ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប អាជ្ញាធរសវនកម្មជាតិមានរៀបចំសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា” ជូនថ្នាក់ដឹកនាំ និងមន្ត្រី នៅតាមមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំក្រុង/ស្រុក និង ឃុំ/សង្កាត់ នៃរដ្ឋបាលខេត្តសៀមរាប សរុបចំនួន ១៨២...
ព័ត៌មានលំអិតលេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអពើជួញដូរមនុស្ស (គ.ខ.ប.ជ) នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំបើកកិច្ចប្រជុំ ប្រចាំខែសីហា ឆ្នាំ២០២២ ដើម្បីធ្វើការត្រួតពិនិត្យ និងតាមដាននូវរាល់ការអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សពេញ។ កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមការដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ ដោយមានការចូលរួមពី...
ព័ត៌មានលំអិតប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានលំនៅឋានក្នុងតំបន់រមណីយដ្ឋានអង្គរ បានបង្ហាញការពេញចិត្ត និងផ្ដល់កិច្ចសហការល្អ ជាមួយក្រុមការងារតម្រង់ទិស ក្នុងការវាស់វែងកំណត់ព្រំដីរបស់ខ្លួន ដែលបានស្នាក់នៅកន្លងមក ជាពិសេសពួកគាត់ក៏បង្ហាញការពេញចិត្តចំពោះទីតាំងថ្មី ដែលអាជ្ញាធរបានរៀបចំឲ្យពួកគាត់ សម្រាប់ជាការសាងសង់លំនៅដ្ឋានថ្មី ដែលជាការដោះដូរចេញពីតំបន់ឧទ្យានអង្គរ។ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ជាប់នឹងតំបន់បារាណ៍ខាងលិច នៅថ្ងៃទី២៣ ខែសីហា បានលើកឡើងថា ពួកគាត់រស់នៅក្នុងភូមិនេះ តាមរយៈការផ្ទេរកេរមរតកដីធ្លីពីឪពុកម្ដាយក្រោយឆ្នាំ១៩៧៩...
ព័ត៌មានលំអិតសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឡេ ហាយជុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។ ឯកឧត្តម ឡេ ហាយជុង...
ព័ត៌មានលំអិតសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងនាមរដ្ឋសភាកម្ពុជាបានគាំទ្របេសកកម្មនិងតួនាទីរបស់អង្គការសហប្រជាជាតិ ជាពិសេសតួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការពង្រឹងសាមគ្គីភាព រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ព្រមទាំងការដោះស្រាយបញ្ហាវិវាទ និងជម្លោះនានា ដែលកំពុងកើតមាននៅទូទាំងសកលលោក។ សម្តេចបានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ប្រធានមហាសន្និបាត លើកទី៧៦ នៃអង្គការសហប្រជាជាតិ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២២នេះ នៅសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តសៀមរាប ប្រចាំខែសីហា ឆ្នាំ២០២២ ដឹកនាំរបស់លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារខេត្ត ដោយមានការចូលរួមពីលោក លោកស្រី...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំឯកឧត្តមអស់លោកលោកស្រីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ដ្រីរាជការក្រសួងព័ត៌មាន អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងបរិក្ខារមួយចំនួនជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងសម្អាតដី ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ ក្នុងស្រុកបាទី...
ព័ត៌មានលំអិតក្រុមមន្ត្រីពាក់ព័ន្ធចំនួន ៧៧៩នាក់ មកពីក្រសួងស្ថាប័នចំនួន៣ ដែលចែកចេញជា ៣២ក្រុម ក្នុងនោះមន្ត្រីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ៤៣៩នាក់ ,មន្ដ្រីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ចំនួន ២៣២នាក់ និងមន្ត្រីរបស់រដ្ឋបាលខេត្តសៀមរាបចំនួន ១០៨រូប នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ បានចាប់ផ្តើមចុះប្រមូលទិន្នន័យ...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋមានជីវភាពក្រីក្រចំនួន ២០គ្រួសារ រស់នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប បានទទួលអំណោយពីសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ...
ព័ត៌មានលំអិតព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់មួយចំនួនទៀត បានបញ្ជាក់ដោយជំហរយ៉ាងតឹងរ៉ឹងថា ចាប់ពីថ្ងៃនេះទៅសូមប្រជាពលរដ្ឋឈប់យល់ច្រឡំ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងមិនពិនិត្យ ឬក៏ធ្វើការឆ្វៀលដី...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.