នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំខេត្តសៀមរាប ផ្តល់សម្ភារប្រើប្រាស់ដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់បែងចែកជូនពលករកម្ពុជានៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្ត

កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ លោក មេត លន អ្នកសម្របសម្រួលកម្មវិធីនៃ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំខេត្តសៀមរាប ហៅកាត់ថា IOM និង សហការី បាននាំយកអំណោយរបស់គម្រោងឆ្លើយតបបន្ទាន់ដើម្បីសុខភាពពលករចំណូលស្រុករបស់អង្គការ មានជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃដើម្បីសុខភាព ចំនួន ១.០០០ឃីត ដែលក្នុងឃីតនីមួយៗ មានចំនួន១៥មុខ ដូចជា ៖...

ព័ត៌មានលំអិត

ក្រសួងព័ត៌មាន ចុះអនុស្សរណៈនៃការ យោគយល់គ្នា ជាមួយ FORTUNE STUDIO ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ

អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងព័ត៌មាន និង FORTUNE STUDIO មកពីសាធារណរដ្ឋប្រជាមានិតចិន ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ ត្រូវបានប្រារព្ធពិធីចុះហត្ថលេខាជាផ្លូវការ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នាសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន រវាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាប្រទេសខ្លះទោះបីមានលុយក៏ដោយតែមិនអាចរកទិញវ៉ាក់សាំងបានគ្រប់មកចាក់នោះដែរ តែកម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ

ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រៀបចំឡើងដោយសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងពីលក្ខណ:ពិសេសដែលកម្ពុជាបានដោះស្រាយ គឺដោយសារការប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយក្នុងនោះកម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់សម្រាប់ចាក់ជូន ហើយប្រទេសខ្លះទោះបីមានលុយក៏ដោយតែមិនអាចរកទិញវ៉ាក់សាំង បានគ្រប់មកចាក់នោះដែរ។ គួរជម្រាបថា នៅក្នុងអង្គសិក្ខាសាលាដែលប្រារព្ធនៅថ្ងៃទី២៤...

ព័ត៌មានលំអិត

យុវវ័យក្នុងខេត្តសៀមរាប អរគុណសម្ដេចតេជោ សម្រាប់ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស និងសម្រេចផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានអាយុចាប់ពី១២ឆ្នាំដល់ ១៧ឆ្នាំមកនោះ មានយុវវ័យជាច្រើននាក់នៅក្នុងខេត្តសៀមរាប បានសម្ដែងនូវការការសប្បាយចិត្ដ និងអរគុណជាអនេក ចំពោះសម្ដេចតេជោ ហ៊ុន សែន សម្រាប់ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃជូនដល់ពួកគាត់។...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាត AIPA លើកទី៤២ តាមប្រព័ន្ធវីដេអូ ដែលសភាប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតប្រចំាឆ្នាំលើកទី៤២ អន្តរសភាអាស៊ាន ដែលហៅកាត់ថា (AIPA) តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ដែលសភាប្រទេសព្រុយណេដារូស្សាឡាមធ្វើជាម្ចាស់ផ្ទះ។ មហាសន្និបាតអន្តរសភាអាស៊ានឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទ “ជំរុញកិច្ចសហប្រតិបត្តិការ សភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០២៥” ។...

ព័ត៌មានលំអិត

រយៈពេលល៦ថ្ងៃអាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើចម្រុះជាង៣ពាន់ដើម ដល់សាធារណជនទូទៅ ដើម្បីធ្វើការដាំដុះតាមតម្រូវការ

បើតាមលោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គិតត្រឹមរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានបន្តចែកកូនឈើចម្រុះបានសរុបចំនួន ៣,៣៨១ដើម ជូនដល់សាធារណជនទូទៅនៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្ដារខេត្តផ្សេងទៀត ដើម្បីធ្វើការដាំដុះតាមតម្រូវការ។ លោក...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប រៀបចំបង្កើតយន្តការថ្មីមួយ ដើម្បីគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែបឹងទន្លេសាបចុងឃ្នៀស អតីតកំពង់ផែ សូ ជីង

នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នោះ លោក លី សំរិទ្ធ និង លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំមួយរបស់គណៈកម្មការចម្រុះ ខេត្តសៀមរាប ពាក់ព័ន្ធលើការគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែទន្លេសាបចុងឃ្នៀស បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដកហូតទីតាំងវិនិយោគមួយនេះ ចេញពីក្រុមហ៊ុន ស៊ូ ជីង ផតអ៊ីនវេសមិន...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ណែនាំដល់អនុគណ:កម្មការនីមួយៗដែលទទួលបន្ទុករៀបចំនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM ត្រូវត្រៀមលក្ខណៈលើការងារ ទាំងផ្នែកបច្ចេកទេស ការផ្សព្វផ្សាយឲ្យបានល្អ ទាំងសំឡេង និងរូបភាព ព្រោះថាកិច្ចប្រជុំនោះធ្វើឡើងតាមប្រពន្ធ័ Zoom

មានប្រសាសន៍ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន តាមរយៈដោយផ្ទាល់ និងតាមរយះប្រពន្ធ័វិឌីអូ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់អនុគណ:កម្មការនីមួយៗ ដែលទទួលបន្ទុកការងារ រៀបចំនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ASEM លើកទី១៣ នាខែវិច្ឆិកាខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ គឺត្រូវត្រៀមលក្ខណ:លើគ្រប់ការងារ ទាំងផ្នែកបច្ចេកទេសការផ្សព្វផ្សាយឲ្យបានល្អទាំងសំឡេង និងរូបភាព...

ព័ត៌មានលំអិត

ទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា ចែករំលែកបទពិសោធន៍សម្រាប់ការដាំដុះស្វាយចន្ទីឲ្យទទួលបានទិន្នផលខ្ពស់ ដល់កសិករដាំស្វាយចន្ទីនៅក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្ដមឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ និងជាទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា រួមជាមួយកសិករដាំដំណាំស្វាយចន្ទី បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ក្នុងការដាំស្វាយចន្ទី ឱ្យទទួលបានទិន្នផលខ្ពស់ ជូនដល់កសិករកំពុងតែដាំដំណាំស្វាយចន្ទី ប្រមាណជាង២០នាក់ ដែលមកពីតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តសៀមរាប ខណៈដែលបច្ចុប្បន្ន កំពុងមានតម្រូវការក្នុងស្រុក ក៏ដូចជាការ នាំចេញទៅក្រៅប្រទេស ។ ឯកឧត្ដមឧកញ៉ា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៨៥នាក់ និងព្យាបាលជាសះស្បើយ២៨នាក់ នៅថ្ងៃទី១៩ ខែសីហានេះ

អាជ្ញាធរខេត្តសៀមរាបនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៨៥នាក់ និងព្យាបាលជាសះស្បើយចំនួន២៨នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភ: នេះ។ យោងតាមសេចក្តីប្រកាសនៅថ្ងៃដដែលបានបញ្ជាក់ថា ក្នុងចំណោមករណីរកឃើញថ្មីទាំង៨៧នាក់ ចំពោះករណីទី១ ដល់ទី២ ជាករណីមានប្រភពចម្លងចេញពីផ្សារកំបង់ក្ដី, ករណីទី៣ ដល់ករណីទី២៨ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក, ករណីទី២៩ ដល់ករណីទី៣២...

ព័ត៌មានលំអិត
Page 164 of 303 1 163 164 165 303

Recommended

សូម Like និង Follow ពួកយើង