វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល ជ្រើសរើសយកវត្តអង្គរខាងជើង ជាចំណុចចាប់ផ្តើមនៃគម្រោងសាកល្បងការរៀបចំសួនទេសភាព វប្បធម៌ វត្តអារាម

ថ្លែងក្នុងពិធីដាំកូនឈើនៅវត្តឥន្ទបត្តបុរីហៅវត្តអង្គរខាងជើង ស្ថិតក្នុងសង្កាត់នគរធំក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល មានប្រសាសន៍ថា ការជួបជុំដាំកូនឈើនាពេលនេះមានគោលបំណង ២សំខាន់ គឺ៖ ទី១.ការដាំកូនឈើជាការរួមចំណែកនៃការរៀបចំសួនទេសភាព វប្បធម៌នៅក្នុងវត្តឥន្ទបត្តបុរីហៅអង្គរខាងជើង ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស និងអភិវឌ្ឍន៍ក្នុងតំបន់រមណីយដ្ឋានអង្គរ និងជាចំណែកមួយជួយបំពេញបន្ថែម...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា ថានឹងរៀបចំផ្លាស់ប្ដូរការដើរទស្សនារបស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរ ខណៈតំបន់ទេសចរណ៍នេះ មានការផ្លាស់ប្ដូរច្រើនទាំងហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន

អំឡុងពេលវិបត្តិជំងឺកូវីដ-១៩នេះ អាជ្ញាធរជាតិអប្សរាមានឱកាសច្រើនក្នុងការកែលម្អបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងរមណីយដ្ឋានអង្គរ ខណៈដែលស្ងាត់ភ្ញៀវទៅទស្សនា។ ក្នុងនោះរមណីយដ្ឋានអង្គរនឹងផ្លាស់ប្ដូរការទទួលភ្ញៀវទេសចរ ក្រោយចប់វិបត្តិជំងឺកូវីដ-១៩ នាពេលអនាគតដ៍ខ្លីខាងមុខនេះ។ ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍កាលពីពេលថ្មីៗនេះថា កាលពីមុនមានជំងឺកូវីដ គឺនៅឆ្នាំ២០១៨ និងឆ្នាំ២០១៨ រមណីយដ្ឋានអង្គរ បានទទួលបានទេសចរច្រើនលើសលប់ ប្រមាណ៥ ទៅ៦លាននាក់...

ព័ត៌មានលំអិត

រយៈពេល៩ខែ ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា ផ្តល់បច្ចេកទេសអំពីការសាងសង់លំនៅដ្ឋានចំនួន៣៩២ ករណីក្នុងតំបន់រមណីយដ្ឋានអង្គរ

ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ របស់អាជ្ញាធរជាតិអប្សរា តែងតែចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅដ្ឋាន និងសំណង់ផ្សេងៗ ដោយក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ ស្ថាប័នមួយនេះ បានដំណើរការសាងសង់លំនៅដ្ឋានចំនួន៣៩២ ករណីក្នុងតំបន់រមណីយដ្ឋានអង្គរ។ ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី២០ ខែតុលានេះថា ការផ្ដល់បញ្ចេកទេសនេះ ធ្វើឡើងចាប់ពីថ្ងៃទី០១...

ព័ត៌មានលំអិត

ពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការដាក់ឲ្យអនុវត្តផែនមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ 

រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តលើផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប( ២០២១-២០៣៥ ) ដោយសង្ឃឹមថា ផែនការមេនេះ នឹងក្លាយជាយន្តការដ៏មានសារ:សំខាន់ ជាយុទ្ធសាស្ត្រ សម្រាប់ការឆ្លើយតបស្ថានភាពនាបច្ចុប្បន្ន និងទៅអនាគត ដោយបានកំណត់ចក្ខុវិស័យទេសចរណ៍រយ:ពេលវែង ដោយផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ចូលរួមដល់ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ព្រមទាំងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុផងដែរ ! តាមប្រព័ន្ធវីដេអូដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាព័ត៌មាន Zoom នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក្នុងពិធីប្រកាសជាផ្លូវការ...

ព័ត៌មានលំអិត

ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមធ្វើការជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទអង្គរវត្ត

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដំណើរការ ជួសជុលច្រកទ្វារចូលខាងកើតនៃប្រាសាទអង្គរវត្ត ឱ្យប្រសើរឡើងវិញ បន្ទាប់រងការខូចខាតដោយសារអាយុកាល កត្តាអាកាសធាតុ និងការបំផ្លាញដោយរុក្ខជាតិផ្សេងៗ។ លោកស្រី ភិន វិជ្ជាសច្ចរ៉ា អ្នកបុរាណវិទូដែលមើលខុសត្រូវការដ្ឋានជួសជុលនោះ ឱ្យដឹងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះថា ការជួសជុលនេះ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា បណ្តុះបណ្តាល ដល់ក្រុមភ្នាក់ងារទេសចរណ៍ ក្នុងរមណីយដ្ឋានអង្គរ ក្នុងការគ្រប់គ្រងហានិភ័យប្រាសាទ

ក្រុមភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរាដែលប្រចាំការប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរទទួលការបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងហានិភ័យប្រាសាទ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ។ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ បង្កើនសមត្ថភាពផ្ទៃក្នុង ក្នុងរង្វង់ស្ថាប័នអាជ្ញាធរជាតិអប្សរាដោយផ្ទេរចំណេះដឹង និងបទពិសោធន៍ពីអ្នកចេះដឹងច្រើនទៅអ្នកចេះតិច។ ពិសេសភ្នាក់ងារទេសចរណ៍ដែលធ្វើការងារផ្ទាល់នឹងប្រាសាទ។ លោកបញ្ជាក់ថា ការសិក្សាបានបង្ហាញពីចំណេះដឹងទូទៅ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមធ្វើការជួសជុលប្រាសាទព្រហ្មកិល

មន្រ្ដីអាជ្ញាធរជាតិអប្សរា បានអះអាងថា អ្នកជំនាញខ្មែររបស់ស្ថាប័ននេះ បានចាប់់ផ្ដើម ធ្វើការជួសជុលប្រាសាទព្រហ្មកិលឡើងវិញហើយកាលពីម្សិលមិញ ដើម្បីអោយប្រាសាទដ៍វ័យចំណាស់នេះមានភាពល្អស្អាតដូចដើម ហើយទាក់ទាញអ្នកទេសចរ។អ្នកជំនាញបានបង្ហាញថា ប្រាសាទនេះ មានមុខងារជាមន្ទីរពេទ្យក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ហើយវាជាប្រាសាទតូចមួយ មានទីតាំងនៅផ្នែកខាងលិចឈៀងខាងជើងប្រាសាទអង្គរវត្ត ។ លោក ស៊ឹម ថន អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ដោយពិនិត្យឃើញប្រាសាទព្រហ្មកិល រងការខូចខាតទ្រុឌទ្រោមខ្លាំង...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប បើកប្រជុំពិភាក្សារៀបចំសណ្ដាប់ធ្នាប់លើកំណាត់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប

អាជ្ញាធរខេត្ដសៀមរាប បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការងាររៀបចំសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅលើគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវផ្សេងទៀត នៅក្នុងក្រុងសៀមរាប ដើម្បីឱ្យការធ្វើចរាចរណ៍មានភាពល្អប្រសើរ និងទាក់ទាញអ្នកទេសចរណ៍។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីរសៀលថ្ងៃថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងមានការចូលរូមពីមន្ត្រីពាក់ព័ន្ធជាច្រើនស្ថាប័នទៀតផងដែរ។ លោក...

ព័ត៌មានលំអិត

ភោជនីយដ្ឋាននិងអាហារដ្ឋានជិត៥០កន្លែង ក្នុងក្រុងសៀមរាប នឹងទទួលបានការអនុញ្ញាតបំរើសេវាទទួលភ្ញៀវនៅនឹងកន្លែង 

រដ្ឋបាលក្រុងសៀមរាប បានឲ្យដឹងថា ក្នុងសប្តាហ៍ក្រោយបុណ្យភ្ជុំបិណ្ឌ ភោជនីយដ្ឋាន-អាហារដ្ឋានជិត៥០ទីតាំង នឹងត្រូវបានអនុញ្ញាតិឲ្យដំណើរការឡើងវិញជាបន្តបន្ទាប់ ក្នុងរូបភាពទទួលភ្ញៀវឲ្យពិសាអាហារនៅនឹងកន្លែង។ ជាមួយគ្នានេះដែរ មន្រ្តីជំនាញសេវាកម្មទេសចរណ៍ បង្ហាញឲ្យដឹងថា ប័ណ្ណសំគាល់ចាក់វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់ សម្រាប់ការបង្កើតទំនុកចិត្តគ្នាក្នុងបរិបទកូវីដ-១៩ រវាងអ្នកបំរើសេវាកម្មនិងអតិថិជន។ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងថា ក្នុងបណ្តាភោជនីយដ្ឋាន និងអាហារដ្ឋានប្រមាណជិត២០០កន្លែង...

ព័ត៌មានលំអិត

ក្នុងដំណាក់កាលជួបបញ្ហាដោយសារជំងឺកូវីដ-១៩មគ្គុទេសក៍ទេសចរណ៍ក្នុងតំបន់អង្គរទាំងអស់ត្រូវបានលើកលែងមិនយកថ្លៃសេវាលើការបន្តអាជ្ញាប័ណ្ណ និងមិនមានការផាកពិន័យឡើយ

ដោយមើលឃើញពីការលំបាករបស់មគ្គុទេសក៍ ទេសចរណ៍តំបន់សៀមរាប-អង្គរ ជួបបញ្ហាលំបាកលើផ្នែកជីវភាពដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ អស់រយៈពេលជិត ២ឆ្នាំមកនេះ បណ្តាលឱ្យបងប្អូនបាត់បង់ការងារ គ្មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ មើលឃើញពីការលំបាក និងដើម្បីរួមចំណែកសម្រាលបន្ទុកជាមួយបងប្អូន នៅក្នុងដំណាក់កាលនេះ អាជ្ញាធរខេត្តក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានសម្រេចលើកលែងមិនយកថ្លៃសេវាលើការបន្តអាជ្ញាប័ណ្ណ និងមិនមានការផាកពិន័យសម្រាប់ អាជ្ញាប័ណ្ណហួសសុពលភាពឡើយ សម្រាប់មគ្គុទេសក៍ទេសចរណ៍ក្នុងខេត្តសៀមរាបទាំងអស់។ នេះបើតាមការបញ្ជាក់របស់លោក ពិន...

ព័ត៌មានលំអិត
Page 69 of 112 1 68 69 70 112

Recommended

សូម Like និង Follow ពួកយើង