Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារក្រុមប្រឹក្សាជាតិគាំពារសង្គមចុះពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋ ដែលព្រមផ្លាស់ប្តូរលំនៅដ្ឋានពីតំបន់អង្គរ និងតាមមាត់ស្ទឹងសៀមរាប មកកាន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី

ដោយ Pothe Thun
20/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមការងារក្រុមប្រឹក្សាជាតិគាំពារសង្គមចុះពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋ ដែលព្រមផ្លាស់ប្តូរលំនៅដ្ឋានពីតំបន់អង្គរ និងតាមមាត់ស្ទឹងសៀមរាប មកកាន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី
72
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលព្រមផ្លាស់ប្តូរលំនៅដ្ឋានពីតំបន់រមណីយដ្ឋានអង្គរ និងតាមមាត់ស្ទឹងសៀមរាប មកកាន់ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ក្នុងឱកាសចុះពិនិត្យនេះមានការចូលរួមពីតំណាងក្រសួងផែនការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ គាំពារសង្គមកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ក្នុងគោលបំណងចុះពិនិត្យ សំណេះសំណាល និងសម្របសម្រួលជំរុញការផ្តល់កិច្ចគាំពារសង្គមផ្សេងៗ និងការផ្តល់បណ្ណសមធម៌ជូនប្រជាពលរដ្ឋ ដែលជាការប្រតិបត្តិតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងតាមការចង្អុលបង្ហាញរបស់ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។

ឯកឧត្តម រស់ សីលវ៉ា មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន ព្រះរាជាណាចក្រកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ ស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់មួយ មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ បច្ចុប្បន្នកម្ពុជាបាននឹងកំពុងជំរុញការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ជាពិសេសការជួយគាំពារគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ជាក់ស្តែងប្រជាពលរដ្ឋក្រីក្រពិតប្រាកដដែលងាយរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារតែវិបត្តិកូវីដ-១៩ ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹងជិត ៣លាននាក់ ទទួលបានការឧបត្តម្ភជាសាច់ប្រាក់ប្រចាំខែ ចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន ដោយរាជរដ្ឋាភិបាលកម្ពុជា បានចំណាយអស់ជាង ៣ពាន់ ១រយប៊ីលាន ស្មើនឹងប្រមាណ ៧៧៥លានដុល្លារអាមេរិក គិតត្រឹមខែសីហា ឆ្នាំ២០២២នេះ ដែលជាថវិកាផ្តល់សេវាគាំពារសង្គមដ៏ធំមួយមិនធ្លាប់មានពីមុនមក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ទៀតថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រុមការងារនៃក្រុមប្រឹក្សាជាតិគាំពារសង្គម នឹងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា សម្របសម្រួលផ្តល់សេវាគាំពារសង្គមនានាជូនបងប្អូនដែលព្រមផ្លាស់ប្តូរលំនៅដ្ឋានពីតំបន់រមណីយដ្ឋានអង្គរ និងតាមមាត់ស្ទឹងសៀមរាប មកកាន់ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ តាមរយៈការចេញបណ្ណសមធម៌ (បណ្ណក្រីក្រ) ក៏ដូចជាដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ឯកឧត្តម ក៏បានស្នើរឱ្យគ្រប់តំណាងភាគីពាក់ព័ន្ធសហការគ្នាដើម្បីសម្រួលដល់ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋឱ្យបានរលូន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើគិតគូរលទ្ធភាពផ្តល់ការគាំទ្រនានា ដោយក្នុងនោះការងារផ្តល់សេវាគាំពារសង្គមដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយការផ្លាស់ប្តូរទីលំនៅផងដែរ។

សូមបញ្ជាក់ជូនថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយមួយចំនួន ដើម្បីអភិវឌ្ឍ និងលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ ដែលនឹងត្រូវផ្លាស់មកតាំងទីថ្មីនៅតំបន់ភូមិធម្មជាតិរុនតាឯកនេះ។ គោលនយោបាយទាំងនោះ រួមមានការធានាការដឹកជញ្ជូនសម្ភារពីទីតាំងចាស់មកទីតាំងថ្មី ផ្តល់ថវិកា ១,២០០,០០០រៀល ស័ង្កសី ៣០សន្លឹក ក្នុងមួយគ្រួសារ ដើម្បីរួមចំណែកកសាងលំនៅឋាន និងផ្តល់សមធម៌ ទាំងសម្រាប់ពលរដ្ឋទើបស្ម័គ្រចិត្តមកថ្មី នៅភូមិត្រពាំងសេស និងទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប និងពលរដ្ឋ ៥៩៤គ្រួសារ ដែលរើមកពីតំបន់មាត់ស្ទឹងសៀមរាប ក្នុងឆ្នាំ២០២០ផង៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលរងខេត្តសៀមរាប៤រូប និងនាយករដ្ឋបាលសាលាខេត្ត ១រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ

អភិបាលរងខេត្តសៀមរាប៤រូប និងនាយករដ្ឋបាលសាលាខេត្ត ១រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ពិភាក្សាអំពីបញ្ហាល្បែងស៊ីសងខុសច្បាប់ ការត្រៀមបង្ការសង្គ្រោះក្នុងគ្រោះមហន្តរាយនានា

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ពិភាក្សាអំពីបញ្ហាល្បែងស៊ីសងខុសច្បាប់ ការត្រៀមបង្ការសង្គ្រោះក្នុងគ្រោះមហន្តរាយនានា

កិច្ចប្រជុំក្រុមការងារពាក់ព័ន្ធនឹងជីវភាព មុខរបរ ការងារ សុខភាព អនាម័យ និងការសិក្សារបស់កុមារ របស់ប្រជាពលរដ្ឋនៅចំការលោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី

កិច្ចប្រជុំក្រុមការងារពាក់ព័ន្ធនឹងជីវភាព មុខរបរ ការងារ សុខភាព អនាម័យ និងការសិក្សារបស់កុមារ របស់ប្រជាពលរដ្ឋនៅចំការលោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.