Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលរងខេត្តសៀមរាប៤រូប និងនាយករដ្ឋបាលសាលាខេត្ត ១រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ

ដោយ Pothe Thun
20/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលរងខេត្តសៀមរាប៤រូប និងនាយករដ្ឋបាលសាលាខេត្ត ១រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ
156
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អភិបាលរងខេត្តសៀមរាបថ្មីចំនួន ៤រូប និងនាយករដ្ឋបាលសាលាខេត្ត ១រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងវត្តមានការចូលរួមពីសំណាក់ គណៈអភិបាលខេត្ត ក្រុងស្រុក ថ្នាក់ដឹកនាំអង្គភាពមន្ទីរនានាក្នុងខេត្ត មេឃុំ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ រួមនឹងមន្ត្រិរាជការជាច្រើនរូបទៀត។

ក្នុងឱកាសនោះឯកឧត្តម ទៀ សីហា បានលើកឡើងអំពីសកម្មភាព និងសមិទ្ធផលនានាក្នុងខេត្ត ដែលបានកើតឡើងពីការខិតខំប្រឹងប្រែង រួមគ្នារវាងថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពជំនាញជុំវិញខេត្ត។ កិច្ចការអភិវឌ្ឍន៍ទាំងអស់នេះដែរ គឺមានគោលបំណងបម្រើរផលប្រយោជន៍ទូទៅ ដើម្បីជាការបង្កើតការងារ និងប្រាក់ចំណូល ជូនប្រជាពលរដ្ឋស្របតាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ជាក់ស្តែងអត្រាភាពក្រក្រីរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានការថយចុះជាលំដាប់ក្នុងឆ្នាំ២០២២នេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងក្នុងពិធីនោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្តត្រូវតែប្រឹងប្រែងអភិវឌ្ឍន៍ខេត្តឲ្យល្អ និងត្រូវគិតគូរពីបញ្ហាមួយចំនួន ដូចជា៖ ទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានល្អតាមរយៈកាផ្សព្វផ្សាយវិធានការ របស់ក្រសួងសុខាភិបាល និងត្រូវពិនិត្យ ដោះស្រាយរាល់ជំលោះ តម្រូវការរបស់ប្រជាពលរដ្ឋអោយបានត្រឹមត្រូវ និងច្បាស់លាស់ និងដោយសន្តិវិធី ទប់ស្កាត់ និងបង្រ្កាបឲ្យខាងតែបាន ចំពោះបញ្ហាគ្រឿងញៀន។ ឯកឧត្តម ក៏បានសំដែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត ដែឡមានការសហការគ្នាល្អ ក្នុងការអភិវឌ្ឍន៍ឲ្យខេត្តសៀមរាប មានការរីកចម្រើនគួរឲ្យកត់សម្គាល់។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រុញដល់អភិបាលរងខេត្ត ក៏ដូចនាយករដ្ឋបាលសាលាខេត្ត ដែលទើបតែប្រកាសចូលការន់តំណែងថ្មី ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្ត ឲ្យទទួលបានភាពរីកចម្រើនទៅមុខជាលំដាប់ និងត្រូវចុះមូលដ្ឋានឲ្យបានជាប្រចាំ នឹងដឹងពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវដោះស្រាយរាល់បញ្ហ ដែលកើតមាននៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា។ ឯកឧត្តមក៏បានធ្វើការណែនាំមួយចំនួនដល់អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ លើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព សំខាន់នូវអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី លើការបង្ក្រាបបទល្មើសគ្រប់រូបភាព ពិសេសល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ត្រូវចេះរួមសហការគ្នា ក្នុងការកែប្រែមុខមាត់ខេត្តទេសចរណ៍មួយនេះ ឲ្យកាន់តែមានការអភិវឌ្ឍន៍ជាបន្តទៀត ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងចូលរួមលើកកម្ពស់សេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើងថែមទៀត និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានសុំណូមពរដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសាងខេត្តឲ្យទទួលបានជោគជ័យថែមទៀត។

សូមជម្រាបជូនថា អភិបាលរងខេត្តសៀមរាបថ្មី ៤រូប ដែលប្រកាសចូលកាន់តំណែងនាពេលនេះរួមមាន៖ លោក សុខ ថុល ឋានន្តរស័កឧត្តមមន្ត្រីថ្នាក់លេខ៥ , លោកស្រី ម៉ននី រងី្ស ឋានន្តរស័កឧត្តមមន្ត្រីថ្នាក់លេខ៦ , លោក ឃឹម ហ្វីណង់ ឋានន្តរស័ក វរៈមន្ត្រីថ្នាក់លេខ៥ និង លោក យុន លីនណេ ឋានន្តរស័កឧត្តមមន្ត្រី ថ្នាក់លេខ៤ ត្រូវបានប្រកាសតែងតាំងជាអភិបាលរងខេត្តសៀមរាប និង លោក លី វណ្ណៈ នាយករងរដ្ឋបាល ឋានន្តរស័កវរៈមន្ត្រីថ្នាក់លេខ១ មកជានាយករដ្ឋបាលសាលាខេត្ត៕

 

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: អភិបាលរង​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ពិភាក្សាអំពីបញ្ហាល្បែងស៊ីសងខុសច្បាប់ ការត្រៀមបង្ការសង្គ្រោះក្នុងគ្រោះមហន្តរាយនានា

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ពិភាក្សាអំពីបញ្ហាល្បែងស៊ីសងខុសច្បាប់ ការត្រៀមបង្ការសង្គ្រោះក្នុងគ្រោះមហន្តរាយនានា

កិច្ចប្រជុំក្រុមការងារពាក់ព័ន្ធនឹងជីវភាព មុខរបរ ការងារ សុខភាព អនាម័យ និងការសិក្សារបស់កុមារ របស់ប្រជាពលរដ្ឋនៅចំការលោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី

កិច្ចប្រជុំក្រុមការងារពាក់ព័ន្ធនឹងជីវភាព មុខរបរ ការងារ សុខភាព អនាម័យ និងការសិក្សារបស់កុមារ របស់ប្រជាពលរដ្ឋនៅចំការលោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី

លំនៅឋានពលរដ្ឋក្នុងស្រុកស្រីស្នំ ជាង ១,៧០០គ្រួសារ និងដំណាំស្រូវដំឡូងមីជាង ៤ពាន់ហិកតាទៀត កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់

លំនៅឋានពលរដ្ឋក្នុងស្រុកស្រីស្នំ ជាង ១,៧០០គ្រួសារ និងដំណាំស្រូវដំឡូងមីជាង ៤ពាន់ហិកតាទៀត កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.