Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

អភិបាលរងខេត្តសៀមរាបណែនាំដល់សមត្ថកិច្ចការពារតាមគោលដៅផ្លូវដែលបិទបណ្តោះអាសន្នត្រូវតែពង្រឹង និងតឹងរឹងបំផុតមិនអនុញ្ញាតិឱ្យចេញចូលផ្តេសផ្តាសឡើយ

ដោយ Pothe Thun
23/03/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលរងខេត្តសៀមរាបណែនាំដល់សមត្ថកិច្ចការពារតាមគោលដៅផ្លូវដែលបិទបណ្តោះអាសន្នត្រូវតែពង្រឹង និងតឹងរឹងបំផុតមិនអនុញ្ញាតិឱ្យចេញចូលផ្តេសផ្តាសឡើយ
649
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញសួរសុខទុក្ខព្រះគ្រូអនុគណនិងព្រះសង្ឃគង់នៅក្នុងវត្តពោធិវង្ស និងបានចុះពិនិត្យស្ថានភាពការផ្លូវដែលបានបិទការធ្វើដំណើរជាបណ្តោះអាសន្ន នៅមុខវត្តទេពពោធិវង្ស សង្កាត់គោកចកក្រុងសៀមរាប បានផ្តាំផ្ញើ និងណែនាំដល់សមត្ថកិច្ច និងកម្លាំងប្រជាការពារដែលឈរជើងនៅគោលដៅនោះកុំធ្វេសប្រហែសត្រូវរឹតបន្តឹង និងត្រួតពិនិត្យដោយម៉ត់ចត់នូវការធ្វើដំណើរចេញចូលរបស់បងប្អូន ឱ្យបានយ៉ាងម៉ត់ចត់ជាទីបំផុត ចៀសវាងនូវការយោគយល់ ជាហេតុនាំឱ្យមានការថ្លោះធ្លោយ បង្កហានិភ័យនាំឱ្យរីករាលដាលនូវជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍កាន់តែច្រើនដោយសារការធ្វេសប្រហែស និងយោគយល់។

លោកស្រី យូ សុភា បញ្ជាក់ថា ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ខេត្តសៀមរាប រកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ចំនួន៣នាក់ សុទ្ឋតែជាករណីនាំចូល ជាហេតុឱ្យគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្តបិទការធ្វើដំណើរជាបណ្តោះ នូវផ្លូវមួយចំនួនក្បែរទីតាំងដែលរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ និងផ្អាកបណ្តោះអាសន្នទីតាំងដែលប៉ះពាល់ជា មួយអ្នកវិជ្ជមានមេរោគកូវីដ១៩ ដូចជាគ្លីនិក ចាវ ចាន់ នៅផ្សារភូមិភាគ គ្លីនិក ទូច កូ នៅខាងលិចផ្សារដើមក្រឡាញ់ គ្លីនិក៧៧៧ និងគ្លីនិកសុខភាពនៅផ្លូវជាតិលេខ៦។ ចំពោះការផ្អាកចរាចរណ៍ចេញ-ចូលបណ្តោះអាសន្ននេះ នឹងដំណើរការឡើងវិញក្រោយស្ថានភាព ការរីករាលដាលជំងឺកូវីដ-១៩ មានសភាពធូរស្រាល និងវិលមករកប្រក្រតីភាពឡើងវិញ ដោយរដ្ឋបាលខេត្ត នឹងជូនដំណឹងនាពេលក្រោយ។

លោកស្រីអភិបាលរងខេត្ត បន្ថែមថា ក្រៅពីការបិទជាបណ្តោះអាសន្នផ្លូវមួយចំនួននៅក្នុងក្រុងសៀមរាប អាជ្ញាធរខេត្តក៍បានរៀបចំប៉ុស្តិត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិប្រជាពលរដ្ឋមកពីបណ្តាខត្តផ្សេងៗ ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅព្រំប្រទល់ សៀមរាប-កំពង់ធំ សៀមរាប-បន្ទាយមានជ័យ។ លោកស្រីក៏បានអំពាវនាវហើយអំពាវនាវទៀត ឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដើម្បីខ្លួនយើង គ្រួសារយើង មនុស្សជាទីស្រលាញ់ និងខេត្តរបស់យើងតាមរយៈការអនុវត្តនូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: សង្កាត់​គោកចក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងក្រោយរថយន្តបុកពីក្រោយពេញទំហឹងក្នុងក្រុងសៀមរាប

បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងក្រោយរថយន្តបុកពីក្រោយពេញទំហឹងក្នុងក្រុងសៀមរាប

មនុស្ស៥នាក់នៅខេត្តសៀមរាប ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

មនុស្ស៥នាក់នៅខេត្តសៀមរាប ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីក្រុមហ៊ុន ហ្គ្រីន អង្គរ អ៊ិនធើ អ៊ែតវើថាយស៊ីន ដើម្បីចូលរួមក្នុងសកម្មភាពទប់ស្កាត់ជម្ងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីក្រុមហ៊ុន ហ្គ្រីន អង្គរ អ៊ិនធើ អ៊ែតវើថាយស៊ីន ដើម្បីចូលរួមក្នុងសកម្មភាពទប់ស្កាត់ជម្ងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.