តាមបណ្ដាញទំនាក់ទំនងសង្គម«ហ្វេសប៊ុក»ផ្លូវការរបស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានសរសេរនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះថា ០៣/០៥/២០២១ ខេត្តសៀមរាប ម៉ោង ៤.៣០នាទីព្រឹក ករណីស្លាប់បុរសម្នាក់ ជាអ្នកជំងឺដែលខូចតម្រោងនោមធ្ងន់ធ្ងរ រ៉ាំរ៉ៃ និងមានវិជ្ជមានកូវីដ- ១៩ មកពីភូមិលាបទង ឃុំកំពង់ចិនត្បូង ខេត្តកំពង់ធំ...
ព័ត៌មានលំអិតរដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន នៅផ្សារកន្រ្តក ស្ថិតក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ក្រោយពីមានការពាក់ព័ន្ធជាមួយនឹងការចេញចូលរបស់អ្នកជំងឺកូវីដ-១៩ ម្នាក់ ឈ្មោះ រិទ្ធ គន្ធី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែរត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩ កាលពីថ្ងៃទី២៩...
ព័ត៌មានលំអិតនៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានបង្ហាញថា បានរកឃើញករណី អ្នកវិជ្ជមានកូវីដ-១៩ចំនួន ១៥នាក់ និងត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក។ តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលនេះ បញ្ជាក់ថា ចំនួន ១៣ករណី ជាករណីនៅចូល មកពី រាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ព្រៃវែង និងកំពង់ធំ រីឯ...
ព័ត៌មានលំអិតលោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែមេសាឆ្នាំ២០២១ម្សិលមិញ យើងបានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ទៀត ជាបុរស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ មានជំងឺខូចតម្រងនោមជាង២ឆ្នាំមកហើយ ហើយគាត់មកទទួលសេវាលាងឈាមនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប...
ព័ត៌មានលំអិតនៅក្នុងកិច្ចប្រជុំរបស់ខ្លួន ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជម្ងឺកូវីដ-១៩ខេត្តសៀមរាប បានដាក់ចេញនូវផែនការពង្រឹងបន្ថែម លើការងារគ្រប់គ្រងទិន្នន័យ ចុះឈ្មោះអ្នកដំណើរនៅច្រកចេញចូលខេត្ត និងការតាមដាន-ស្រាវជ្រាវ រកអ្នកពាក់ព័ន្ធ ដើម្បីធ្វើឲ្យមានប្រសិទ្ធភាព រួមនឹងយន្តការកាត់ផ្កាច់ខ្សែចម្លងចូលសហគមន៍ ! បើទោះជារដ្ឋបាលខេត្តសៀមរាប បានដាក់ឲ្យមានការប្រើប្រាស់កម្មវិធី Wab App ដើម្បីជំនួយបន្ថែមលើប្រសិទ្ធភាព នៃការគ្រប់គ្រងទន្នន័យអ្នកធ្វើដំណើរចេញចូល ឬឆ្លងកាត់ខេត្តសៀមរាប នៅតាមបណ្តាច្រកទាំង២ (...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ លោក នាក់ ណេរ៉ុន អភិបាលរង តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានធ្វើការជួបប្រជុំបន្ទាន់មួយ ជាមួយរដ្ឋបាលស្រុកក្រឡាញ់់ និងស្រុកស្រីស្នំ ព្រមទាំងកម្លាំងសមត្ថកិច្ចរួមសហការដទៃទៀត នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រឡាញ់ ខេត្តសៀមរាប បន្ទាប់ពី រាជរដ្ឋាភិបាល បានចេញសេចក្ដីសម្រេចស្ដីពី...
ព័ត៌មានលំអិតឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បញ្ជាក់ថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ខេត្តសៀមរាប នៅតែបន្តដាក់ច្រកត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិអ្នកធ្វើដំណើរឆ្លងកាត់ និងចូលមកកាន់ខេត្តសៀមរាប នៅចំណុចព្រំប្រទល់ស្រុកជីក្រែង-ស្រុកស្ទោង និងព្រំប្រទល់ស្រុកក្រឡាញ់-ស្រុកព្រះនេត្រព្រះដដែល។ ទន្ទឹមនោះ បម្រាមគោចរ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ទាបភ្លឺ និង ការបិទខ្ទប់សង្កាត់ទាំង៣...
ព័ត៌មានលំអិតព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារនៃយុទ្ធនាការជំរុញការពាក់ម៉ាសទាំងអស់គ្នា និងពាក់ម៉ាសឲ្យបានត្រឹមត្រូវ ដែលដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប រួមជាមួយមន្រ្តីជំនាញនៃមន្ទីរសុខាភិបាល និងកម្លាំងសហការដោយមន្រ្តីសមត្ថកិច្ច មកពីស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធខេត្ត បានចុះអនុវត្តក្នុងជំហានទី២ គឺការចុះកិច្ចសន្យាព្រមអនុវត្តកាតព្វកិច្ចពាក់ម៉ាសឲ្យបានត្រឹមត្រូវ បន្ទាប់ពីមានការអប់រំនៃជំហានទី១ ដែលកិច្ចសន្យានោះ នឹងត្រូវបាន កំណត់ឲ្យជនណា ដែលនៅតែបន្តឲ្យមានការធ្វេសប្រហែស...
ព័ត៌មានលំអិតនារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២១ ទិដ្ឋភាពរួម នៃកងកម្លាំងឈរជើងតំបន់បិទខ្ទប់ក្នុងក្រុងសៀមរា ដែលមានកងកម្លាំងនគរបាលខេត្ត និងក្រុងសៀមរាប និងកងរាជអាវុធហត្ថខេត្ត និងក្រុងសៀមរាប ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ កំពុងបំពេញភារកិច្ចមានសន្តិសុខសណ្តាបធ្នាប់ល្អ ដោយមានការសម្របសម្រួលបានយ៉ាងប្រសើរ និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។ ជាមួយនោះ កងកម្លាំងឈរជើងមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានយើងប្រហាក់ប្រហែលគ្នាថា ពួកគាត់បំពេញការងារឲ្យស្របតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ឲ្យ ហើយអនុវត្តឲ្យបានល្អប្រសើរ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនូវជម្ងឺកូវីដ-១៩...
ព័ត៌មានលំអិតគិតត្រឹមរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ក្រុមការងារនៃយុទ្ធនាការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ខេត្តសៀមរាប រួមមានមន្ទីរសុខាភិបាលខេត្ត កងកម្លាំងសមត្ថកិច្ច សហការដោយអាជ្ញាធរមូលដ្ឋាន បានបន្តយុទ្ធនាការផ្សព្វផ្សាយ សំដៅឆ្ពោះទៅរកទីប្រជុំផ្សារនានាក្នុងក្រុងសៀមរាប ដើម្បីផ្សព្វផ្សាយពង្រឹងបន្ថែម លើកកម្ពស់ស្មារតីនៃការអនុវត្តវិធានការសុវត្ថិភាព ៣ការពារ និង៣កុំ ដែរជារូបមន្តដ៏ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល។ យុទ្ធនាការនេះបានធ្វើឡើងស្របពេលដែលរដ្ឋបាលខេត្ត បានសម្រេចបិទខ្ទប់សង្កាត់ចំនួន៣...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.