នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

គ្រឿងញៀនជាង ១០គីឡូក្រាម ត្រូវបានដុតកំទេចចោលក្នុងឱកាសអបអរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងខេត្ដសៀមរាប

សារធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE និងប្រភេទមេតំហ្វេតាមីន WY ចំនួនប្រមាណជាង ១០គីឡូក្រាម ត្រូវបានសមត្ថកិច្ច រួមនឹងអាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀនដុតបំផ្លាញចោល ដើម្បីអបអរឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា នៅខេត្ដសៀមរាប ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព...

ព័ត៌មានលំអិត

អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ រៀបចំសិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំប្រព័ន្ធផ្សព្វផ្សាយ ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ នៅខេត្តសៀមរាប !

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាស្តីពី ភាពជាអ្នកដឹកនាំប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារិទ្ឋ...

ព័ត៌មានលំអិត

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: ចុះយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប !

នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: បានអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម...

ព័ត៌មានលំអិត

អគ្គលេខាធិការដ្ឋានអចិន្រៃ្តយ៍ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី រៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីស្វែងយល់អំពីស្ថានភាពរបស់ស្រ្តីក្នុងមុខងារសាធារណៈ និងវិស័យពាក់ព័ន្ឋផ្សេងៗ ក្នុងខេត្តសៀមរាប

អគ្គលេខាធិការដ្ឋានអចិន្រៃ្តយ៍ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី (ក.ជ.ក.ស) នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាបរៀបចំកិច្ចប្រជុំពិភាក្សាស្វែងយល់អំពីស្ថានភាពរបស់ស្រ្តីក្នុងមុខងារសាធារណៈ និងវិស័យផ្សេងៗ បញ្ហាប្រឈម និងវិធានការនានាក្នុងការអនុវត្តច្បាប់ គោលនយោបាយ របស់អង្គភាពមន្ទីរពាក់ព័ន្ឋក្នុងខេត្ត និងដើម្បីប្រមូលព័ត៌មាន ទិន្នន័យ សមិទ្ឋផលនានាដែលអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ និងមន្ទីរអង្គភាពពាក់ព័ន្ឋសម្រេចបានក្នុងការលើកកម្ពស់ ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសុខុមាលភាពស្ត្រីក្នុងការអនុវត្តច្បាប់...

ព័ត៌មានលំអិត

ក្រុងសៀមរាបត្រូវការពេលប្រមាណយ៉ាងតិច៥ឆ្នាំ ដើម្បីក្លាយជាក្រុងវៃឆ្លាតដូចបណ្ដាប្រទេសនៅតំបន់អាស៊ាន

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំ ស្តីពីការអភិវឌ្ឍន៍សហគមន៍សំណង់ លំនៅឋានបណ្តោះអាសន្ន និងការកសាងភាពជាដៃគូចម្រុះ ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប លើកឡើងថា ក្រុងសៀមរាបត្រូវការប្រើពេលប្រមាណពី៥ ទៅ១០ឆ្នាំទៀត ដើម្បីក្លាយជាក្រុងវៃឆ្លាត ដូចបណ្តាទីក្រុងវៃឆ្លាតនៃបណ្ដាប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន។ លោក លី សំរិទ្ធ បានរំលឹកថា...

ព័ត៌មានលំអិត

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន អបអរសាទរទិវាជីវៈចម្រុះអន្តរជាតិឆ្នាំ២០២២ និងកូនឈើចម្រុះចំនួន ៨០០ដើម នៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ខេត្តសៀមរាប

កាលរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងលោកជំទាវ និងមានការចូលរួមពីលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាង ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីរាជការ កម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាល...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៨ ពិនិត្យ ពិភាក្សា និងអនុម័តលើការងារសំខាន់ៗ បញ្ហាប្រឈម និងវឌ្ឍនភាពនានា

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខេត្ត តាមរយៈប្រព័ន្ធវីដេអូ Zoom ដឹកនាំដោយឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សា និងលោក អ៊ឹង គឹមលាង អភិបាលរង តំណាងឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប។ កិច្ចប្រជុំនេះរៀបចំ...

ព័ត៌មានលំអិត

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្ត ចុះផ្សព្វផ្សាយច្បាប់ភូមិបាលស្ដីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកវ៉ារិនខេត្តសៀមរាប

នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ នៅសាលាស្រុកវ៉ារិន មានរៀបចំផ្សព្វផ្សាយច្បាប់ភូមិបាល ស្ដីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណជាង២០០នាក់ ឱ្យបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត ក្រោមកិច្ចសហការរវាងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត និងរដ្ឋបាលស្រុកវ៉ារិន។ លោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន លើកឡើងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ...

ព័ត៌មានលំអិត

វេទិកាសម្ព័ន្ធសង្គមស៊ីវិល បើកកិច្ចប្រជុំក្រុមការងារកម្រិតបច្ចេកទេស ស្ដីពីកិច្ចសម្របសម្រួលវការងារសង្គមស៊ីវិលនៅមូលដ្ឋាន

ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប វេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលហៅកាត់ថា វ.ស.ស បានបើកកិច្ចប្រជុំក្រុមការងារកម្រិតបច្ចេកទេស ស្ដីពីកិច្ចសម្របសម្រួលវការងារសង្គមស៊ីវិលនៅមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារប៉ាស៊ីហ្វិក ស្ថិតក្នុងក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ វេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត

សមាជិកមកពីទូទាំងប្រទេសនៃវេទិកាសន្តិភាពកម្ពុជាប្រមាណ១០០០នាក់ ចូលរួមបិទបញ្ចប់មហាសន្និបាតលើកដំបូង របស់ខ្លួននៅខេត្តសៀមរាប

ពិធី «បិទមហាសន្និបាតលើកទី១ ស្ដីពីលទ្ធផលការងារឆ្នាំ២០២១ ផ្សព្វផ្សាយទិសដៅការងារ និងផែនការសកម្មភាពឆ្នាំ២០២២-២០២៣ របស់វេទិកាសន្តិភាពកម្ពុជា» នៅខេត្តសៀមរាប បានបញ្ចប់ជាស្ថាពរហើយនារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី០៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធកម្ពុជា និងចូលរួមពី ឯកឧត្តម សួន សេរីរដ្ឋា...

ព័ត៌មានលំអិត
Page 132 of 303 1 131 132 133 303

Recommended

សូម Like និង Follow ពួកយើង