សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

អនុប្រធាន​សាខា​កាកបាទក្រហមកម្ពុជាខេត្តសៀមរាបប្រគល់​អណ្ដូង​ទឹកស្អាតដល់​សហគមន៍នៃ​ស្រុក​សូទ្រនិគម​

​អណ្ដូត​ទឹកស្អាត ប្រភេទ​អណ្ដូងស្នប់​អាហ្វ្រី​ដេស៍ ចំនួន​២ ត្រូវបាន​ប្រគលជូន​ប្រជាពលរដ្ឋ នៅ​សហគមន៍ ភូមិ​ត្រាវ​បាក់ (​ជប់​ស្មាច់​) ឃុំ​តា​យ៉ែក ស្រុក​សូទ្រនិគមខេត្តសៀមរាបដោយអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​។​ ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៩ លោកជំទាវ​បណ្ឌិត គួ​យ ណា​លីន ឃឹម​ប៊ុន​សុង អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​មានប្រសាសន៍ថា​ទឹកស្អាត​គឺជា​អាហារូបត្ថម្ភ​ដ៏​សំខាន់​មួយ...

ព័ត៌មានលំអិត

ការ​បដិបត្តិ​ព្រះធម៌អប់រំ​ឲ្យឃើញ​សភាព​ពិតដោយ​បញ្ញាដើម្បី​ឲ្យ​ការរស់នៅ​ប្រកបដោយ​សេក្តីសុខទាំង​បុគ្គលគ្រួសារ និង​សង្គមជាតិ​

​កម្មវិធី​បដិបត្តិ​ព្រះធម៌​-​ធ្វើ​ធុតង្គ “​ដើរ​ឆ្ពោះទៅរក​ការ​រំលត់​ទុក​” រយៈពេល​៥​ថ្ងៃ​បាន​បិទ​បញ្ចប់​ហើយ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៩ នៅ​វត្ត​ប្រាសាទ​ព្រះវិហារ​ប្រាំពីរ​ល្វែង ខាង​មុខ​ទី​ព្រះ​លានជល់ដំរី​។​ ​បដិបត្តិ​ព្រះធម៌ ធ្វើ​ធុតង្គ គឺជា​ផ្នែក​មួយ​នៃ​វិបស្សនាធុរៈ និង ជា​កម្មវិធី​រៀនសូត្រ​អប់រំ​ផ្លូវចិត្ត​ដ៏​ធំ​មួយ ដែល​កម្រ​នឹង​បាន​ជួបប្រទះ​។ វិបស្សនា​ធុរៈ គឺជា​ការប្រើប្រាស់​វិញ្ញាណ​មើល​ជុំវិញ​ខ្លួន​ឲ្យបាន​ច្បាស់ មើល​ឲ្យឃើញ​សភាព​ពិតដោយ​បញ្ញា ដើម្បី​ឲ្យ​ការរស់នៅ​ប្រកបដោយ​សេក្តីសុខ ទាំង​បុគ្គល គ្រួសារ...

ព័ត៌មានលំអិត

ពិធី​បើក​ការ​បដិបត្តិ​ព្រះធម៌​-​ធ្វើ​ធុតង្គដើរ​ឆ្ពោះទៅរក​ការ​រំលត់​ទុក​

ព្រះពុទ្ធសាសនា មាន​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ការគោរព​ប្រតិបត្តិ​តាម​ផ្លូវ​ជំនឿ ដែល​មាន​គណៈ​ធម្មយុត្ត​និង​គណៈមហានិកាយ ជា​តំណាង​ព្រះពុទ្ធសាសនា​ថេរវាទ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​! ថ្ងៃ​អង្គារ ៣​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​និង​ថ្ងៃទី ០៨ ខែ​មករា គ​.​ស ២០១៩ ​គឺជា​អភិលក្ខិតសម័យ​មួយ​ដ៏​ឧត្តុងឧត្តម​នៅក្នុង​ព្រះពុទ្ធសាសនា នា​វត្ត​ប្រាសាទព្រះវិហារ​ប្រាំពីរ​ល្វែង ខាង​មុខ​ទី​ព្រះ​លានជល់ដំរី ស្ថិត​ក្នុង​បរិវេណ​ប្រាសាទ​បាយ័ន...

ព័ត៌មានលំអិត

ម្ចាស់​ភូមិដ្ឋាន​សំណាងប្រគល់​ដី​ជិត​ប្រាំពីរ​រយ​ម៉ែត្រក្រឡាដើម្បី​លើកស្ទួយ​សិល្បៈ​យុទ្ធ​គុន​ខ្មែរ​បុរាណ​

សម្រាប់​ជា​ការលើកទឹកចិត្ត និង​ថែរក្សា​យុទ្ធ​គុន​បុរាណ​ខ្មែរ ល្បុក្កតោ ម្ចាស់​គម្រោង​ភូមិដ្ឋាន​សំណាង ដែល​ជា​គម្រោង​លក់​ដី​ឡូតិ៍ និង​ផ្ទះល្វែង បាន​បរិច្ចាគ​ដី​មួយ​កន្លែង​នៅក្នុង​ស្រុក​ប្រាសាទបាគង ក្នុង​ខេត្ត​សៀមរាប ជូន​ដល់​បណ្ឌិតសភា​ល្បុក្កតោ សម្រាប់​បម្រើ​ដល់​ការបណ្តុះបណ្តាល​វិស័យ ក្បាច់គុន​នេះ ដល់​យុវជន​ជំនាន់​ក្រោយ​។​ ​លោ ឡាយ សំណាង ម្ចាស់​គម្រោង​ភូមិដ្ឋាន​សំណាង បាន​លើកឡើង​ថា ដើម្បី​ចូលរួម​ថែរក្សា​នូវ​មរតក​ដូនតា ជាពិសេស​ក្បាច់គុន​ល្បុក្កតោ ដែល​កំពុងតែ​ប្រឈម​នឹង​ការខ្វះខាត​ទីតាំង...

ព័ត៌មានលំអិត

វិស័យ​ឯកជនជា​ផ្នែក​មួយ​ដ៏​សំខាន់ក្នុង​ការរក្សា​សេវាកម្ម​ព្យាបាល​ជំងឹ​កុមារ​កម្ពុជា​ដោយ​មិន​គិតថ្លៃ​

​ចាប់ផ្ដើម​ដំណើរការ​ពី​ឆ្នាំ​១៩៩៩ រហូតមកដល់​ពេល​បច្ចុប្បន្ន មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ពឹងផ្អែក​ទាំងស្រុង​លើ​ជំនួយ​សប្បុរស​ជន ជាពិសេស​ជំនួយ​ពី​ក្រៅ​ប្រទេស ដែល​មន្ទីរពេទ្យ​កុមារ​មួយ​នេះ​ត្រូវ ចំណាយ​ថវិកា​ប្រមាណ​៦​លាន​៥​សែន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​ក្នុង​មួយឆ្នាំ ដើម្បី​ព្យាបាល​កុមារ​កម្ពុជា​ទូទាំង​ប្រទេស​កម្ពុជា​។​ ​ចំពោះ​ថវិកា​នេះ នៅ​មិនទាន់​ឆ្លើយតប​ទៅនឹង​ប្រតិបត្តិការ ដ៏​ធំធេង​ក្នុង​ការជួយ​សង្គ្រោះ​កុមារ​កម្ពុជា ដែល​កំពុង​ប្រឈម​នឹង​ជំងឹ​កាច​សាហាវ​យ៉ាងច្រើន​នោះឡើយ​។ ទន្ទឹមនឹងនោះ វិស័យ​ឯកជន បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការគៀងគរ​ថវិកា​សប្បុ​រស​ជន​ក្នុងស្រុក​តាម​រូបភាព​ផ្សេង សម្រាប់​ជួយ​គាំទ្រ​ដល់​សកម្មភាព​ថែរក្សា​សុខុមាលភាព​កុមារ​កម្ពុជា​។​ ​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨...

ព័ត៌មានលំអិត

បច្ច័យ​ជិត​២៣​លាន​រៀល ដែល​ទទួលបាន​ពី​អង្គ​កឋិនទាន​សាមគ្គី ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​សំណាក់​សង្ឃ​ក្នុងស្រុក​ស្វាយ​លើ​

​បច្ច័យ​ចំនួន​ជាង ២២​លាន​៩៧​ម៉ឺន​រៀល និង ១.០៥០​ដុល្លារ​អាម៉េរិក រួមជាមួយ​នឹង​សម្ភារ​បរិក្ខា​ជា​បរិវារ នៃ​កឋិន​សាមគ្គី​មួយ​ដែល​ផ្ដួចផ្ដើម​ដឹកនាំ​ដោយ​ព្រះ​តេជគុណ រតន​ឃោស​កោ សោម សេរី​ឬ​ទ្ឋី គង់​នៅ​រាជធានី​ភ្នំពេញ រួម​ជាមួយ​ព្រះសង្ឃ និង​ប្រជា​ពុទ្ឋបរិស័ទ​ជិត​ឆ្ងាយ មួយចំនួន​មក​ពី​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​សៀមរាប ព្រមទាំង​ប្រជា​ពុទ្ឋបរិស័ទ​នៅ​មូលដ្ឋាន​នោះ​ផង ត្រូវបាន​វេរ​ប្រគេន​ដល់​ព្រះសង្ឃ គង់នៅ​ក្នុង​ទី​សំណាក់​សង្ឃ​ប្រាសាទសង្កែ​សឹង្ហ ស្ថិតក្នុង​ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ...

ព័ត៌មានលំអិត

ម្សិលមិញ​នេះ ព្រះសង្ឃ​និង​សប្បុរសជន​នៃ​កម្មវិធី​មរតក​ព្រះពុទ្ឋសាសនា​និង​សង្គម នាំ​យក​សម្ភារៈ​សិក្សា​ផ្តល់ជូន​សិស្សានុសិស្ស​សាលា​កម្រង​ត្រពាំង​ខ្ទះ​នៅ​ស្រុក​ស្វាយ​លើ​

​នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ព្រះសង្ឃ​និង​សប្បុរសជន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន គណៈ​គ្រប់គ្រង​សាលា និង សប្បុរសជន ក្នុង​កម្មវិធី​មរតក​ព្រះពុទ្ឋសាសនា​និង​សង្គម ដឹកនាំ​ដោយ ព្រះ​តេជគុណ រតន​ឃោស​កោ សោម សេរី​ឬ​ទ្ឋី បាន​និមន្ត​និង​អញ្ជើញ នាំយក​សម្ភារ​សិក្សា​រួមមាន​សៀវភៅ​ប៊ិច ចែកជូន​ដល់​សិស្សានុសិស្ស​ចំនួន​២៥០​នាក់ មក​ពី​កម្រង​សាលាបឋមសិក្សា​អូ​ប្រាំ​ព្យាម រួមមាន សាលាបឋមសិក្សា​ចំរេះ...

ព័ត៌មានលំអិត

ទូក​ឈ្មោះ​ក្រឡាហោម​សែន​ជ័យ​បារមី​ភូមិ​ប្រិយ៍​ថ្មី ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ក្នុងការ​ប្រណាំងទូក​អុំ​លក្ខណៈ​ប្រពៃណី នៅ​វត្ត​ស្វាយ​រមៀត ក្នុង​ក្រុង​សៀមរាប​

​ក្នុងឱកាស​នៃ​ការរៀបចំ​ការ​ប្រណាំងទូក​អុំ​លក្ខណៈ​ប្រពៃណី នៅ​វត្ត​មហា​នទី រតនា​រាម ហៅ​វត្ត​ស្វាយ​រមៀត ក្នុង​រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​០៨ និង​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ទូក​ឈ្មោះ​ក្រឡាហោម​សែន​ជ័យ​បារមី​ភូមិ​ប្រិយ៍​ថ្មី ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ , ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​ទូក​ឈ្មោះ កំផែង​មានជ័យ​បារមី​គោក​ស្រម៉ និង ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ទូក​ឈ្មោះ មច្ឆា​មានជ័យ​បារមី​ស្ទឹង​ព្រះ​ស្រុក...

ព័ត៌មានលំអិត

ព្រឹក​មិញ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ប្រគល់​អណ្តូងទឹក​ស្នប់​អាហ្វ្រី​ដេស៍​ចំនួន​២ ដល់​ប្រជា​ពល​នៅ​សហគមន៍​ក្នុង​ស្រុក​សូទ្រនិគម​

​កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែ វិច្ឆិកា ឆ្នាំ​២០១៨​នេះ លោកជំទាវ គួ​យ ណា​លីន ឃឹម ប៊ុន​សុង អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង សហការី បាន​ចុះ​ប្រគល់​អណ្តូងទឹក​ស្នប់​អាហ្វ្រី​ដេស៍ ២​កន្លែង ជា​អណ្ដូង​ទឹកស្អាត​អាហ្វ្រី​ដេស៍ទី ៩ និង​ទី​១០ ជូន​ប្រជា​ពល​នៅ​សហគមន៍​ភូមិ​បឹង​វៀន ឃុំ​តា​យ៉ែក និង​ភូមិ​ត្របែក...

ព័ត៌មានលំអិត

ថ្ងៃនេះវត្ត​បារាយណ៍​មហានទី​រតនា​រាមហៅ​វត្ត​ស្វាយ​រមៀតបើក​ការប្រកួត​អុំទូក​លក្ខណៈ​ប្រពៃណី​

​កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ព្រឹក​មិញ​នេះ វត្ត​បារាយណ៍​មហានទី​រតនា​រាម ហៅ​វត្ត​ស្វាយ​រមៀត បើក​ការប្រកួត​អុំទូក​លក្ខណៈ​ប្រពៃណី​ហើយ​តាម​ការគ្រោងទុក ដែល​មាន​ទូក​ចូលរួម​ប្រកួត​ចំនួន​១៨​គូ ហើយ​ទូក​និមួយៗ​ចំណុះ​ចំនួន​០៦​នាក់ ដែល​ការប្រកួត​នេះ មាន​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​០៨ និង ថ្ងៃទី​០៩ ហើយ​សម្រាប់​ថ្ងៃ​ទី​០៨​នេះ បាន​ធ្វើ​ការប្រកួត​ជម្រុះ​ទាំង​ពេល​ព្រឹក និង ពេល​ល្ងាច និង​សម្រាប់​ពេល​ល្ងាច​ថ្ងៃទី​០៩ ស្អែក​នេះ នឹង​ធ្វើ​ការប្រកួត​ផ្ដាច់ព្រ័ត្រ...

ព័ត៌មានលំអិត
Page 96 of 100 1 95 96 97 100

Recommended

សូម Like និង Follow ពួកយើង