យោងតាមគ្រឹះស្ថានអង្គរ គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរចំនួន ៥៦៧ ៦៧៣នាក់ រកចំណូលបានចំនួន ២៦ ៣១៦ ២២១ដុល្លារ កើនឡើងជាង៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ខណៈភ្ញៀវទិញសំបុត្រចូលទស្សនាប្រាសាទបេងមាលាមានចំនួន ៨ ១៩៩នាក់ រកចំណូលបាន ៨១ ៩៩០ដុល្លារ។ ដោយឡែកក្នុងខែមិថុនា ឆ្នាំ២០២៥នេះវិញ...
ព័ត៌មានលំអិតថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលវិក្រឹតការមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាប ឆ្នាំ២០២៥ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ត្រូវបន្តអភិវឌ្ឍន៍សមត្ថភាព និងជំនាញឱ្យជាប់ជាប្រចាំ ពិសេសត្រូវមានឆន្ទៈរួបរួមសាមគ្គីគ្នាតែមួយ ឈរលើស្មារតីមហាគ្រួសារវិស័យទេសចរណ៍ ត្រូវតម្កល់ឧត្ដមប្រយោជន៍ជាតិ និងកិត្តិយសជាតិជាធំ ដោយត្រូវប្រតិបត្តិវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់...
ព័ត៌មានលំអិតនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូចុះត្រួតពិនិត្យស្ថានភាពផ្លូវមួយខ្សែ ប្រវែង ១ ៥០០ម៉ែត្រ តភ្ជាប់ពីផ្លូវវៀងតំបន់អង្គរ ចូលទៅកាន់ប្រាសាទបន្ទាយធំ និងប្រាសាទព្រះខ័ន ជាលក្ខណៈផ្លូវលំដែលសម្បូរទៅដោយដើមឈើតូចធំ...
ព័ត៌មានលំអិតថ្លែងក្នុងព្រឹត្តិការណ៍ទិវាយោគៈអន្តរជាតិ លើកទី១១ លើកទឹកដីនៃខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានបង្ហាញថា ព្រឹត្តិការណ៍នេះ ជាចលករមួយដ៏សំខាន់ ក្នុងជួយជំរុញដល់វិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសខេត្តសៀមរាបផ្ទាល់ តាមរយៈការចូលរួមផ្សព្វផ្សាយពីតំបន់អង្គរ ទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តសៀមរាប ឱ្យកាន់តែច្រើនឡើង។...
ព័ត៌មានលំអិតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC Angkor) និងសំបូរព្រៃគុក បានបើកជាផ្លូវការ នូវកិច្ចប្រជុំបច្ចេកទេសលើកទី៤០ ស្ដីពីកិច្ចការពារនិងអភិរក្សបេតិកភណ្ឌ ដែលកិច្ចប្រជុំដំណើរការទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០២៥នេះ នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ នៃខេត្តសៀមរាប។ កិច្ចប្រជុំបច្ចេកទេសនេះដែរ ប្រព្រឹត្តិទៅក្រោមការសម្របសម្រួលពីសហប្រធាន លោក Kensuke Nagase ជារដ្ឋមន្ត្រី...
ព័ត៌មានលំអិតថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោកស្រី ម៉មនី រង្សី អភិបាលរងខេត្តសៀមរាប បានជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ដ្រី និងគ្រួសារខ្មែរ និងបន្តលុបបំបាត់ឱ្យបាននូវភាពអសកម្មទាំងឡាយក្នុងសង្គម តាមរយៈការចូលរួមដោះស្រាយទាំងស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ តុលាការ ដៃគូអភិវឌ្ឍន៍...
ព័ត៌មានលំអិតបុណ្យសមុទ្រទឹកសាបកម្ពុជា លើកទី៣ នឹងត្រូវរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥នេះ នៅតំបន់សហគមន៍កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីដឹងគុណទន្លេសាប ដោយចលនាមហាជនឱ្យចូលរួមថែរក្សាអនាម័យបរិស្ថាន ការពារសុខភាពបឹងទន្លេសាប ដោយត្រូវផ្លាស់ប្ដូរទម្លាប់រស់នៅស្អាត ឈប់បោះសំរាមគ្រប់ប្រភេទចូលទៅក្នុងទឹកបឹងទន្លេសាប ពិសេសសំរាមប្លាស្ទិក។ បើតាម លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង...
ព័ត៌មានលំអិតថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្រី្ត នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) បានស្នើដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តជំរុញការអភិវឌ្ឍន៍គោលដៅទេសចរណ៍របស់ខេត្តសៀមរាប ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត ដើម្បីជាស្នូលនៃការបង្កើនចំនួនភ្ញៀវទេសចរចូលមកកម្សាន្ត។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ថោង...
ព័ត៌មានលំអិតឯកឧត្ដម ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកឡើងថាការប្រើប្រាស់បណ្ដាញសង្គម ការបង្កើតមាតិកាទេសចរណ៍ឌីជីថល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា និងទាក់ទាញទេសចរណ៍ឱ្យមកទស្សនា និងអ្នកវិនិយោគក្នុងវិស័យទេសចរណ៍ ឱ្យបានកាន់តែច្រើនបន្ថែមទៀតមកកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ចេញនូវសកម្មភាពក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរ។ ការលើកឡើងបែបនេះរបស់ឯកឧត្ដម ហ៊ុល សីលា បានធ្វើឡើងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលឯកឧត្ដម ថ្លែងបើកសិក្ខាសាលា ស្តីពីការបង្កើតមាតិកាទេសចរណ៍ឌីជីថល...
ព័ត៌មានលំអិតនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥នេះ កម្ពុជា-កូរ៉េ បានសហការរៀបចំកម្មវិធីវប្បធម៌កូរ៉េ K-POP World Festival ២០២៥ លើកទី៦ ដើម្បីលើកស្ទួយទំនាក់ទំនង និងបង្កើនមិត្តភាពកម្ពុជា-កូរ៉េ នៅផ្សារហេរីថេកវ៉ក ក្រុងសៀមរាប ដោយពិធីនេះក៏មានការចូលរួមពី លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប។ សម្រាប់កម្មវិធីនេះដែរ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.