ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ប្រទេសកម្ពុជា បានសហការគ្នាចុះពិនិត្យ និងព្យាបាលជូនកុមារដែលមានជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃ ក្នុងឃុំត្បែង និងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីស្វែងរកកុមារដែលមានជំងឺបេះដូងចំហពីកំណើត ដើម្បីយកទៅព្យាបាលនៅប្រទេសចិន ក្នុងករណីធ្ងន់ និងករណីស្រាលព្យាបាលនៅកម្ពុជា ដោយការចំណាយទាំងអស់ជាមូលនិធិរបស់ប្រទេសចិន ហើយកម្មវិធីនេះធ្វើរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែធ្នូ...
ព័ត៌មានលំអិតសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ "ការពារមនុស្សជាតិ" ក្រោមអធិបតីភាព លោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការសាខា និងមានការចូលរួមពីគណៈកម្មាធិការអនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា និងអ្នកពាក់ព័ទ្ធជាច្រើនរូបផងដែរ។ ប្រសាសន៍ក្នុងឱកាសនេះ លោកជំទាវ សុខ ណារ៉ូ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីការបង្កើតយុទ្ធនាការរៃអង្គាសថវិកា “រួមគ្នាដើម្បីព្យាបាលកុមាររងរបួសធ្ងន់ធ្ងរ” ដើម្បីបន្តអភិវឌ្ឍមជ្ឈមណ្ឌលជំងឺធ្ងន់ និងរបួសប៉ះទង្គិច ដែលយុទ្ធនាការនេះ ធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២៤នេះ។ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ...
ព័ត៌មានលំអិតកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន ដឹកនាំដោយ ឯកឧត្ដម សែម រតនា អនុប្រធានក្រុមការងារ បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ប្រគល់ជូនដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ និងជនចាស់ជរាចំនួន ១០គ្រួសារ រស់នៅសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដើម្បីជាការជួយសម្រួលដល់ជីវភាពខ្វះខាតរបស់ពួកគាត់។ មានប្រសាសន៍ក្នុងឱកាសនោះ...
ព័ត៌មានលំអិតកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅនេះ លោកជំទាវ សុខ ណារ៉ូ ពៅ ហេង អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិសាខាខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនដល់គ្រួសារស្រ្ដីកូនតូចក្រីក្រចំនួន ៨គ្រួសារ រស់នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយអំណោយក្នុង១គ្រួសារៗ ទទួលបាន ឃីត១កញ្ចប់ អង្ករ៣០គីឡូក្រាម សម្ភារៈទារក១កញ្ចប់...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ វត្តបារាយណ៍មហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប បានរៀបចំទទួលអង្គកឋិនទាន ហើយនៅឆ្នាំនេះដែរ គឺមិនខុសពីបណ្ដាឆ្នាំមុនៗឡើយ ដោយព្រះគ្រូចៅអធិការវត្ត រួមនឹងគណកម្មការ លោកអាចារ្យ បានរៀបចំពិធីដង្ហែអង្គកឋិនទាននៅលើផ្ទៃទឹកបារាយណ៍។ ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត មានសង្ឃដីកាថា ការរៀបចំដង្ហែអង្គកឋិនទាននៅលើផ្ទៃទឹកបារាយណ៍នេះ...
ព័ត៌មានលំអិតនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ គណៈកម្មការ អាចារ្យ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយបានមូលមតិគ្នា ដង្ហែអង្គកឋិនទានសាមគ្គី យកទៅវេរប្រគេន ដល់ភិក្ខុសង្ឃនៃវត្តដំណាក់ ក្រុងសៀមរាប ដើម្បីទំនុកបំរុងដល់ព្រះភិក្ខុសង្ឃដែលគង់ចាំវស្សាអស់រយៈពេលបីខែកន្លងមក ដែលអង្គកឋិនសាមគ្គី ទទួលបានបច្ច័យចំនួនជាង៦០លានរៀល សម្រាប់ទ្រទ្រង់ចតុបច្ច័យដល់ភិក្ខុ-សាមណេរក្នុងវត្តទាំង៧៤អង្គ ហើយថវិកាមួយចំនួនធំត្រូវបែងចែកយកទៅផ្គត់ផ្គង់សម្ភារៈសិក្សា ដល់ភិក្ខុ សាមណេរដែលកំពុងសិក្សារៀនសូត្រផ្នែកពុទ្ឋិក:បឋមសិក្សា និងពុទ្ឋិកៈវិទ្យាល័យ និងមួយផ្នែកទៀតលៃលក កែលំអ...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានទទួលជួបពិភាក្សាការងារ និងទទួលជំនួយនូវរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះ ៤គ្រឿង ពីសភាខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម Kim Jin Kyung ប្រធានសភាខេត្ត...
ព័ត៌មានលំអិតនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានមូលមតិគ្នាដង្ហែអង្គកឋិនទាន ចូលទៅកាន់វត្តប្រាសាទត្រាំនាគ ស្ថិតក្នុងសង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីចូលរួមជួយទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា និងទំនុកបម្រុងដល់ព្រះភិក្ខុសង្ឃដែលគង់ចាំវស្សាអស់រយៈពេលបីខែកន្លងមក រីឯបច្ច័យក្នុងអង្គកឋិននេះ គឺទុកសម្រាប់បន្តការងារព្រះវិហារ។ ព្រះមុន្នីរក្ខិតសិរី ស រ៉ា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តប្រាសាទត្រាំនាគ មានថេរដីកាថា អង្គកឋិនទានឆ្នាំនេះ...
ព័ត៌មានលំអិតនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ គណៈកម្មការ អាចារ្យ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយបានមូលមតិគ្នា ដង្ហែអង្គកឋិនទានមហាសាមគ្គី យកទៅវេរប្រគេនដល់ភិក្ខុសង្ឃនៃវត្តអារញ្ញសាគរ ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ដើម្បីទំនុកបំរុងដល់ព្រះភិក្ខុសង្ឃដែលគង់ចាំវស្សាអស់រយៈពេលបីខែកន្លងមក ទៅតាមព្រះវិន័យដែលព្រះពុទ្ធបានបញ្ញតិទុកមក និងប្រមូលបច្ច័យសម្រាប់បន្តកសាងមហាកុដិក្នុងវត្ត។ ព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ វិសារទោ ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ មានសង្ឃដីកាបញ្ជាក់ថា បច្ច័យអមត្រៃនៃអង្គកឋិននាពេលនេះ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.