Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ស្តីពីការដាក់ឱ្យដំណើរការខ្សែទស្សនាចរណ៍ ក្នុងបារាយណ៍ជយតដាកដោយជិះទូក និងកង់

ដោយ Pothe Thun
20/09/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ស្តីពីការដាក់ឱ្យដំណើរការខ្សែទស្សនាចរណ៍ ក្នុងបារាយណ៍ជយតដាកដោយជិះទូក និងកង់
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងក្របខ័ណ្ឌអនុវត្តគម្រោង «ដាក់ដំណើរការឡើងវិញនូវសហគមន៍ទេសចរណ៍បារាយណ៍ជយតដាក» ក្រោមជំនួយឧបត្ថម្ភពីអង្កការ GIZ សម្របសម្រួលដោយអង្គការយូណេស្កូ នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឡុង កុសល អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍កាលពីថ្ងៃទី១៩ ខែកញ្ញានេះថា សិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ គឺជាការដាក់ដំណើរការខ្សែទស្សនាជិះទូកក្នុងបារាយ៍ជយតដាក (បារាយណ៍ខាងជើង ឬបារាយណ៍នាគព័ន្ធ) និងខ្សែទស្សនាជិះកង់របស់«សហគមន៍ទេសចរណ៍បារាយណ៍ជយតដាក»។ សិក្ខាកាមចូលរួមមានចំនួន ៣០នាក់ អញ្ជើញមកពីមន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន អង្គភាពនគរបាលបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ គ្រឹះស្ថានអង្គរ រដ្ឋបាលស្រុកអង្គរធំ សមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្រុមហ៊ុនទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ សមាគមន៍មគ្គុទ្ទេសក៍ទេសចរ ក្លឹបទេសចរណ៍ខេត្តសៀមរាប និងតំណាងសហគមន៍ទេសចរណ៍ បារាយណ៍ជយតដាក។

ឯកឧត្តមអគ្គនាយករង មានប្រសាសន៍ថាកម្មវិធីដោយការសាកល្បងខ្សែទស្សនាជិះកង់ចេញពី ប្រាសាទតាកែវ ឆ្លងកាត់ និងទស្សនាប្រាសាទតានៃ ស្ពានយោលឆ្លងស្ទឹងសៀមរាប រានទស្សនាបារាយណ៍ខាងជើង ទ្វារទឹក និងជាទំនប់បង្ហៀរទឹកបារាយណ៍ខាងជើង ស្ថានីយបណ្តុះកូនឈើ របស់អាជ្ញាធរជាតិអប្សរាប្រាសាទព្រះខ័ន និងប្រាសាទព្រះខ័ន។ សិក្ខាកាមបានស្តាប់ពីបទបង្ហាញស្តីពីការរៀបចំសហគមន៍ និងការគ្រប់គ្រង ព្រមទាំងសេវាកម្មទេសចរណ៍ជិះទូក និងជិះកង់ដែលសហគមន៍ទេសចរណ៍បារាយណ៍ជយតដាក គ្រោងដាក់បំរើជូនភ្ញៀវទេសចរ និងបានជជែកពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកយ៉ាងផុសផុលស្តីពី «ការកំណត់តម្លៃសេវាកម្ម និងការចូលរួមរបស់អ្នកពាក់ព័ន្ធ ក្នុងការទ្រទ្រង់ដំណើរការ និងផ្សព្វផ្សាយពីសហគមន៍» ។ ខ្សែទស្សនាដោយជិះកង់គយគន់ទេសភាពធម្មជាតិ ស្រូបយកខ្យល់បរិសុទ្ធ ព្រមទាំងបានស្វែងយល់ពីប្រព័ន្ធធារាសាស្រ្ត សម័យអង្គរ រួមទាំងខ្សែទស្សនាជិះទូកអុំ បែបបុរាណនៅក្នុងបារាយណ៍ជយតដាក សុទ្ធសឹងតែជាផលិតផល ទេសចរណ៍ថ្មីនៃអង្គរ ដែលមិនប៉ះពាល់ដល់បរិស្ថាន។

លទ្ធផលនៃកិច្ចពិគ្រោះយោបល់ប្រកបដោយផ្លែផ្កានេះ នឹងត្រូវសរុបជូនថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹក នាំនៃសហគមន៍ទេសចរណ៍ បារាយណ៍ជយតដាក ដើម្បីពិនិត្យ និងសម្រេច៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក បូ សាវី

Tags: អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារក្រុមប្រឹក្សាជាតិគាំពារសង្គមចុះពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋ ដែលព្រមផ្លាស់ប្តូរលំនៅដ្ឋានពីតំបន់អង្គរ និងតាមមាត់ស្ទឹងសៀមរាប មកកាន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី

ក្រុមការងារក្រុមប្រឹក្សាជាតិគាំពារសង្គមចុះពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋ ដែលព្រមផ្លាស់ប្តូរលំនៅដ្ឋានពីតំបន់អង្គរ និងតាមមាត់ស្ទឹងសៀមរាប មកកាន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី

អភិបាលរងខេត្តសៀមរាប៤រូប និងនាយករដ្ឋបាលសាលាខេត្ត ១រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ

អភិបាលរងខេត្តសៀមរាប៤រូប និងនាយករដ្ឋបាលសាលាខេត្ត ១រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ពិភាក្សាអំពីបញ្ហាល្បែងស៊ីសងខុសច្បាប់ ការត្រៀមបង្ការសង្គ្រោះក្នុងគ្រោះមហន្តរាយនានា

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ពិភាក្សាអំពីបញ្ហាល្បែងស៊ីសងខុសច្បាប់ ការត្រៀមបង្ការសង្គ្រោះក្នុងគ្រោះមហន្តរាយនានា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.