្ទាយ​ចាស់​សង្កាត់​ស្លក្រាម​ក្រុង​ខេត្ត​សៀមរាប​។​មេរៀន​ដែល​មន្ត្រី​នគរបាល​ត្រូវ​បង្ហាត់​រួមមាន ៖ -​បង្រៀន​ទ្រឹស្តី និយមន័យ​នៃ​ភ្លើង ត្រីកោណ​ភ្លើង ចំណាត់​ថ្នាក់​នៃ​ភ្លើង ។​ - បង្រៀន​ទ្រឹស្តី និយមន័យ​ការសង្គ្រោះ ប​ច្ចែក​ទេស​សង្គ្រោះ​រំដោះ​មនុស្ស​ចេញពី​កន្លែងកើតហេតុ ។​ -​របៀប​ក្នុងការ​ទុកដាក់​បំពង់​ពន្លត់​អ​គ្គិ​ ​ភ័យ​វិធីសាស្ត្រ​ក្នុង​ការប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​បច្ចេកទេស​ក្នុងការ​ពន្លត់​អគ្គិភ័យ​និង​ការអនុវត្តន៍​ជាក់ស្តែង​ដោយ​ប្រេី​បំពង់​ពន្លត់អគ្គិភ័យ​។​ ​សូមបញ្ជាក់​ថា ក្នុង​វគ្គ​សិក្សា​ខ្លី​មាន​សិក្ខាកាម​ចូលរួម​មាន​ចំនួន ២០​នាក់ ប្រុស...

ព័ត៌មានលំអិត

ជនសង្ស័យ​៤​នាក់ ត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​បាន​ក្នុង​ភូមិ​តាវៀន និង​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន​ខុសច្បាប់​

​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ ២០១៨ សមត្ថកិច្ច បាន​បញ្ចូនជន​សង្ស័យ​ចំនួន ៤​នាក់ ទៅ​សាលាដំបូង​ខេត្តសៀមរាប ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក ជួញដូរ និង​ចាត់ចែង​ឲ្យប្រើ​ប្រាស់ នូវ​សារធាតុ​ញៀន​ខុសច្បាប់​។ ជនសង្ស័យ​ដែល​សមត្ថកិច្ច ឃាត់ខ្លួន​បាន​មាន​៖ ១.​ឈ្មោះ ណន ស៊ី​ឌី​ន ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨០...

ព័ត៌មានលំអិត

បុគ្គល​ឆ្នើម​ក្នុង​កម្មវិធី​ទូរទស្សន៍​អន្តរជាតិ CNN Hero ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ពាក់ព័ន្ធ​រក្សា​ទុក​អាវុធ​ខុសច្បាប់​

​លោក​អាគី​រ៉ា ប្រធាន​អង្គការ​សារមន្ទីរ​មីន​កម្ពុជា រួម​និង​បុគ្គលិក ២​នាក់​ទៀត ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ខេត្តសៀមរាប បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តសៀមរាប នា​រសៀល​ថ្ងៃ​ទី​៣០​ខែ​សីហា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ​។​ ​សារមន្ទីរ​មីន​កម្ពុជា គឺជា​អង្គការ ក្រៅ​រដ្ឋាភិបាល ហើយ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប តាមរយៈ​មន្ត្រី​ជំនាញ នៃ​អង្គការ​ស៊ីម៉ាក់ បានឲ្យដឹងថា នៅក្នុង​ទីតាំង​សារមន្ទីរ​មីន​នេះ...

ព័ត៌មានលំអិត

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប នឹងចាត់វិធានការក្ដៅ ដកហូតម៉ូតូកែច្នៃខុសច្បាប់ បើអ្នកបើកបរនៅតែបំពានច្បាប់

នៅក្នុងខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានឃាត់ម៉ូតូកែច្នៃខុសលក្ខណៈបច្ចេកទេសបានចំនួន ១៦៥គ្រឿង និងឲ្យម្ចាស់ម៉ូតូធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបន្តទៅទៀត។ បន្ទាប់ពីច្បាប់ចរាចរណ៍ផ្លូវគោកចូលជាធរមាន និងដាក់ឱ្យអនុវត្ត រហូតមកទល់ពេលនេះសមត្ថកិច្ចចរាចរណ៍ផ្លូវគោកខេត្តសៀមរាប នៅតែបន្តពិនិត្យឃើញថា គឺមានប្រជាពលរដ្ឋមួយចំនួននៅមិនទាន់បានអនុវត្តឱ្យបានខ្ជាប់ខ្ជួននៅឡើយទេ ចំពោះការធ្វើការចរាចរណ៍នៅតាមដងផ្លូវ ហើយអ្នកប្រើប្រាស់ទោចក្រក្រយានយន្ដមួយចំនួន មិនបានពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់នៅឡើយ លើសពីទាំងអ្នកបើកបរដោយប្រើប្រាស់ម៉ូតូ ដែលមានការកែច្នៃបំពង់ស៊ីម៉ាំងឮសំឡេងខ្លាំង និងបំពាក់ភ្លើងឡាស៊ែជាដើម ដែលខុសលក្ខណៈបច្ចេកទេស និងច្បាប់ហាមឃាត់។...

ព័ត៌មានលំអិត

សមត្ថកិច្ចប្រឆាំងគ្រឿងញៀនឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរក្សាទុក្ខសាធាតុញៀន

សៀមរាបះនៅថ្ងៃពុធ១១កើតខែស្រាពណ៍ឆ្នាំច សំស័រឹទ្ធក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៨ កាលពីម៉ោង១៥និង០០នាទីកំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបបទរក្សាទុក និងចាត់ចែងអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅភូមិខ្សាច់ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀម រាប ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ៖ -០១:ឈ្មោះ ហេង ឧត្តមភេទប្រុស...

ព័ត៌មានលំអិត

សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យជាឪពុក រំលោភកូនស្រីបង្កើត នៅស្រុកអង្គរធំ

ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យត្រូវជាឪពុក ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គរធំ ខេត្តសៀមរាប បានឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈទៅលើកូនស្រីបង្កើត ដែលជាអនិតិជន ស្ថិតនៅភូមិសណ្ដាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ។ សមត្ថកិច្ចនគរបាលស្រុកអង្គរធំ បាននិយាយថា ក្រោយពីបានទទួលបណ្ដឹងពីស្ត្រីឈ្មោះ ខួច រ៉ា អាយុ ៣២ ឆ្នាំ ត្រូវជាប្រពន្ធជនសង្ស័យ...

ព័ត៌មានលំអិត

សមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនជនសង្ស័យ៦នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀនខុសច្បាប់

កាលពីម្សិលមិញ ថ្ងៃទី១៩ ខែសីហាឆ្នាំ ២០១៨ សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យ៦នាក់ រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀនខុសច្បាប់។ ជនសង្ស័យ៦នាក់មាន៖ ០១:ឈ្មោះ យ៉ន ប៉ុច ភេទប្រុស ឆ្នាំកំណើត១៩៩០ មុខរបរគ្មានទីលំនៅភូមិក្រួសសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពាក់ព័ន្ធករណីចាត់ចែង និងប្រើប្រាស់ -០២:ឈ្មោះ ឈឿន...

ព័ត៌មានលំអិត
Page 93 of 95 1 92 93 94 95

Recommended

សូម Like និង Follow ពួកយើង