សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

បងប្អូនជនភៀសសឹក ៧២គ្រួសារ ដែលកំពុងស្នាក់នៅក្នុងសង្កាត់គោកចក ទទួលបានអំណោយពីសប្បុរសជនក្នុងក្រុងសៀមរាប

នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ បងប្អូនជនភៀសសឹកចំនួន៧២គ្រួសារ ដែលកំពុងស្នាក់នៅទីតាំងសុវត្ថិភាពក្នុងវត្តប្រាសាទគោចក និងវត្តទេពពោធិវង្ស នៃសង្កាត់គោកចក បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្លៀកបំពាក់ពីសប្បុរសជនរស់នៅសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប តាមរយៈរដ្ឋបាលក្រុងសៀមរាប។ លោក ហាយ យ៉ង អភិបាលរងក្រុងសៀមរាប បានថ្លែងអំណរគុណ ចំពោះទឹកចិត្តរបស់សប្បុរសជន ដែលបានរួមចំណែកជាធនធានផ្ទាល់ខ្លួន ដើម្បីផ្ដល់គ្រឿងឧបភោគបរិភោគ និងសម្លៀកបំពាក់...

ព័ត៌មានលំអិត

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសុខភាព និងសុវត្ថិភាពបងប្អូនជាជនភៀសសឹក

ក្នុងឱកាសចុះពិនិត្យទីតាំងសុវត្ថិភាព និងចែកអំណោយជូនបងប្អូនជាជនភៀសសឹក ក្នុងសង្កាត់គោកចក ក្រុងសៀមរាប នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសុខភាពបងប្អូនជាជនភៀសសឹក ដោយត្រូវត្រៀមនូវថ្នាំសង្កូវ ត្រៀមសង្គ្រោះបឋមគ្រប់ពេលវេលា ពិសេសពេលយប់ព្រលប់ ហើយត្រូវរក្សាឱ្យបានអំពីសុខសុវត្ថិភាពរបស់ពួកគាត់។ ឯកឧត្តម លី សំរិទ្ធ...

ព័ត៌មានលំអិត

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាំយកអំណោយរបស់សម្តេចធិបតី ជូនជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងស្រុកចំនួន៣ នៃខេត្តសៀមរាប

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ ដែលជាអំណោយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ២ ៤០០គ្រួសារ ដែលបានជម្លៀសពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ មកស្នាក់នៅទីតាំងសុវត្ថិភាពក្នុងស្រុកក្រឡាញ់...

ព័ត៌មានលំអិត

ជនចាស់ជរាមានជីវភាពខ្វះខាតក្នុងឃុំកំពង់ឃ្លាំង ទទួលបានគ្រឿងឧបភោគបរិភោគពី ព្រះចៅអធិការវត្តប្រាសាទគោកចក

តបតាមសំណូមពរ និងពិនិត្យឃើញស្ថានភាពខ្វះខាតជាក់ស្ដែងរបស់លោកយាយលោកតាចំនួន១១គ្រួសារ រស់នៅភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប នាល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ ព្រះវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប បានយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្ដល់ជូនដល់លោកយាយលោកតា ជួយសម្រាលការលំបាកបានមួយគ្រាក្នុងជីវភាពប្រចាំថ្ងៃ។ ព្រះវិចិត្រវង្សា ហែម...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា លើកទឹកចិត្តដល់បងប្អូនកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ បងប្អូនប្រជាពលរដ្ឋមួយចំនួននៅក្នុងក្រុងសៀមរាប បានរួមគ្នាវេចនំអន្សមចំនួន ៥០០នំ ដើម្បីយកទៅជូនដល់បងប្អូនកងទ័ពដែលកំពុងបំពេញភារកិច្ច ការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ។ លោកស្រី ឈន សុគន្ធា តំណាងប្រជាពលរដ្ឋ បានឱ្យដឹងថា ការដែលពួកគាត់រួមគ្នាវេចនំអន្សមនេះឡើង គឺដើម្បីបង្ហាញនូវទឹកចិត្ត ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នាលើកទឹកចិត្តដល់បងប្អូនកងទ័ពយើង ដែលកំពុងឈរជើងការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសជិតខាង...

ព័ត៌មានលំអិត

ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំខ្នារសណ្ដាយ យកទៀនព្រះវស្សា និងទ័យវត្ថុប្រគេនដល់វត្តចំនួន៤ ក្នុងស្រុកបន្ទាយស្រី

នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង ធូ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំខ្នារសណ្ដាយ ដឹកនាំក្រុមការងារនាំយកទៀនព្រះវស្សា និងទ័យវត្ថុមួយចំនួនប្រគេនដល់វត្តចំនួន៤ មានវត្តប្រាសាទនាគគូរ វត្តប្រិយ៍ វត្តនាគខ្មៅ និងវត្តសិលាចារ្យបន្ទាយស្រី ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ លោកយាយលោកតា និងប្រជាពលរដ្ឋជាច្រើនរូប។ ឯកឧត្តម...

ព័ត៌មានលំអិត

កុលបុត្រ៣៦រូប ត្រូវបានបំបួសនៅវត្តដំណាក់ ក្រុងសៀមរាប ដើម្បីសងគុណមាតាបិតា និងទ្រទ្រង់ព្រះពុទ្ធសាសនា

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ វត្តដំណាក់ ក្រុងសៀមរាប បានរៀបចំពិធីបំបួសកុសលបុត្រចំនួន៣៦រូប តាមទំនៀមរបស់វត្តដែលតែងតែប្រារព្ធអស់កាល៥ ឬ ៦ឆ្នាំជាប់ៗគ្នាមកហើយ ដើម្បីសងគុណមាតាបិតា និងទ្រទ្រង់ពុទ្ធសាសនាឱ្យបានស្ថិតស្ថេរចិរកាលទៅមុខ និងដើម្បីភាពរីកចម្រើននៃពុទ្ធសាសនាកម្ពុជារបស់យើង។ ព្រះគ្រូ ធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ព្រះគ្រូចៅអធិការវត្តដំណាក់ ក្រុងសៀមរាប មានថេរដីការថា អត្ថន័យនៃការបួសផ្នែកតាមបុរាណាចារ្យខ្មែរ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្ដែតទឹកក្នុងសង្កាត់ចុងឃ្នៀស ទទួលបានអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប

នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាខេត្តសៀមរាប បានដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងបរិភោគដែលជាអំណោយរបស់សប្បុរសជនប្រទេសម៉ាឡេស៊ី ចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមជាង៣០គ្រួសារ ដែលកំពុងរស់នៅ និងប្រកបមុខរបរនៅលើទូកផ្ទះបណ្ដែតទឹក ក្នុងភូមិចុងឃ្នៀស សង្កាត់ចុងឃ្នៀស។ ឯកឧត្តម អែល សៀត មានប្រសាសន៍ថា...

ព័ត៌មានលំអិត

ព្រះមន្ត្រីសង្ឃក្នុងខេត្តសៀមរាប ប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីជួយទ្រទ្រង់ដល់ពុទ្ធិកវិទ្យាល័យរាជបូណ៌

នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីសង្ឃក្នុងខេត្តសៀមរាប បានសហការគ្នារៀបចំធ្វើបុណ្យផ្កាប្រាក់សាមគ្គី ជាកិច្ចជួយទ្រទ្រង់ដល់ពុទ្ធិកវិទ្យាល័យរាជបូណ៌ ក្រុងសៀមរាប ដើម្បីធ្វើការដោះស្រាយបញ្ហាហិរញ្ញវត្ថុ កិច្ចការងាររដ្ឋបាលដែលកំពុងជួបប្រទះ ដូចជា៖ការចំណាយឧបត្ថម្ភលោកគ្រូអ្នកគ្រូ ព្រោះសាលាមិនមានគ្រូក្របខណ្ឌច្រើន ដើម្បីឱ្យកម្មវិធីសិក្សាប្រកបដោយវឌ្ឍនភាព គុណភាពរឹងមាំ។ ព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្ត និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន មានថេរដីកាថា វត្តអារាម...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

ព្រឹត្តិការណ៍បរិច្ចាគឈាម ក្រោមប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត” ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប ត្រូវបានរៀបចំឡើងជាផ្លូវការ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងនោះអាជ្ញាធរខេត្តសៀមរាប បានអំពាវនាវដល់សាធារណៈជនទូទៅ ចូលរួមបរិច្ចាគឈាមដោយការស្ម័គ្រចិត្ត ដើម្បីឧត្តមប្រយោជន៍មនុស្សធម៌ ជួយជីវិតមនុស្ស និងជាកាដូនៃសេចក្ដីស្រឡាញ់ ចេញពីបេះដូងយ៉ាងពិតប្រាកដជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា។ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត
Page 6 of 110 1 5 6 7 110

Recommended

សូម Like និង Follow ពួកយើង