សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាជាង ៣.៣លានដុល្លាអាមេរិក

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលយុទ្ធនាការ”១ម៉ឺនរៀល ១ម៉ឺននាក់ “ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ ខេត្ដសៀមរាប កាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ថា យុទ្ធនាការ”១ម៉ឺនរៀល ១ម៉ឺននាក់ “...

ព័ត៌មានលំអិត

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដាក់ដំណើរការប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិច (EMR) ជាជំនួយពីអង្គររ៉ូតារីក្លឹប

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់សេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព អង្គររ៉ូតារីក្លឹប នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រគល់ និងដាក់ឲ្យដំណើរការប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិច សម្រាប់ប្រើប្រាស់ដើម្បីកត់ត្រា និងគ្រប់គ្រងទិន្ន័យក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ លោក Mikio Yanagimoto ប្រធានក្លឹប Moriguchi Everning អង្គររ៉ូតារីក្លឹប បានបង្ហាញក្ដីរីករាយ ដែលអាចបង្កើតប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិកនេះទៅជាគម្រោងមួយសម្រាប់ផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។...

ព័ត៌មានលំអិត

លោកជំទាវ កុយ ពិសី អញ្ជើញឆ្លងសមិទ្ធផលក្នុងវត្តលោមព្រលឹង ស្រុកសូទ្រនិគម មានអាយុកាលជិត ២០០ឆ្នាំ

នាព្រឹកថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញសម្ពោធឆ្លងសមិទ្ធផលរួមមាន ក្លោងទ្វារវត្តនិងសមិទ្ធផលសំខាន់មួយចំនួនសម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា ក្នុងវត្តលោមព្រលឹង ដែលជាវត្តមួយដែលមានអាយុកាលជិត ២០០ឆ្នាំ ក្នុងឃុំដានរុនស្រុកសូទ្រនិគម ខេត្តសៀមរាប។ ព្រះគ្រូចរណធម្មោ វិន ថៃ ព្រះគ្រូចៅអធិការវត្ត មានសង្ឃដីកាឲ្យដឹងថា...

ព័ត៌មានលំអិត

ទន្តពេទ្យកម្ពុជាសហការជាមួយក្រុមគ្រូពេទ្យស្ម័ក្រចិត្តប្រទេសសឹង្ហបុរី ចុះពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញ ជូនពលរដ្ឋឥតគិថ្លៃរយៈពេល៤ថ្ងៃ នៅសាលាបឋមសិក្សាឈូករង្សី ស្រុកក្រឡាញ់

ក្រុមគ្រូពេទ្យស្ម័ក្រចិត្តមកពីប្រទេសសឹង្ហបុរីជាច្រើននាក់ បានចុះធ្វើការពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញទូទៅ ជូនប្រជាពលរដ្ឋដោយឥតគិថ្លៃ រយៈពេល៤ថ្ងៃ ដោយសហការជាមួយទន្តពេទ្យកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត ធឹម សំផូត ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកក្រឡាញ់ ដែលការពិនិត្យព្យាបាលនេះ ធ្វើឡើងក្នុងបរិវេនសាលាបឋមសិក្សាឈូករង្សី ស្ថិតក្នុងភូមិទ្រាស ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៧-២០ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តម...

ព័ត៌មានលំអិត

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈប្រើប្រាស់លើតម្រូវការបរិក្ខាពេទ្យសរុបជាថវិកា ៨០លានរៀល ពីសប្បុរសជន

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈប្រើប្រាស់លើតម្រូវការបរិក្ខាពេទ្យ សម្រាប់ការប្រើប្រាស់ចាំបាច់ក្នុងការពិនិត្យព្យាបាលនិងសង្គ្រោះអ្នកជំងឺ សរុបជាថវិកា ៨០លានរៀល ពីធនាគារហត្ថា។ លោកវេជ្ជបណ្ឌិត ងួន ចាន់ភក្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា មន្ទីរពេទ្យនេះបានផ្តល់សេវាថែទាំឯកទេសដល់កុមារដែលមានស្ថានភាព ជម្ងឺរ៉ាំរ៉ៃ កម្រ និងមានសភាពស្រួចស្រាវធ្ងន់ធ្ងរ នៅទូទាំងប្រទេសកម្ពុជា។ ដូច្នេះ...

ព័ត៌មានលំអិត

បុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១១ ដើម្បីប្រមូលថវិកាឧបត្ថមដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ទទួលបានថវិកាជិត ៧ម៉ឺនដុល្លារ

ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី១១ ដើម្បីប្រមូលថវិកាឧបត្ថមដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលប្រារព្ធឡើងក្នុងបរិវេនវត្តរាជបូណ៍ ក្រុងសៀមរាប ទទួលបានថវិកាជិត ៧ម៉ឺនដុល្លារ ដើម្បីប្រើប្រាស់ក្នុងការទ្រទ្រង់ដល់ដំណើរការប្រតិបត្តិនៃមន្ទីរពេទ្យកុមារអង្គរ ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលដល់កុមារ និងដើម្បីការចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិត និងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា។ ពិធីនេះប្រព្រឹត្តិទៅក្រោមព្រះរាជវត្តមានសម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ព្រមទាំងព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ អាចារ្យ...

ព័ត៌មានលំអិត

គ្រួសារអ្នកផ្ទុកមេរោគអេដស៍ក្នុងស្រុកបន្ទាយស្រី ១០គ្រួសារ បានទទួលអំណោយពីក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប

នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ លោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិសាខាខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ ប្រធានក្រុមការងារ បានដឹកនាំសហការី ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនដល់បងប្អូនអ្នកផ្ទុកមេរោគអេដស៍ចំនួន១០គ្រួសារ រស់នៅក្នុងស្រុកបន្ទាយស្រី នឹងដើម្បីចង់ដឹងពីសុខទុក្ខអ្នកផ្ទុកមេរោគអេដស៍នៅមូលដ្ឋាន។ តំណាងឯកឧត្តម...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជន អបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា

នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានជួបសំណេះសំណាល និងទទួលអំណោយពីក្រុមហ៊ុនទឹកបរិសុទ្ធ អូគូលែន ដើម្បីចូលរួមអបអរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ...

ព័ត៌មានលំអិត

កម្មវិធីជិះកង់ឆ្លងទ្វីបរៃអង្គាសថវិកាជួយកុមារកម្ពុជា បានចាប់ផ្តើមហើយដោយចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប

កម្មវិធីជិះកង់ឆ្លងទ្វីបរៃអង្គាសថវិកាជួយកុមារកម្ពុជា ដោយនឹងជិះចេញពីប្រទេសកម្ពុជា ទៅកាន់ទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់ដំណើរការការព្យាបាលនៅមន្ទីរពេទ្យ២ នៅខេត្តសៀមរាប គឺមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាទី៣ បានចាប់ផ្ដើមចេញដំណើរហើយនាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ។ លោក ទីវ តារារិទ្ធិ ដែលជាអ្នកដឹកនាំកម្មវិធីនេះ បានឲ្យដឹងថា ក្នុងនាមជាអ្នកស្រឡាញ់ការជិះកង់តាំងពីឆ្នាំ២០១៧ និងបានធ្វើដំណើរស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា លោកបានរៀនសូត្រ និងឃើញតថភាពសង្គមជាច្រើននៅតំបន់ដាច់ស្រយាល...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកថវិកា ១០លានរៀល ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំក្រុមការងារសាខា នាំយកថវិកាចំនួន ១០លានរៀល ប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដើម្បីចូលរួមចំណែកជួយដល់សកម្មភាពជួយសង្គ្រោះកុមារកម្ពុជាដែលកំពុងមករកសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យមួយនេះ។ លោកជំទាវ ទុយ ជិ មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំកាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តែងតែបានប្រគល់ជូននូវសម្ភារ...

ព័ត៌មានលំអិត
Page 16 of 110 1 15 16 17 110

Recommended

សូម Like និង Follow ពួកយើង