ក្រុមនិស្សិតជាង ១០០នាក់ មកពីសាកលវិទ្យាល័យខេមរៈ រាជធានីភ្នំពេញ បានធ្វើកម្មសិក្សានៅតាមប្រាសាទបុរាណមួយចំនួនក្នុងតំបន់អង្គរ ដើម្បីឈ្វែងយល់ពីប្រវត្ដិសាស្ដ្រស្ថាបត្យកម្មរបស់ខ្មែរ ក៍ដូចជាសិក្សាឱ្យបានយល់ដឹងបន្ថែមពីវប្បធម៌ ប្រពៃណី អរិយធម៌របស់ខ្លួនឱ្យកាន់តែច្បាស់ ដែលកម្មសិក្សានេះដែរមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែតុលា ឆ្នាំ២០២៣។ លោកបណ្ឌិត កុល សារូ សាស្ដ្រចារ្យនៃសាកលវិទ្យាល័យខេមរៈ និងជាអ្នកដឹកនាំក្រុមនិស្សិត បានឲ្យដឹងថា...
ព័ត៌មានលំអិតអាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការខ្សែទស្សនាថ្មីនៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ ដើម្បីសម្រួលដល់ការដើរទស្សនារបស់ភ្ញៀវទេសចរកាន់តែងាយស្រួល និងគ្រប់ជ្រុងជ្រោយ។ លោក ខឿន កុសល់ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទចៅសាយទេវតា ធម្មនន្ទ និងខ្លោងទ្វារជ័យ លើកឡើងថា ខ្សែទស្សនាថ្មីនេះអាជ្ញាធរជាតិអប្សរាបានរៀបចំជាពីរខ្សែ ដោយសារខ្សែទី១ គឺមានចម្ងាយខ្លី ដែលភ្ញៀវអាចឈប់យានជំនិះនៅផ្នែកខាងជើង និងដើរចូលតាមច្រកខាងកើត ប្រាសាទចៅសាយទេវតា ហើយចេញតាមច្រកខាងជើងដដែល។ ចំណែកខ្សែទី២...
ព័ត៌មានលំអិតក្រុមអ្នកជំនាញ ជិតបញ្ចប់ការងារជួសជុលប្រាសាទតាព្រហ្មកិលហើយ ពោលគឺនៅបង្ហើយតែការងារនៅសេសសល់មួយចំនួនទៀតប៉ុណ្ណោះ បើសិនមិនមានបញ្ហារាំងស្ទះណាមួយទេ កិច្ចការនេះនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខ។ លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបានឱ្យដឹងថា តាមរយៈការខិតខំប្រឹងប្រែងកន្លងមករបស់ក្រុមអ្នកជំនាញ បានដំណើរការជួសជុលប្រាសាទតាព្រហ្មកិល ដោយចាប់ផ្តើមកាលពីពាក់កណ្តាលឆ្នាំ២០២៣មក។ បច្ចុប្បន្នកិច្ចការងារនេះ សម្រេចលទ្ធផលបានប្រមាណ៧០ភាគរយ គ្រោងនិងបញ្ចប់គម្រោងជួសជុលនាចុងឆ្នាំ២០២៣ខាងមុខ។ លោកបន្តថា ប្រាសាទព្រហ្មកិលបានរងការខូចខាតទ្រុឌទ្រោមខ្លាំង...
ព័ត៌មានលំអិតក្រោយការបើកសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងស្របពេលកំណើននៃរដូវកាលទេសចរណ៍ ឬ High Season នេះ ស្ថានភាពភ្ញៀវទេសចរណ៍អន្តរជាតិ ទិញសំបុត្រចូលទស្សនាប្រាសាទអង្គរ និងប្រាសាទកោះកេរ មានការកើនឡើងក្នុងចន្លោះប្រមាណជាង១ ៨០០នាក់ ទៅជាង ២ ២០០នាក់ ក្នុងមួយថ្ងៃ នេះបើតាមការឱ្យដឹងពីឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ តាមប្រព័ន្ធតេឡេក្រាម...
ព័ត៌មានលំអិតគម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័ន នឹងត្រូវបញ្ជប់នាពេលឆាប់ៗខាងមុខនេះ ខណៈអ្នកក្រុមជំនាញកំពុងញាប់ដៃជើងបង្ហើយការងារដែលនៅសេសសល់។ បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័ន លោក ជា សារិទ្ធ មានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២៤ ខែតុលានេះថា បច្ចុប្បន្ន ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងពន្លឿនការជួសជុលបង្ហើយពង្រឹងជើងទំនប់ខាងលិច(នៃបារាយណ៍ជ័យតដាក) ដែលមានសភាពទ្រុឌទ្រោមខ្លាំង ដោយសារតែទឹកហូរច្រោះកំណកដី។ លោកថា ទំនប់មួយនេះតភ្ជាប់ពីខឿនកំពង់ទឹកទៅកាន់ផ្លូវចូលប្រាសាទព្រះខ័នខាងកើត ។...
ព័ត៌មានលំអិតឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នេះ គឺធ្វើឡើងដើមី្បរំលឹក និង គោរពដល់វីរៈភាពនៃបុព្វបុរសទាហានជើង ទឹកជំនាន់ដើម ដែលបានពលីជិវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹកក្នុងការកម្ចាត់ពួកសត្រូវឈ្លានពានហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិអង្គរនៃយើង ហើយរំពឹងទុកថា នឹងមានអ្នកទេសចរជាតិ អន្តរជាតិយ៉ាងច្រើនមកចូលរួមកម្សាន្តសប្បាយនៅក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប...
ព័ត៌មានលំអិតយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា គិតត្រឹមរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៣-១៤-១៥ ខែតុលា នាថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣នេះ ខេត្តសៀមរាប មានវត្តមានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ១៣២.០៥១នាក់ ដែលបានមកលេងកម្សាន្តនៅតាមតំបន់រមណីដ្ឋាននានា ក្នុងខេត្តសៀមរាប។ របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំង ១៣២.០៥១នាក់ ក្នុងនោះទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តចំនួន ១២៥.៤៤៩នាក់...
ព័ត៌មានលំអិតស្របតាមអនុសាសន៍របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃបិណ្ឌទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង ដើម្បីជូនដំណើរប្រជាពលរដ្ឋទូទៅដោយឥតគិតថ្លៃ ក្នុងការធ្វើដំណើរទៅជួបជុំគ្រួសារនៅស្រុកកំណើត នៅតាមបណ្ដាខេត្តនានា។ ក្នុងនោះ រថយន្តក្រុងពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប មានចំនួនសរុប...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាប បានជំរុញដល់គ្រប់វិស័យឯកជនក្នុងខេត្ត ត្រូវពង្រឹងគុណភាពបន្ថែមទៀតទៅលើគ្រប់អាជីវកម្មរបស់ខ្លួន ដើម្បីចូលរួមជាមួយអាជ្ញាធរខេត្ត ផ្ដល់ជូននូវសេវាកម្មប្រកបដោយគុណភាពដល់ភ្ញៀវទេសចរ ស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ២០២១-២០៣៥ និងផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦ ដែលធ្វើយ៉ាងណាទាក់ទាញភ្ញៀវ ទេសចរអន្តរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុង ឱ្យត្រលប់មកកម្សាន្តក្នុងខេត្តសៀមរាបឡើងវិញ។ ថ្លៃងក្នុងពិធីបើកឲ្យដំណើរការផ្ទះល្មូន ក្នុងជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វ នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប...
ព័ត៌មានលំអិតថ្លែងក្នុងយុទ្ឋនាការដាំកូនឈើចម្រុះប្រមាណជា២ពាន់ដើម និងស្មៅ ១ពាន់ម៉ែត្រក្រឡា នៅតំបន់អង្គរវត្ត នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ រដ្ឋមន្ដ្រីក្រសួងវប្បធម៌ បានវាយតម្លៃខ្ពស់ក្នុងភាពជាដៃគូរវាងស្ថាប័នរដ្ឋនិងវិស័យឯកជន ក្នុងការចូលរួមដាំកូនឈើនៅតំបន់អង្គរក៏ដូចជាតំបន់ដ៏ទៃទៀត ព្រោះដើមឈើផ្តល់សារៈប្រយោជន៍ច្រើនមិនអាចនឹងគណនាបាននោះទេ ជារួម ការដាំកូនឈើធ្វើឲ្យបរិយាកាសបរិស្ថានធម្មជាតិកាន់តែល្អប្រសើរឡើង និងរក្សាលំនឹងគ្រឺះប្រាសាទព្រមទាំងជួយកាត់បន្ថយឥទ្ធិពលជាអវិជ្ជមានពីការប្រែប្រួលអាកាសធាតុ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកការចូលរួមដាំកូនឈើរបស់វិស័យឯកជន...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.