Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ថ្ងៃនេះ សិស្ស​ប្រឡង​ជាប់​និទ្ទេស A ចំនួន​៣១​នាក់ នៅ​ខេត្ត​សៀមរាប ទទួល​ម៉ូតូ​ម្នាក់​១​គ្រឿង​ពី​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់

ដោយ Pothe Thun
29/09/2018
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​សៀមរាប បានប្រគល់​ប័ណ្ណសរសើរ និង​ប្រគល់​រង្វាន់​ម៉ូតូ​ម្នាក់​១​គ្រឿង ដែល​នឹង​ធ្វើ​ស្លាក់​លេខ​ជូន​ផងដែរ រួម​ជាមួយ​ប្រេងសាំង ៥០​លីត្រ ថវិកា​១០​ម៉ឺន​រៀល ជូន​សិស្ស​ចំនួន​៣១​នាក់ ដែល​ជា​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A ឆ្នាំ​២០១៨ នៅ​ទូទាំង​ខេត្តសៀមរាប​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចាត់ទុក​វិស័យ​អប់រំ ជា​ការងារ​អាទិភាព ព្រោះ​ការ​អប់រំ​បាន​បង្កើតឡើង​មូលធន​មនុស្ស គំនិត​ច្នៃប្រឌិត បច្ចេកវិទ្យា ដែល​ជា​កត្តា​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ដើម្បី​ធានាបាន​នូវ​សក្តានុពល សម្រាប់​ការប្រកួតប្រជែង​ជា​អន្តរជាតិ ការធ្វើ​ពិពិធ​កម្ម សេដ្ឋកិច្ចជាតិ និង​និរន្តរភាព​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​យើង ។​

​សម្តេច​ពិជ័យ​សេនា មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្មួយៗ​ដែល​ទទួលបាន​និទ្ទេស A នាពេលនេះ នឹង​ខិតខំ​បន្ត​ការសិក្សា​ទៅមុខទៀត ដើម្បី​ទទួលបាន​ចំណេះដឹង ចំណេះធ្វើ សម្រាប់​ដឹកនាំ​នាវា​កម្ពុជា ឆ្ពោះទៅរក​ការអភិវឌ្ឍ​ជាមួយ​ធនធាន របស់​ក្មួយៗ​ដែលមាន ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់​បន្តវេន កសាង ការពារ អភិវឌ្ឍន៍​សង្គម​ជាតិ ឲ្យ​ឆ្លើយត​បបាន​ទៅ​នឹង​បរិបទ នៃ​ការវិវត្ត​ក្នុង​តំបន់ និង​ពិភពលោក ព្រោះ​ក្មួយៗ​ទាំងអស់ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​នាពេល​អនាគត​ក្នុង​ការលើកកម្ពស់ ការអភិវឌ្ឍន៍​ធនធានមនុស្ស ឲ្យ​ឆ្លើយ​តប ទៅនឹង​តម្រូវការ​ប្រទេសជាតិ ចូល​រួមចំណែក​ដល់​ការអនុវត្ត​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៣ ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​អត្ថបទ និង រូបថត : លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A ឆ្នាំ​២០១៨ នៅ​ទូទាំង​ខេត្តសៀមរាប​សិស្ស​ប្រឡង​ជាប់​និទ្ទេស A ចំនួន​៣១​នាក់ នៅ​ខេត្ត​សៀមរាប ទទួល​ម៉ូតូ​ម្នាក់​១​គ្រឿង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្ថាន​កុងស៊ុល​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ខេត្ត​សៀមរាប រៀបចំ​ការប្រកួត​កីឡា​តេក្វាន់​ដូ​លើកទី​២ សម្រាប់​កម្មវិធី​មហោស្រព​វប្បធម៌​កូរ៉េ​លើកដំបូង នៅ​ខេត្ត​សៀមរាប

ស្ថាន​កុងស៊ុល​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ខេត្ត​សៀមរាប រៀបចំ​ការប្រកួត​កីឡា​តេក្វាន់​ដូ​លើកទី​២ សម្រាប់​កម្មវិធី​មហោស្រព​វប្បធម៌​កូរ៉េ​លើកដំបូង នៅ​ខេត្ត​សៀមរាប

អភិបាលខេត្ត​សៀមរាប ក្រើនរំលឹក​ដល់​មន្ត្រីរដ្ឋបាល​សាលាខេត្ត ឲ្យ​បន្ត​អនុវត្តន៍​ការងារ​ភារកិច្ច​ស្នូល​របស់​ខ្លួន កាន់តែ​មាន​ប្រសិទ្ធភាព​

អភិបាលខេត្ត​សៀមរាប ក្រើនរំលឹក​ដល់​មន្ត្រីរដ្ឋបាល​សាលាខេត្ត ឲ្យ​បន្ត​អនុវត្តន៍​ការងារ​ភារកិច្ច​ស្នូល​របស់​ខ្លួន កាន់តែ​មាន​ប្រសិទ្ធភាព​

គ្រឹះស្ថាន​អង្គរ រក​ចំណូល​បាន​ជាង​៨៥​លាន​ដុល្លារ​អាម៉េរិក ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក្នុង រយៈពេល ៩​ខែ​ដើមឆ្នាំ​២០១៨​នេះ​

គ្រឹះស្ថាន​អង្គរ រក​ចំណូល​បាន​ជាង​៨៥​លាន​ដុល្លារ​អាម៉េរិក ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក្នុង រយៈពេល ៩​ខែ​ដើមឆ្នាំ​២០១៨​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.