ប្រធានសមាគមក្លិបទេសចរណ៍ខេត្តសៀមរាបបង្ហាញថា ទេសចរវត្តអារាមជាផលិតផលទេសចរណ៍មួយ ដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្ត លោក ហ្វី លិបកៅ ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប បានឱ្យដឹងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះថា នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសឡើងវិញយ៉ាងពេញលេញនោះ ឥឡូវនេះ យើងចាប់ផ្តើមឃើញភ្ញៀវបរទេសហូរចូលមកទស្សនាកម្ពុជា ជាបន្តបន្ទាប់ ជាពិសេសនៅខេត្តសៀមរាបតែម្តង។ ជាក់ស្តែង នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបទទួលបានជើងហោះហើរចាប់ពី១០ជើង ទៅ១២ជើង...
ព័ត៌មានលំអិតអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួយសង្គ្រោះប្រាសាទបុរាណមួយនេះ ដើម្បីឱ្យគេចផុតពីការបាត់បង់ទៅថ្ងៃមុខ តាមរយៈមធ្យោបាយជួយសង្រ្គោះបន្ទាន់ដោយប្រើប្រាស់បច្ចេកទេសទល់ទ្រ និងជួសជុលពង្រឹងរចនាសម្ពន្ធឥដ្ឋដោយផ្នែកៗ។ លោក តាន់ សុផល អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះថា សំណង់ប្រាសាទខ្នារផ្ទោលនេះ ជាមរតកបេតិកភណ្ឌជាតិមានតម្លៃខ្លាំង ដែលត្រូវយកចិត្តទុកដាក់ថែរក្សា និងការពារកម្រិតខ្ពស់ ព្រោះវាកំពុងស្ថិតនៅរូបរាងច្បាស់លាស់ដែលអាចឱ្យភ្ញៀវទេសចរទស្សនា និងស្វែងយល់បានច្បាស់អំពីសំណង់ស្ថាបត្យកម្មខ្មែរ...
ព័ត៌មានលំអិតមន្ដ្រីជំនាញជួសជុលប្រាសាទបុរាណ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ខ្លោងទ្វារតាកាវ ខាងលិចប្រាសាទបាយ័ន នឹងក្លាយទៅជាគោលដៅទេសចរណ៍ថ្មីមួយទៀត បន្ទាប់ពីការជួសជុលរួចរាល់ ខណៈដែលក្លោងទ្វារផ្សេងទៀតនៃប្រាសាទក្រុងអង្គរធំ បាននឹងកំពុងទាក់ទាញអ្នកទេសចរជាហូរហែរ។ ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាងអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះថា ខ្លោងទ្វារតាកាវ ស្ថិតនៅទិសខាងលិចនៃក្រុងអង្គរធំ ដែលធ្លាប់តែមានភាពទ្រុឌទ្រោមដោយសារអាយុកាល...
ព័ត៌មានលំអិតនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ អង្គការស្លាបព្រាកម្ពុជាបានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គសិក្សាឆ្នាំ២០២១-២០២២ ដល់សិក្ខាកាមជំនាន់ទី១ ចំនួន ៥០រូបក្នុងខេត្តសៀមរាប ដែលបានបញ្ចប់វគ្គសិក្សាអស់រយៈពេលពេញមួយឆ្នាំដោយជោគជ័យ លើជំនាញផ្នែកគេហកិច្ច សេវាកម្មអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញឆុងកាហ្វេ ព្រមទាំងចំណេះដឹងមួយចំនួនទៀត។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍...
ព័ត៌មានលំអិតមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប និងឥណ្ឌា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានសម្ពោធព្រះគណេស និងរូបសំណាកលោក ធារូវ៉ាលលូវើរ ទស្សនវិទូឥណ្ឌា និងបានប្រសិទ្ធិនាមទីតាំងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាបនេះ ជាសួនច្បារមិត្តភាពកម្ពុជា-ឥណ្ឌា។ ពិធីសម្ពោធនេះ មានការចូលរួមពីសំណាក់លោកជំទាវ ចន្ទីរ៉ា ព្រីយ៉ាងហ្គា រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន សិល្បៈ...
ព័ត៌មានលំអិតគិតដល់ដំណាច់ឆ្នាំ២០២២ខាងមុខនេះ ក្រសួងទេសចរណ៍ព្យាករណ៍ថា ប្រទេសកម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពី ១លាន ៥០ម៉ឹននាក់ ទៅដល់ ២លាននាក់ ខណៈក្នុងរយៈពេល៨ខែនេះ កម្ពុជា ទទួលបានអ្នកទេសចរណ៍បរទេសប្រមាណជិត ១លាននាក់រួចទៅហើយ ទន្ទឹមនោះ ទេសចរផ្ទៃក្នុងក៏នឹងអាចកើនពី១០ ទៅ១១លាននាក់ផងដែរ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ...
ព័ត៌មានលំអិតយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹងថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិចំនួន ១៤៣,៤៧០នាក់ បានមកដើរកំសាន្ដនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប។ របាយណ៍ការណ៍ដដែលបានបង្ហាញថា ក្នុងចំណោមអ្នកទេសចរ ១៤៣.៤៧០នាក់ ដែលបានមកកំសាន្ដនៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ក្នុងភ្ញៀវទេសចរណ៍ជាតិ និងប្រជាពលរដ្ឋក្នុងខេត្តមានចំនួនប្រមាណ ១៤០,០០០នាក់...
ព័ត៌មានលំអិតភ្ញៀវទេសចរជាតិ និងអន្ដរជាតិរាប់ពាន់នាក់ បាននាំគ្នាទៅទស្សនារមណីយដ្ឋានអង្គរ នាឱកាសនៃថ្ងៃឈប់សម្រាប់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ដែលជាថ្ងៃទីមួយ។ ក្រុមអ្នកទេសចរជាតិបានឱ្យដឹងដូចៗគ្នាថា ពិធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះចំថ្ងៃឈប់សម្រាកច្រើនថ្ងៃ ហើយស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ទើបពួកគាត់មានឱកាសដើរកំសាន្។ ជាមួយគ្នានោះការដើរកំសាន្ដនៅប្រាសាទអង្គរវត្ដ ស្របពេលប្រទេសជាតិមានសុខសន្ដិភាព ផ្លូវថ្នល់មានការអភិវឌ្ឍ ងាយស្រួលធ្វើដំណើរ ជាពិសេសការទៅទស្សនាអង្គរ ក៏ជាការលើកស្ទួយនូវតម្លៃវប្បធម៌ខ្មែរផងដែរ។ ពួកគាត់បានសម្ដែងការរីករាយ...
ព័ត៌មានលំអិតអ្នកទេសចរបានសម្ដែងការសប្បាយរីករាយក្នុងការដើរកំសាន្ដនៅរមណីយដ្ឋានអង្គរ នាឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២២នេះ បន្ទាប់ពីខកខានរយៈពេល ២ឆ្នាំកន្លងមក ដោយសារការរីករាលដាល់នៃជំងឺកូវីដ-១៩។ ហើយដំណើរកំសាន្ដបានសប្បាយនាឆ្នាំនេះដែរ បានបង្ហាញថា រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ខ្ពស់ ចំពោះផ្លូវថ្នល់ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំពួកគេងាយស្រួលធ្វើដំណើរទេសចរណ៍។ អ្នកទេសចរពួកគាត់បានលើកឡើងថា ពួកគាត់ដើរកំសាន្ដជាច្រើនកន្លែង ជាពិសេសនៅប្រាសាទអង្គរវត្ត មានការជួយសម្រួលសណ្ដាប់ធ្នាប់ល្អ ពីមន្ដ្រីសន្ដាប់ធ្នាប់អាជ្ញាធរជាតិអប្សរា ខណៈដែលអ្នកដំណើរកំសាន្ដនៅប្រាសាទអង្គរវត្ដនាឆ្នាំនេះ កើនឡើងគួរឱ្យកត់សំគាល់។ ពួកគាត់បន្ដថា ការកំសាន្ដនៅខេត្ដសៀមរាប...
ព័ត៌មានលំអិតក្នុងក្របខ័ណ្ឌអនុវត្តគម្រោង «ដាក់ដំណើរការឡើងវិញនូវសហគមន៍ទេសចរណ៍បារាយណ៍ជយតដាក» ក្រោមជំនួយឧបត្ថម្ភពីអង្កការ GIZ សម្របសម្រួលដោយអង្គការយូណេស្កូ នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឡុង កុសល អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ហង់ ពៅ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.