វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ប្រាសាទឥដ្ឋតូចៗដែលនៅជុំវិញប្រាសាទបាគង ត្រូវបានអាជ្ញាធរជាតិអប្សរា រៀបចំដុសសម្អាតឲ្យមានសោភ័ណភាពឡើងវិញ

អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដុសសម្អាតប្រាសាទឥដ្ឋតូចៗ ដែលនៅព័ទ្ធជុំវិញប្រាសាទបាគង សំដៅលើកកម្ពស់សោភ័ណភាពកេរមរតកបុព្វបុរសខ្មែរនេះឡើងវិញ។ អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអាជ្ញាធរជាតិអប្សរា ឯកឧត្តមឡុង កុសល បានឲ្យដឹងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះថា នៅជុំវិញប្រាសាទបាគងនេះ មានប្រាសាទដែលធ្វើអំពីឥដ្ឋតូចៗចំនួន២៤ ក្នុងនោះមានខ្លះក៏នៅរក្សារូបរាងបានល្អ ខណ:ខ្លះទៀតបានខូចខាតរូបរាងសល់តែគ្រឹះ។ ឯកឧត្តម បន្តថា ដូច្នេះដើម្បីលើកកម្ពស់ស្នាដៃកេរមរតករបស់បុព្វបុរសខ្មែរឲ្យមានសោភ័ណភាពឡើងវិញ មន្ត្រីជំនាញ...

ព័ត៌មានលំអិត

សាវម៉ាវព្រៃ ដែលមិនសូវមានអ្នកស្គាល់សោះនោះកំពុងមានវត្តមាន នៅសហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម 

សាវម៉ាវព្រៃនេះមិនសូវមានអ្នកស្គាល់ច្រើនទេវាមានសណ្ឋានដូចទៅនឹងសាវម៉ាវដាំនៅចំការដែរ និងបរិភោគបាន មានរសជាតិជូរផ្អែម។ សាវម៉ាវព្រៃនេះកំពុងមានវត្តមាន នៅសហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោក អុិន សៅ សមាជិកសហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍ ស្ថិតនៅឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម បានឱ្យដឹងថា សាវម៉ាវព្រៃជាប្រភេទរុក្ខផលធម្មជាតិម្យ៉ាងដែលដុះក្នុងព្រៃភ្នំ និងព្រៃសហគមន៍ ដែលដើមរបស់វាជាប្រភេទវល្លិ ដុះឡើងតាមដើមឈើខ្ពស់ៗ មានដើមពីតូចដល់ធំ...

ព័ត៌មានលំអិត

ទោះស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩តែក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកក្នុងការដាំស្មៅកែលម្អបរិវេណក្នុងប្រាសាទអង្គរវត្ត

បើតាមលោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី៣០ ខែសីហានេះថា ទោះស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ប៉ុន្តែក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងមមាញឹកក្នុងការដាំ និងថែទាំស្មៅក្នុងបរិវេណខាងក្នុងប្រាសាទអង្គរវត្ត ក្នុងបំណងកែលម្អសោភ័ណភាពបរិស្ថាន ឱ្យកាន់តែមានភាពល្អប្រសើរ។ លោកបន្ថែមថា ការថែទាំ និងដាស្មៅនេះ ក្រុមការងារបានអនុវត្តជាប្រចាំហើយការដាំស្មៅនេះ គឺចាប់ផ្តើមពីមាត់កសិន្ធុខាងក្នុង រហូតដល់ផ្នែកខាងក្នុងប្រាសាទ ដោយការងារនេះ ជាគម្រោងរៀបចំកែលម្អនៅតាមផ្លូវដើរមួយចំនួន...

ព័ត៌មានលំអិត

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបានបញ្ចប់ការងារដោយជោគជ័យក្នុងការជួសជុលខឿនរួតទី៣ ជ្រុងនិរតី នៃប្រាសាទបាយ័ន្ត

ដើម្បីលើកតម្លៃសំណង់បុរាណឱ្យមានភាពស្រស់ស្អាត និងភាពរឹងមាំឡើងវិញ ក្រុមការងារជំនាញអាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុល ពង្រឹងរចនាសម្ព័នខឿនរួតទី៣ ជ្រុងនិរតីឡើងវិញ ដែលការជួសជុលនេះ បានធ្វើឡើងចាប់តាំងពីដើមឆ្នាំ២០២១មក ដោយរហូតមកដល់ពេលនេះអ្នកជំនាញបានបញ្ចប់ការងារជួសជុលខឿនរួតទី៣ ជ្រុងនិរតីនៃប្រាសាទបាយ័ន្តនោះដោយជោគជ័យហើយ។ បើតាមកញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាក្រុមការងារជួសជុលរួតទី៣ នៃប្រាសាទបាយ័ន្ត បានឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែសីហានេះថា ក្នុងដំណើការជួសជុលនេះ ក្រុមការងារផ្តោតសំខាន់ទៅលើជញ្ជាំងខឿនរបស់រួតទី៣...

ព័ត៌មានលំអិត

អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារទល់ទ្រ ដើម្បីជួយសង្គ្រោះប្រាសាទតាដុង នៅជើងភ្នំគូលែន

លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា មានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះថា ក្រុមអ្នកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ របស់អាជ្ញាធរជាតិអប្សរា បានកំពុងមមាញឹកក្នុងការចាត់វិធានការទល់ទ្រពង្រឹង ដើម្បីជួយសង្រ្គោះប្រាសាទតាដុងឱ្យជៀសផុតពីហានិភ័យ ជាដំណាក់កាលទី១។ ការងារនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមការងារបានមើលឃើញ ពីហានិភ័យរបស់ប្រាសាទតាដុងនេះ។ មន្ត្រីបច្ចេកទេសរូបនេះ បានឲ្យដឹងបន្ថែមថា ការងារនេះធ្វើឡើងក្នុងគោលបំណងអភិរក្សនិងអភិវឌ្ឍន៍ប្រាង្គប្រាសាទបុរាណមួយនេះ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប រៀបចំបង្កើតយន្តការថ្មីមួយ ដើម្បីគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែបឹងទន្លេសាបចុងឃ្នៀស អតីតកំពង់ផែ សូ ជីង

នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នោះ លោក លី សំរិទ្ធ និង លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំមួយរបស់គណៈកម្មការចម្រុះ ខេត្តសៀមរាប ពាក់ព័ន្ធលើការគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែទន្លេសាបចុងឃ្នៀស បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដកហូតទីតាំងវិនិយោគមួយនេះ ចេញពីក្រុមហ៊ុន ស៊ូ ជីង ផតអ៊ីនវេសមិន...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា សំអាតប្រាង្គប្រាសាទនៅក្នុងប្រាសាទអង្គរ ខណ:ដែលរមណីយដ្ឋានអង្គរ ត្រូវបានបិទខ្ទប់ !

មន្ដ្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មន្ដ្រីរបស់ខ្លួនបានខិតខំសំអាតកំទេចកំទីដី ដែលជាប់នៅប្រាង្គប្រាសាទអង្គរ ក្នុងអំឡុងពេល តំបន់រណីយដ្ឋានអង្គរត្រូវបានបិទខ្ទប់ ដើម្បីធ្វើយ៉ាងណាឱ្យមានសោភណ្ឌភាពស្រស់ស្អាត។ ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅព្រឹកថ្ងៃទី១៧ ខែសីហាឆ្នាំ២០២១នេះថា នៅក្នុងការបិទខ្ទប់ ការចូលទស្សនាប្រាសាទអង្គរវត្ដ ក្រុមការងារផ្នែកភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានធ្វើសកម្មភាពបោសសំអាតដីធ្លី នៅប្រាសាទអង្គរវត្ដ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរានិងគ្រឹះស្ថានអង្គរ បន្តផ្អាកបណ្ដោះអាសន្នការលក់សំបុត្រ និងចូលទស្សនាប្រាសាទនានា នៅក្នុងតំបន់រមណីដ្ឋានអង្គរ រយៈពេល៧ថ្ងៃទៀត

អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចបន្តបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រការចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរបណ្ដោះអាសន្នរយៈពេល៧បន្ថែមទៀត គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីបន្តចូលរួមទប់ស្ដាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) ដែលកំពុងមានការឆ្លងរាលដាលនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប។ ក្នុងសេចក្ដីជូនដំណឹងខាងលើនេះដែរ បានបញ្ជាក់ថា...

ព័ត៌មានលំអិត

រដ្ឋាភិបាលសម្រេចដកហូតកំពង់ផែទេសចរណ៍ចុងឃ្នៀសពីក្រុមហ៊ុន ស៊ូ ជីង មកធ្វើជាសម្បត្តិរបស់រដ្ឋទាំងអស់

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលុបចោលនូវគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង មកធ្វើជាសម្បត្តិរបស់រដ្ឋទាំងអស់ បន្ទាប់ពីទីស្ដីការគណៈរដ្ឋមន្រ្តី ចុះហត្ថលេខាលើលិខិតសម្រេចកាលថ្ងៃទី២៩ ខែកក្កដាកន្លងទៅ ដោយបានដកហូតទីតាំងវិនិយោគទាំងស្រុង របស់ក្រុមហ៊ុនមួយនេះ ប្រគល់ឲ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរគ្រប់គ្រងជាបណ្ដោះអាសន្ន។ ក្នុងលិខិតដែលចុះហត្ថលេខាដោយរដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈរដ្ឋមន្រ្តី លោក ហ៊ីង ថូរ៉ាក់ស៊ី បានបញ្ជាក់ថា រាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានា...

ព័ត៌មានលំអិត

ការជួសជុលប្រាសាទបាយក្អែក ស្ថិតនៅខាងមុខប្រាសាទអង្គរវត្ដ នឹងបញ្ចប់ជាស្ថាពរនៅចុងខែកញ្ញា ឆ្នាំ២០២១ខាងមុខ

ប្រាសាទបាយក្អែក ដែរមានទីតាំងស្ថិតនៅប៉ែកខាងលិចនៃប្រាសាទអង្គរវត្ត ត្រូវបានក្រុមការងារជំនាញបាននឹងកំពុងធ្វើការជួសជុល និងរៀបចំឡើងវិញ ដើម្បីលើកកម្ពស់សោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សំដៅរក្សាតុល្យភាពរវាងការងារអភិរក្ស និងការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោក ស្រ៊ុន តិច បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះថា ប្រាសាទបាយក្អែកបានដួលរលំទាំងស្រុង ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម...

ព័ត៌មានលំអិត
Page 71 of 112 1 70 71 72 112

Recommended

សូម Like និង Follow ពួកយើង